ខេត្តព្រះសីហនុ៖ ក្នុងពីធីបើក ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដាក់ឱ្យដំណើរការសាកល្បងប្រើប្រាស់ ដោយឥតគិតថ្លៃនាព្រឹក ថ្ងៃទី ០១ តុលា២០២២ដែលជាផ្លួវ ថ្មីដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រកម្ពុជា ។លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៏ថ្លែងអំណរអគុណដល់បងប្អូន ដែលបាន ប្រើប្រាស់ផ្លូវល្បឿនលឿននាពេល នេះនិងបានចែកជួននូវសេចក្តីណាំនាំស្តីពីការប្រើប្រាស់ ផ្លូវល្បឿន លឿន ក្រុងភ្នំពេញ.ក្រុងព្រះសីហនុផងដែរក្នុងគោលដៅបញ្ជ្រៀតការយល់ដឹងឲ្យកាន់តែទូលំទូលាយបន្ថែមទៀត ។
ជាមួយគ្នា លោក គួច ចំ រើនក៏បានធ្វើការ ណែនាំផងដែរ ថា សូមឲ្យបងប្អូនធ្វើការអាន នូសេចក្តីណែ នាំដែលបានចែកជួនខាងលើឲ្យបានច្រើន ដើម្បីឲ្យការបើកបរមានសុវត្ថិភាពខ្លួនយើងនិងក្រុមគ្រួសារ ព្រម ទាំងសង្គម ជាតិផងដែរ ។
គួរបញ្ជាក់ផងដែរថា៖ផ្លូវនេះមានប្រវែងសរុប១៨៧,០៥គីឡូម៉ែត្រត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃ ទី២២ ខែមីនា ឆ្នាំ២០១៩ ដែលតួផ្លូវមានទទឹង ២៤ម៉ែត្រ មាន ៤គន្លង (២ទៅ ២មក) និងគន្លងឈប់បន្ទាន់ (១ទៅ ១មក) ក្រាលបេតុងកៅស៊ូ (AC) តភ្ជាប់ពីរាជធានីភ្នំពេញទៅដល់សង្កាត់លេខ០១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយឆ្លងកាត់ខេត្តកណ្តាល កំពង់ស្ពឺ និងខេត្តកោះកុង។ ផ្លូវនេះមានសួនច្បារខណ្ឌកណ្តាល មានផ្លូវ បំបែកប្តូរទិស (Inter-Change) ភ្ជាប់មកផ្លូវជាតិលេខ៤ ចំនួន ៦កន្លែង មានកន្លែងឈប់សម្រាក ៣កន្លែង និងចំណតរថយន្ត ១កន្លែង រួមនិងបញ្ជរបង់ប្រាក់ចំនួន០៨កន្លែង ក្នុងនោះបញ្ជរបង់ប្រាក់ ច្រកទី០១ ភ្នំពេញ ផ្លូវកប់ស្រូវ (ត្រង់ចំណុចគីឡូលេខ០៣) . បញ្ជរច្រកទី០២ ខេត្តកំពង់ស្ពឺខាងកើត (ចំណុច គីឡូលេខ២៦) .បញ្ជរ ច្រកទី០៣ខេត្តកំពង់ស្ពឺខាងលិច(ចំណុចគីឡូលេខ ៤៣ ).បញ្ជរច្រកទី០៤ ត្រែងត្រយឹង(ចំណុច គីឡូលេខ ៧៦) .បញ្ជរច្រកទី០៥ស្រុកកំពង់សីលា(ចំណុចគីឡូលេខ១១៤).បញ្ជរច្រកទី០៦ស្រុកស្រែអំបិល(ចំណុចគីឡូ១៣៥) .បញ្ជរច្រកទី០៧ស្រុកស្ទឹងហាវ (ចំណុចគីឡូលេខ១៧២)និងបញ្ចរច្រកទី០៨ ខេត្តព្រះសីហនុ(ចំណុចគីឡូ លេខ ១៨២)។ផ្លូវល្បឿន លឿន នេះបងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរ និងដឹកជញ្ជូនទំនិញ លើផ្លូវមួយខ្សែនេះប្រកប ដោយប្រសិទ្ធភាព កាត់បន្ថយការចំណាយដឹកជញ្ជូន និងចំណេញពេលវេលាធ្វើដំណើរ មកត្រឹមតែប្រមាណ ២ម៉ោងប៉ុណ្ណោះពីរាជធានីភ្នំពេញទៅក្រុងព្រះសីហនុ ដែលកន្លងមកត្រូវចំណាយពេលពី ៥ទៅ ៦ម៉ោង តាមផ្លូវជាតិលេខ៤។
ពាក់ព័ន្ធនិង តម្លែសេវាប្រើប្រាស់ផ្លូវ ល្បឿនលឿន បើយោងតាម ប្រសាសន៏ ឯកឧត្តម ស៊ុន ចាន់ ថុល រដ្ឋមន្រ្តីក្រសួង សាធារណការនិងដឹកជញ្ជូន បានមានប្រសាសន៏បញ្ជាក់ថា សម្រាប់រថយន្ត ប្រភេទទេសចរណ៏ ភ្នំពេញ.ក្រុងព្រះសីហនុ ឬក្រុងព្រះសីហនុ ភ្នំពេញគឺ តម្លៃ១២ ដុលា្ល ហើយសម្រាប់រថយន្ត ធន់ធ្ងន់ ប្រភេទដឹក ទំនិញ តម្លៃ ៦០ដុលា្ល។ ហើយការបើកបរត្រូវបានកំណត់ល្បឿន អបរិមា៦០ និងអតិបរិមា ១២០សម្រាបរថយន្ត ប្រភេទទេសចរណ៏ ។រថយន្ត ក្រុង ក៏ដូច រថយន្ត ដឹកទំនិញឬម៉ូតូធំត្រូវបានកំណត់ល្បឿន អបរិមា ៦០ និង អតបរិមា១០០។ដោយឡែករថយន្តដឹកទំនិញធន់ធ្ងន់ (ប្រភេទរថយន្តសណ្តោងឬរថយន្តកុងទីន័រ) ល្បឿន អបរិមា ៦០ និងអតិបរិមា ៨០ ៕
(ដោយនាគសមុទ្រ)