ក្រុមគ្រួសារស្រ្តីដែលសម្រាល កូនដោយខ្លួនឯង ក្នុងខ្ទមនៅក្រុងកោះរ៉ុងទទួលបានថវិកា ឧបត្ថម្ភចំនួនលានរៀលបន្ថែមទៀត ពីលោក ឧកញ្ញ៉ា ទៀវិចិត្រ

0

ខេត្តព្រះសីហនុ ៖លោកឧកញ៉ា ទៀ វិចិត្រ នាព្រឹក ថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០២២ បានចាត់ តំណាង របស់ លោក នាំយកថវិកាចំនួនមួយលានរៀលបន្ថែមទៀត ជូនដល់គ្រួសារស្រ្តីរងគ្រោះ ដែលសម្រាល កូនដោយ ខ្លួនឯង ក្នុងខ្ទមមួយកន្លែងនៅក្រុងកោះរ៉ុង។

សូមបញ្ជាក់ថា ស្រ្តីរងគ្រោះដែលសម្រាលកូនដោយខ្លួនឯងខាងលើ មានឈ្មោះ យេត ស្រីនាថ អាយុ១៩ឆ្នាំ រស់នៅ ភូមិកោះរ៉ុងសន្លឹម( អាវខ្មោច)  សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ ស្រ្តីរងគ្រោះ នៅ ថ្ងៃទី១៩ ខែកញ្ញាឆ្នាំ ២០២២ ត្រូវបាន លោកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រពេទ្យល្បឿនលឿន និងក្រុមកា រងារសង្គ្រោះដឹកបញ្ជួនពីក្រុងកោះរ៉ុង មកកាន់មន្ទីរពេទ្យ បង្អែកខេត្តព្រះសីហនុ ភ្លាមៗដើម្បីជួយ សង្រ្គោះបន្ទាន់ ខណៈស្រី្តរូបនោះបានសម្រាល កូនដោយខ្លួនឯង ក្នុងខ្ទមមួយកន្លែងនៅលើទឹក ដីក្រុងកោះរ៉ុង ។ស្រ្តីរងគ្រោះ  ត្រូវបានក្រុមការងារសង្គ្រោះ របស់លោកឧកញ៉ា បញ្ជូនតាមអូប័រពេទ្យល្បឿនលឿន មកកាន់ កំពង់ផែនៅក្រុង ព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះរបស់ គណៈកម្មាធិការសាខា គណបក្សប្រជាជនកម្ពុជាទៅកាន់មន្ទីរពេទ្យ បង្អែកខេត្តព្រះសីហនុ ។រហូត មកដល់ពេលនេះ  ស្ថានភាព សុខភាពស្ត្រីរងគ្រោះជាម្តាយនិងកូន គឺល្អប្រសើរមានសុខភាព ធម្មតាឡើងវិញហើយ។

ជាមួយគ្នានេះ ក្រុមគ្រួសារស្ត្រីរងគ្រោះ បានគោរពថ្លែងអំណរគុណលោកឧកញ៉ាទៀ វិចិត្រនិងគ្រួសារ ដែលបានជួយទុក្ខធុរៈ សង្គ្រោះទាំងម្តាយនិងកូន នាំមកឲ្យគ្រូពេទ្យជួយតាមបច្ចេកទេសពេទ្យ និងបានឧបត្ថម្ភ ថវិកាបន្ថែមទៀត៕

(ដោយនាគសមុទ្រ)