ខេត្តព្រះសីហនុ៖ លោក សរ កក្កដា អភិបាលក្រុងព្រះសីហនុដែលទើបឡើងកាន់តំណែងថ្មី បានចាត់លោក គង់ សុផាន់ណ្ណៈ នាយករងរដ្ឋបាលសាលាក្រុងព្រះសីហនុដឹកនាំក្រុមការងារចំម្រុះរបស់ រដ្ឋបាល ក្រុង រូមនឹងអជ្ញាធរ មួលដ្ឋាន ភូមិសង្កាត់ ចុះធ្វើការណែនាំទៅដល់ បងប្អូន ប្រជាពលរដ្ឋនិង អាជីវករ លក់ដូរតាម ដងផ្លូវ សាធារណៈ ក៏ដូចជាម្ចាស់ កាដ្ឋាន សំណង់ មួយ ចំនួន ដែល បានទុកដាក់សម្ភារៈសំណង់ លើចិញ្ចើមផ្លូវ បង្ករឲ្យមានផល ប៉ះ ពាល់ សណ្តាប់ ធ្នាប់សាធារណៈ បរិស្ថាន អនាម័យ សោភណ្ណ័ភាពទីក្រុង។ ដោយ វិធានការ របស់គណៈកម្មកា ចម្រុះ នាពេលនេះ គឺតម្រូវ ឲ្យ ម្ចាស់តូបលក់ដូរ ទាំង អស់ ដែល ដាក់តូប លើដី ចិញ្ចើមផ្លូវ ឲ្យរុះរើចេញវិញឲ្យ អស់ ដោយគ្មានការតវ៉ា ជាពិសេសគឺ កាដ្ឋានក្រុមហ៊ុន សំណង់ ធំៗដែល នៅតែប្រើប្រាស់ដី សាធារណៈ ដាក់សម្ភារៈ សំណង់របស់ខ្លូន។
បើតាមមន្ត្រីដែលចុះផ្ទាល់ឲ្យដឹងថា វិធានការក្តៅនេះធ្វើឡើង ក្រោយពីអាជ្ញាធរបានចុះអប់រំជាបន្តបន្ទាប់ កន្លងមក ប៉ុន្តែម្ចាស់មិនព្រមអនុវត្តរុះរើ ។ទើបអជ្ញាធរក្រុងព្រះសីហនុ ប្រើប្រាស់ វិធានការរដ្ឋបាលធ្វើការ រុះរើតែ ម្តង ដោយមិនទទួលខុសត្រូវរាល់ការខួចខាតអ្វីទាំងអស់។ប៉ុន្តែរយ៉ាងណាក៏ដោយរដ្ឋបាលក្រុងព្រះសីហនុនៅតែ បន្តចុះទៅអប់រំបងប្អូនប្រជាព លរដ្ឋ នៅទីតាំងផ្សេងៗទៀតឲ្យចូលរួមទាំងអស់គ្នាដើម្បីសណ្តាប់ធ្នាប់ ល្អក្នុង ទីក្រុង។
ជុំវិញបញ្ហានេះក៏ មានបងប្អូនពលរដ្ឋមួយចំនួនបានស្នើសុំ ការយោគយល់ពីអាជ្ញាធរដើម្បីដាក់តុ កៅអី លក់ដូរលើខឿនការ៉ូឡាមុខផ្ទះ ដោយសំអាងថា មិនមានកន្លែងលក់ដូរ ប៉ុន្តែអាជ្ញាធរមិនយល់ស្របឡើយ ដោយ ប្រកាសរក្សាទុកខឿនការ៉ូឡាចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើរជើងមិនអនុញ្ញាឲ្យតសំយ៉ាបឬយកជាកន្លែងធ្វើអាជីវកម្មជាឯកជនឡើយ ។
ជាមួយគ្នានេះ រដ្ឋបាលក្រុងព្រះសីហនុ នាព្រឹក ថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០២២នេះក៏បាន ធ្វើការ អំពាវ នាវផងដែរទៅដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ ជាពិសេស ក្រុមហ៊ុនការដ្ឋាន សំណង់ សំណង់ធំៗ សូមមេត្តា ជួយសហការណ៍គ្នា ដើម្បីរួមគ្នាស្តា និង អភិវឌ្ឌ្យន៍ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ អោយមានភាពស្រស់បំព្រង ប្រកបដោយចេរភាព មាន សណ្តាប់ធ្នាប់ បរិស្ថានអនាម័យ ល្អ ក្នុងគោលដៅ ទាក់ទាញភ្ញៀវទេសចរណ៏ ពាណិ ជ្ជករណ៏ ក្រុមហ៊ុន វិយោគទុន ឲ្យកាន់តែ ច្រើន ពីព្រោះថាបើក្រុងយើងមានភ្ញៀវទេសចរណ៏ចូលមកកម្សន្តច្រើន នឹង ក្រុមហ៊ុន វិយោគ ទុនកាន់តែច្រើន នោះ ជីវិភាពប្រជាពលរដ្ឋ ក៏បានធួធា តាមនឹងដែរ ដូចនេះយើងត្រូវតែ រូមគ្នាធ្វើកិច្ចការនេះទាំងអស់គ្នា៕
(ដោយ នាគសមុទ្រ)