លោក ឧកញ្ញ៉ា ទៀ វិចិត្រ .បុរសម្នាក់ថ្មបាក់សង្កត់បណ្តាលឲ្យបាក់ជើងរងរបួសធ្ងន់ធ្ងរត្រូវបាន ដឹកបញ្ជូនពីក្រុងកោះរ៉ុងមកកាន់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុជួយ សង្គ្រោះដោយសុវត្ថិភាព

0

ក្រុងកោះរ៉ុង៖លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជល យាន ខេត្តព្រះ សីហនុនារសៀលថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២២បានបញ្ជូនអូប័រពេទ្យល្បឿនលឿនភ្លាមៗរួមនិងក្រុមការងារង្គ្រោះ របស់គណៈកម្មាធិការសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ ទៅដឹកបុរសម្នាក់ រស់នៅក្រុងកោះរ៉ុង ដែលត្រូវ ថ្មបាក់សង្កត់បណ្តាលឲ្យបាក់ជើងខាងស្តាំរងរបួសធ្ងន់ធ្ងរ បញ្ជូន ទៅកាន់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុដើម្បីជួនសង្រ្គោះ ។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា បុរសខាងលើមានឈ្មោះ សុខ វាសនា អាយុ ៣២ឆ្នាំ បច្ចុប្បន្នជាកម្មករសំណង់ ដែលមានទីតាំង ស្ថិតនៅ ភូមិកោះរ៉ុងសន្លឹម (ឆ្នេរ២៣) សង្កាត់កោះរ៉ុងសន្លឹម ក្រុង កោះរ៉ុង ខេត្តព្រះសីហនុ។បុរស់រងគ្រោះក្រោយជួបគ្រោះថ្នាក់ភ្លាមៗ ត្រូវបានក្រុមការងារសង្គ្រោះ របស់លោក ឧកញ៉ា បញ្ជូនតាម អូប័រពេទ្យល្បឿនលឿន មកកាន់កំពង់ផែនៅក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹក តាមរថយន្តសង្គ្រោះ របស់ គណៈកម្មាធិការសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹក ជញ្ជូនទេសចរណ៍ ជលយានខេត្ត យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕

(ដោយនាគសមុទ្រ)