សន្និបាទ​លើក​ទី​៣ សមាគម​មន្ត្រីរាជការ​ស៊ីវិល​ក្រសួងមហាផ្ទៃ​សាលាខេត្ត​ព្រះវិហារ​

0

​សន្និបាទ​លើក​ទី​៣ របស់​សមាគម​មន្ត្រីរាជការ​ស៊ីវិល​ក្រសួងមហាផ្ទៃ​សាលាខេត្ត​ព្រះវិហារ ក្រោម​អធិបតីភាព​ឯកឧត្តម អ៊ុំ ម៉ា​រ៉ា អភិបាលខេត្ត​ព្រះវិហារ​ដោយ​កម្មវិធី​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៤ ក្នុងឱកាស​នោះ​ឯកឧត្តម គោ ស៊ុំ​ប៊ុន​សឿត អភិបាលរង​ខេត្តព្រះវិហារ​ត្រូវបាន​ប្រកាស​ចូលកាន់​មុខតំណែង​ប្រធាន​សមាគមន៍​មន្ត្រីរាជការ​ស៊ីវិល​សាលាខេត្ត​ព្រះវិហារ​អាណត្តិ​ទី​៣ ។​ ​ ​ឯកឧត្តម ឡុង សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​មានប្រសាសន៍ថាៈ សាខាសមាគម​មន្ត្រីរាជការ​ស៊ីវិល​ក្រសួងមហាផ្ទៃ​ដែល​ត្រូវបាន​រៀបចំ​នេះ​គឺ​បង្កើតឡើង​ក្នុង​គោលដៅ​បម្រើ​ផលប្រយោជន៍​ដល់​សមាជិកសមាគម និង​បំរើ​ផលប្រយោជន៍​សាធារណៈ​ក្នុងករណី​ចាំបាច់ និង​ធ្វើ​សកម្មភាព​ការងារ​ក្នុង​ក្របខ័ណ្ឌ​ជា​DSCN8953

សមាគម អ​ព្យា​ក្រិ​ត្យ មិន​ប្រកាន់ពូជសាសន៍ មិន​ប្រកាន់​និន្នាការ​នយោបាយ មិន​ធ្វើ​សកម្មភាព​បម្រើ​គណៈបក្សនយោបាយ ឬ​ជា​ឧបករណ៍​គាំទ្រ​ដល់​បេក្ខជន​នយោបាយ​ណាមួយ​ឡើយ ។​គោលបំណង​ដែល​បង្កើត​សមាគម​មន្ត្រីរាជការ​ស៊ីវិលDSCN8959

​ក្រសួងមហាផ្ទៃ​នេះ​ឡើង​គឺ​ដើម្បី​ជួយ​សំរាលទុក្ខ​លំបាក​ទាំង​ខាង​ផ្លូវចិត្ត និង​សំភារៈ​ដល់​ស្វាមីភរិយា​របស់​សមាជិក​សមាគម​នៅពេល​ទទួលមរណៈភាព ឬ​រងគ្រោះ​ដោយ​អគ្គីភ័យ​ឆាបឆេះ​លំនៅស្ថាន ឬ​ទទួល​គ្រោះថ្នាក់​ក្នុងពេល​បំពេញបេសកកម្ម ហើយ​ពិការ​អស់​មួយជីវិត និង​បាន​ជួយ​ឧ​ប​ត្ត​ម្ភ​ទៅវិញទៅមក​រវាង​មន្ត្រីរាជការ​ស៊ីវិល​ក្រសួងមហាផ្ទៃ ។​ ​ ​ឯកឧត្តម អ៊ុំ ម៉ា​រ៉ា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះវិហារ​បា​ន​មានប្រសាសន៍ថាៈ ក្នុង​អង្គសន្និបាទ​នៅពេលនេះ​ខ្ញុំ​មានការ​កត់សំគាល់​ខ្ពស់​DSCN8963

ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​សាខាសមាគម​មន្ត្រីរាជការ​ស៊ីវិល​ក្រសួងមហាផ្ទៃ​សាលាខេត្ត​ព្រះវិហារ ដែលមាន​គណៈកម្មាធិកា​រ​មូលដ្ឋាន​ដឹកនាំ​នៅក្នុង​អាណត្តិ​ទី​២​កន្លង​ទៅដោយ​ទទួលបាន​ការគាំទ្រ​ពី​មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់ ក្នុង​ក្របខ័ណ្ឌ​ក្រសួងមហាផ្ទៃ​ដែល​រហូតមកដល់​និង​ពេលនេះ​យើង​មាន​សមាជិក​ចំនួន ២៩៩​នាក់​ដែលមាន​ប្រភព​មកពី​DSCN8961

មន្ត្រីរាជការ​សាលាខេត្ត សាលាក្រុង ស្រុក​ទាំង​៨ និង​មន្ត្រី​អនុរក្ស​ពន្ធនាគា​ខេត្ត​ផងដែរ ។ ជា​ចុងក្រោយ​ឯកឧត្តម​បាន​បន្តថាៈ អង្គសន្និបាទ​និង​ក្តាប់បាន​នូវ​លទ្ធផល​សំខាន់ៗ​ជាក់ស្តែង​របស់​សមាគម​តាមរយៈ​របាយការណ៍​បូកសរុប​ការងារ​ក្នុង​អាណត្តិ​កន្លងទៅ ។ ហើយ​អង្គសន្និបាត​ទាំងមូល​មេត្តា​ពិភាក្សា​ឲ្យ​បាន​ស៊ី​ជំរៅ ដើម្បី​រក​ឲ្យ​ឃើញ​នូវ​ចំនុចខ្លាំង និង​ចំនុចខ្សោយ​ដែលមាន​កន្លងមក​ដើម្បី​កែលំអរ​ក្នុង​អាណត្តិ​ទី​៣​ខាងមុខ ។​ប៊ុន​រិទ្ធី