ទីតាំងក្រុមហ៊ុន ប៊ីង ឆេង អ៊ិនធើណេសិនណល អេនធើធេនម៉ិន ឯ.កត្រូវបានផ្អាកអាជីវកម្មនិង ជនបរទេស ចំនួនជាង ៤០០នាក់ត្រូវបានឃាត់ខ្លួន

0

ខេត្តព្រះសីហនុ៖ ព័ត៏មានបឋម យោងតាមប្រភពពី រដ្ឋបាលខេត្តព្រះសីហនុបានបញ្ជាក់ប្រាប់ ឲ្យដឹង នៅ រសៀល ថ្ងៃ១៦ ខែ កញ្ញាឆ្នាំ ២០២២ ថាគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី​១៣ ខែ កញ្ញា ឆ្នាំ ២០២២ បានសហការជាមួយ នាយកដា្ឋន កណ្តាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយក ដ្ឋានអន្តោប្រវេសន៍និងស្ថាប័នជំនាញពាក់ព័ន្ធដោយមានការសម្របសម្រួលនីតិវិធីពីអយ្យការអមសាលាដំបូងខេត្ត ចុះត្រួតពិនិត្យនៅទីតាំងក្រុមហ៊ុន ប៊ីង ឆេង អ៊ិនធើណេសិនណល អេនធើធេនម៉ិន ឯ.ក ស្ថិតនៅក្នុងសង្កាត់ លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងករណីប្រកបអាជីវកម្មអត់ច្បាប់ និងបទល្មើសមួយ ចំនួនទៀត។

ជាលទ្ធផល ទីតាំងក្រុមហ៊ុន ប៊ីង ឆេង អ៊ិនធើណេសិនណល អេនធើធេនម៉ិន ឯ.ក ក្រោយពិនិត្យឃើញ ថាមិនមានច្បាប់អនុញ្ញាតត្រូវបានសម្រេច ផ្អាកអាជីវក្មជាបណ្តោះអសន្ន  ហើយក្នុងនោះ សមត្ថកិច្ចស្រាវជ្រាវ ឃាត់ខ្លួនជនបរទេសជាង ៤០០នាក់ កំពុងត្រៀមនិងបញ្ជូនចេញ នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ នេះផងដែរ ៕

(ដោយនាគសមុទ្រ)