ខេត្តព្រះសីហនុ ៖លោកឧកញ៉ា ទៀ វិចិត្រប្រធានសាខាគណបក្សប្រជាជនកម្ពុជាភ្នាក់ងារដឹកជញ្ជូនទេសចរណ៏ ជលយានខេត្តព្រះសីហនុនិង លោកជំទាវ ដោយមើលឃើញពីការលំបាកពលរដ្ឋក្រីក្រមួយគ្រួសារ រស់នៅភូមិ កំពង់ចិន ឃុំ ទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុដែល មាន ម្តាយចាស់ជរា រស់នៅក្នុងខ្ទមស្លឹកធ្លុះធ្លាយ ជីវិភាព ប្រចាំថ្ងៃ គ្រប់យ៉ាង ពឹងទៅលើកូនចៅ ប្រកបរបរធ្វើការរោងចក្រ រកលុយចិញ្ចឹមគ្រួសារ ។លោក ឧកញ្ញ៉ា និង លោក ជំទាវ ក៏បាន សម្រេច ចិត្ត ចំណាយថវិកាផ្ទាល់ខ្លួន សាងសង់ផ្ទះមួយខ្នង ជួនដល់ ពួកគាត់ រស់នៅឲ្យបាន សមរម្យ ព្រមទាំង ផ្តល់ថវិកា និងសម្ភារៈប្រើប្រាស់ មួយចំនួនផងដែរ។
លោក ឧកញ្ញ៉ា ទៀ វិចិត្រ នារសៀល ថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០២២ ខណៈលោក អញ្ជើញទៅ ប្រគល់ ផ្ទះថ្មី ជួនដល់ក្រុមគ្រួសារលោកយាយ ចាស់ជរាខាងលើ លោកឧកញ៉ាបានមានប្រសាសន៏ថា ផ្ទះនេះមាន ទំហំ៦ ម៉ែត្រ គុណនឹង១០ម៉ែត្រ និងមានបន្ទប់ទឹកមួយនៅពីក្រោយផ្ទះផងដែរ។ផ្ទះនេះត្រូវបាន ប្រគល់ជួនឈ្មោះ ត្រេន រុំ និងប្រពន្ធឈ្មោះគង់ ផាត រស់នៅជាមួយកូនៗនិងម្តាយចាស់ជរាជាគ្រួសារទីទ័លក្រជួបការលំបាកខ្លាំង។ ហើយក្នុងនោះ លោកឧកញ្ញ៉ា ក៏បានផ្តល់បន្ថែមនូវ ថវិការ ចំនួន១លានរៀលនិង ម៉ូតូ ថ្មីមួយគ្រឿងទុក សំរាប់ ជិះធ្វើដំណើរទៅ ធ្វើការ ប្រចាំថ្ងៃនិង រត់ឌុបក្នុងពេលទំនេរ ដើម្បីបានដោះស្រាយជីវភាព ។
ជាមួយគ្នានេះ លោក រេន រុំ ក្នុងនាមអជ្ញាធរ ឃុំទឹកថ្លា រួមនិងគ្រួសារលោក យាយបានថ្លែងអំណរគុណ លោកឧកញ៉ា ទៀ វិចិត្រ និងជូនពរលោកឧកញ៉ា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ជួបប្រទះតែសេចក្ដីសុខ សុភមង្គលនិង ជោគជ័យគ្រប់ភារ:កិច្ច ហើយការជួយរបស់លោកឧកញ៉ា ពេលនេះ បង្ហាញពីកាយវិការមនុស្ស ធម៌ដោយសុទ្ធចិត្ត ដើម្បីអោយគ្រួសារនេះរស់នៅសមរម្យជំនួសផ្ទះខ្ទមចាស់ទ្រុឌទ្រោមកន្លងមក៕
(ដោយនាគសមុទ្រ)