ឯកឧត្តម នាយឧត្តមនាវី ទៀ វិញនាំយកចង្ហាន់បិណ្ឌបាត្រ បច្ចយ័និងទេយ្យវត្ថុ ទៅប្រគេនព្រះសង្ឃចំនួន២វត្តក្នុងក្រុងព្រះសីហនុ

0

ខេត្តព្រះសីហនុ៖ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេ បញ្ជាការកងទព័ជើងទឹក នាព្រឹកថ្ងៃអាទិត្យទី២៥ខែកកញ្ញា២០២២ ត្រូវនឹងថ្ងៃ១៥រោជ ខែភទ្របទ ឆ្នាំខាល ចត្វាសក័ ព.ស២៥៦៦ ដែលជាថ្ងៃឆ្លងភ្ជុំបិណ្ឌ បាន នាំយកចង្ហាន់បិណ្ឌបាត្រ បច្ចយ័និងទេយ្យវត្ថុ ទៅប្រគេន ព្រះសង្ឃចំនួន២វត្តក្នុងក្រុងព្រះសីហនុ គឺវត្តជោតញ្ញាណហៅវត្តលើ និងវត្តឥន្ទញាណ ហៅវត្តក្រោម  ។ ក្រៅពីប្រគេនព្រះសង្ឃបង្សុកូលឧទ្ទិសកុសលជូន បុព្វការីជន មាតា បិតា ញាតិកា៧សន្តាន តាមទំនៀម ទម្លាប់ព្រះពុទ្ធសាសានា ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ ក៏បានជូនថវិកាមួយចំនួនជូនដូនជី តាជីក្នុង វត្តផងដែរ។

ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ មានប្រសាសន៌ថា ពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ គ្រប់វត្តអារាមមាន ពុទ្ធ បរិសទ័ទៅធ្វើបុណ្យទានច្រើន ហើយពលរដ្ឋក៏ធ្វើដំណើរទៅស្រុកកំណើត ធ្វើបុណ្យទានជួបជុំគ្រួសារ បន្ទាប់ ពីខកខានប៉ុន្មានឆ្នាំមុនដោយសារបញ្ហាជំងឺកូវីដ១៩ ។

ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ មានប្រសាសន៏ បញ្ជាក់ បន្ថែមថា សម្តេចអគ្គមហាសេនាតេជោហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានខិតខំស្វះស្វែងរកវ៉ាក់ សាំង មកចាក់ការពារជូនពលរដ្ឋយើងទូទាំងប្រទេសនឹងបន្តចាក់ជូនជាបន្តបន្ទាប់ដូសជំរុញធ្វើឲ្យសេវាសង្គមផ្សេងៗបើកដំណើរការឡើងវិញហើយការធ្វើបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌឆ្នាំនេះក៏បើកទូលាយបង្កបរិយាកាសរីករាយដល់ពលរដ្ឋ ពុទ្ធបរិសទ័គ្រប់ទីកន្លែង ធ្វើបុណ្យទាន ក្នុងកាលៈទេសៈប្រទេសជាតិមានសុខសន្តិភាព៕

(ដោយនាគសមុទ្រ)