លោកឧកញ៉ា  ទៀ  វិចិត្រ និងលោក ជំទាវ ផ្តល់ថវិកាចំនួន២លានរៀលដល់ កុមារីម្នាក់ប្រតិកម្មថ្នាំកំរិតធ្ងន់ធ្ងរកំពុងព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា

0

ភ្នំពេញ៖ លោកឧកញ៉ា ទៀវិ ចិត្រ ប្រធានសាខាគណបក្សភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្ត និង លោក ជំទាវ ហេង គីមជី នារសៀល ថ្ងៃទី ២៨ ខែ កញ្ញាឆ្នាំ ២០២២ នេះបានឧបត្ថម្ភថវិកាចំនួន   ២លានរៀល ដល់ប្រជាពលរដ្ឋមួយគ្រូសារមានជីវភាពក្រលំបាកខ្លះខាតដែលកំពង់ជួបបញ្ហារ កូនស្រី របស់ពួកគាត់ ប្រតិកម្ម ថ្នាំកំរិត ធ្ងន់ធ្ងរ កំពុងព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ក្រុងភ្នំពេញ ដើម្បីទុកសម្រាប់ប្រើប្រាស់ ការហូបចុក ក្នុងពេលព្យា បាល។

គ្រួសារកុមារីជាអ្នកជំងឺ បានគោរពថ្លែងអំណរអរគុណយ៉ាងជ្រាល ជ្រៅបំផុត ចំពោះ លោកឧកញ៉ា ទៀ វិចិត្រ និង លោក ជំទាវ ហេង គីមជីដែល បានឧបត្ថម្ភថវិកាចំនួន ២លានរៀលជួយដល់ក្រុមគ្រូសារ របស់ពួក គាត់ក្នុងពេលពួកគាត់ជួបការលំបាកខ្លះខាតខ្លាំង។ សូម ជូនពរដល់ លោកឧកញ៉ា និង លោកជំទាវ ព្រមទាំង ក្រុមគ្រួសារ សូម មានសុខភាពល្អនិង ប្រកប ដោយពុទ្ធពរ គ្រប់ប្រការ៕

 

ដោយនាគសមុទ្រ