ជនជាតិចិនរងគ្រោះក្នុងករណីលិចទូកកណ្តាលសមុទ្រ ត្រូវបានរកឃើញចំនួន៣៣នាក់ (ស្លាប់០៣)និងបាត់ខ្លួនចំនួន០៨នាក់

0

ខេត្តព្រះសីហនុ ៖រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា គិតត្រឹមម៉ោង១៤រសៀល ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ នេះ ជនរងគ្រោះក្នុងករណីលិចទូក នៅចំណុចនិយាមកា ១០.២៥N ១០៣.១៦E នៅចន្លោះពយសារឿង និងកោះ តាង ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ ដែលមានចំនួនសរុប៤១នាក់ និងត្រូវបានជួយសង្គ្រោះ និងស្វែងរក ឃើញ សរុប៣៣នាក់ (ស្លាប់០៣នាក់) និងបាត់ខ្លួន០៨នាក់ ដោយសមត្ថកិច្ច និងក្រុមជួយសង្រ្គោះកំពុង ស្វែងរកអ្នក បាត់ខ្លួនបន្តទៀត។ ក្នុងចំណោមជនរងគ្រោះទាំង៣៣នាក់នោះ កម្ពុជាជួយសង្គ្រោះ និងស្វែងរកឃើញបាន ២៤នាក់ និងវៀតណាមជួយសង្គ្រោះបាន០៩នាក់។

គួរបញ្ជាក់ផងដែរថា នាព្រឹក  ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២២ មានករណីលិចទូកចំនួន ០១គ្រឿង ស្ថិតនៅ  ចំណុច និយាមកាម១០.២៥N ១០៣.១៦E នៅចន្លោះពយសារឿង និងកោះតាង ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ។  បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងនាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានដឹកនាំកម្លាំងអង្គភាពបង្រ្កាប ចំនួន១៦នាក់ និងមធ្យោបាយចំនួន០២គ្រឿង (១.៦០០សេស ០១គ្រឿងនិង៧០០សេស ០១គ្រឿង) ចេញទៅ ជួយសង្រ្គោះ ក្នុងនោះ ក្រុមការងារជួយសង្រ្គោះក្នុងថ្ងៃកើតហេតុ នោះបាន មនុស្សបានចំនួន១៨នាក់ និងបាត់ ខ្លួនចំនួន២៣នាក់។

ក្រោយពីបានធ្វើការសាកសួរទៅលើឈ្មោះ CHENGUI SHENG ភេទប្រុស ឆ្នាំកំណើត ១៩៩៥ ស្រុកំណើត ខេត្តហ្វូចៀន ប្រទេសចិន ជាតំណាងជនរងគ្រោះ បានប្រាប់ថា នៅលើទូកមានជនជាតិចិនសរុបចំនួន ៤១នាក់ ស្រី០៣នាក់ ។ ជនរងគ្រោះទាំង១៨នាក់ ត្រូវបានយក វរសេនាតូចលេខ២៤០ (កោះរ៉ុង) ដើម្បីធ្វើការសួរនាំក្នុង ពេលនោះផងដែរ។  ជាមួយគ្នានេះកម្លាំងអង្គភាពបានធ្វើការឃាត់ទូកចំនួន ០១គ្រឿងផ្សេងទៀត មានមនុស្ស ចំនួន០២នាក់ជាជនជាតិខ្មែរដែលសង្ស័យថាមានការពាក់ព័ន្ធត្រូវបានឃាត់ខ្លួននិងបានប្រគល់ជូនអធិការដ្ឋាននគរបាល ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ សួរនាំតាម នីតិវិធី  ចំណែកទូករក្សាទុកនៅអង្គភាពនគបាលការពារ ព្រំដែនទឹក ៕

(ដោយនាគសមុទ្រ)