ខេត្តព្រះសីហនុ៖លោកឧកញ៉ាទៀវិចិត្រប្រធានសាខាគណបក្សភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះបាន ឧបត្ថម្ភថវិកា៤លានរៀល ជួយដល់ក្មេងប្រុសម្នាក់ រស់នៅ ឃុំរាម ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ មានជម្ងឺមហារីក ដើម្បីជួយសម្រួលភាពខ្វះខាតក្នុងពេលសម្រាកព្យាបាល ជំងឺនៅមន្ទីរពេទ្យ រាជធានីភ្នំពេញ។
លោកឧកញ៉ាទៀវិចិត្រ បានមានប្រសាសន៏ថា ក្មេងប្រុសមានឈ្មោះ ចាន់ សុផាន់រត់ អាយុ ១៤ឆ្នាំមានឳ ពុកឈ្មោះ ចាន់ សុផាន់ អាយុ ៤៨ឆ្នាំ និងម្តាយឈ្មោះ ពៅ សារិន អាយុ ៣៥ឆ្នាំ រស់នៅសព្វថ្ងៃ នៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។គ្រួសាររបស់ក្មេងប្រុសជាអ្នកជំងឺ បានថ្លែងអំណរគុណ និងដឹងគុណ ចំពោះទឹកចិត្តសប្បុរសធម៌ របស់ លោកឧកញ៉ា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ដែលបានជួយសម្រាលទុក្ខលំបាក ដល់ក្រុមគ្រួសា ររបស់ គាត់ពេលនេះ ៕
គួររំលឹកផងដែថា លោកឧកញ្ញ៉ាក៏កន្លងមកលោកតែងតែជួយដល់ប្រជាពលរដ្ឋដែលជួបការ លំបាក មានជីវភាព ខ្វះខាត ក៏ជាបងប្អូនជួបគ្រោះថ្នាក់ផ្សេងៗនិង មិនប្រកាន់វណ្ណៈ ជាតិសាសន៏ពណ៏សម្បុរអ្វីនោះអ្វី ឡើយ ពោលគឺលោក ជួយទៅតាមលទ្ធភាពដែល លោក អាចជួយបាន៕