ក្រុងកោះរ៉ុង ៖លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេស ចរណ៍ ជលយាន ខេត្តព្រះសីហនុនារសៀលថ្ងៃទី៣០ខែកញ្ញា ឆ្នាំ ២០២២ បានបញ្ជូនអូប៊រ័ល្បឿនលឿនចំនួន ០២គ្រឿង និងក្រុមការងារជួយសង្គ្រោះ សហការជាមួយសមត្ថកិច្ចចេញទៅអន្តរាគមន៍ជួយសង្គ្រោះប្រជានេសាទចំនួន០៣ នាក់ ដែលបានជួបគ្រោះថ្នាក់រលកបោកបកលិចទូកនេសាទរបស់ពួកគេ កណ្តាលលម្ហសមុទ្រ ត្រង់ចំណុចខាង ក្រៅ កោះដំឡូងប្រហែល ១ម៉ៃ ស្ថិតនៅសង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៌ឲ្យដឹងថាទូកនេសាទដែលបានលិច កណ្តាលសមុទ្រនោះ ពណ៌ត្រួយចេក មានបណ្តោយប្រវែង ១៥ម៉ែត្រ ទទឹងប្រវែង៤ម៉ែត្រ។ជនរងគ្រោះនៅលើទូកនេសាទទាំងអស់ មានចំនួន០៣ នាក់ ក្នុងនោះមានតៃកុងទូកម្នាក់ និងកម្មករទូក០២នាក់។ ក្រោយកើតហេតុ ពួកគាត់បានហែល ទឹកឡើងមក កោះដំឡូង បន្ទាប់មកត្រូវបានជួយសង្គ្រោះ នាំមកកាន់ដីគោកដោយសុវត្ថិភាព។ជនរងគ្រោះ ទាំង ៣នាក់ មានឈ្មោះ៖១.ឈ្មោះ ពេជ្រ ថ្មី ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរតៃកុងទូក មានស្រុក កំណើ តនៅភូមិ កំពង់ត្នោត ឃុំកូនសត្វ ស្រុក ទឹកឈូ ខេត្តកំពត ។ ២.ឈ្មោះ ទន់ វាសនា ភេទប្រុស អាយុ ៣២ ឆ្នាំ មុខរបរ កម្មករទូក មានស្រុកកំណើតនៅភូមិក្រាំងរំដេង ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត ។ ៣.ឈ្មោះ សៀម វិជ័យ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករទូក មានស្រុកកំណេីតភូមិរបោះខ្ទម ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្ត កំពត ។
តាមការរៀបរាប់របស់ជនរងគ្រោះបញ្ជាក់ថា មូលហេតុដែលនាំឲ្យលិចទូកគឺបណ្តាលមកពី ឧបករណ៏ បូម ទឹករបស់ម៉ាស៊ិនទូកខូច និងចំពេលរលកធំៗទៀត ទើបបណ្តាលឲ្យទឹកចូលទូកលិចតែម្តង តែ សំណាង ល្អពួកគេ ត្រូវបានជួយសង្រ្គោះទាន់ពេលវេលា ដោយ ក្រុមការងារជួយសង្គ្រោះរបស់ លោក ឧកញ្ញ៉ា ទៀ វិចិត្រ សហការជាមួយសមត្ថកិច្ច។ ក្នុងនោះសម្ភារៈបាត់បង់រួមមាន៖-ទូកអូសចំនួន ០១គ្រឿង-ម៉ាស៊ិន ចំនួន ១គ្រឿង-ម៉ងអូស ចំនួន ៤ជង់-ប្រេង ចំនួន ៦,០០០ លីត្រ-ទូរស័ព្ទ ចំនួន ២គ្រឿងនិងរបស់ប្រ់ប្រាស់មួយចំនួនទៀត ។
គួរបញ្ជាក់ផងដែរថាកន្លងមកថ្មីៗនេះលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ លោកឧកញ៉ាទៀ វិចិត្រ បានធ្វើការអំពាវ នាវ ដល់ប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀស វាង នូវគ្រោះថ្នាក់ ផ្សេងៗ ដែលកើតឡើងជាយថាហេតុ ។ការអំពាវនាវបែបនេះបានធ្វើឡើងស្របពេលដែល ក្រសួងធនធានទឹក និងឧតុនិយមចេញសេចក្តីជួនដំណឹង ស្តីពីស្ថាន ភាពអាកាស ធាតុនៅកម្ពុជា ដោយ បញ្ជាក់ ថា ប៉ុន្មានថ្ងៃនេះ នៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀងខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ ៕
(ដោយនាគសមុទ្រ)