នៅព្រឹកថ្ងៃទី04 ខែតុលាឆ្នាំ 2022 លោកសាយ គឹមឡម អភិបាលស្រុកនិងជាប្រធាន អនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្ទោង និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងផ្ដល់អំណោយជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងកុំពុង រងគ្រោះដោយទឹកជំនន់នៅឃុំព្រះដំរី ស្រុកស្ទោង ខេត្តកំពង់ធំ ។
ក្នុងឱកាសដ៏វិសេសវិសាលនេះលោកប្រធានអនុសាខាបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជានិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជានិងឯកឧត្តមងួនរតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំដែលលោកតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់មូលដ្ឋាននិង គ្រប់កាលៈទេសៈ។
លើសពីនេះ លោកសាយ គឹមឡម ក៏បានណែនាំដល់រដ្ឋបាលឃុំព្រះដំរី ត្រូវធ្វើបច្ចុប្បន្នភាពប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នៅក្នុងឃុំឱ្យបានជាក់ស្ដែងជាពិសេពលរដ្ឋដែលមានជីវភាពក្រីក្រ ម្យ៉ាងទៀតលោកបានណែនាំ ដល់រដ្ឋបាលឃុំព្រះដំរី ត្រូវចេះកៀរគរមូលធននៅក្នុងមូលដ្ឋានក៏ដូចជាពីសប្បុរសជនជិតឆ្ងាយក្នុងការថែទាំជួសជុលហេដ្ឋារចនាសម្ព័ន្ធលូរ ស្ពាន ក៏ដូចជាផ្លូវលំនានា ដែលត្រូវខូចខាតដោយសារទឹកជំនន់ឲ្យបាឆាប់រហ័សដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុង្រធ្វើដំណើរទៅមក។
ជាចុងបញ្ចប់លោកអភិបាលស្រុកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់គ្រប់គ្នា សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រអាណត្តិទីប្រាំពីរដែលនឹងចាប់ផ្ដើមចុះឈ្មោះនៅថ្ងៃទី20 ខែតុលាឆ្នាំ2022ខាងមុខឆាប់ៗនេះ ។
គួរបញ្ជាក់ផងដែរថាបងប្អូនប្រជាពលរដ្ឋទាំង17 គ្រួសារខាងលើ ក្នុងមួយគ្រួសារៗ ទទួលបាននូវអង្ករ1បេ មី1កេស ទឹកស៊ីអ៊ីវ1យួរ និងទឹកត្រីមួយយួរ។