លោកឧកញ៉ា ទៀ វិចិត្រ នាំយករទេះរុញ គ្រឿងឧបភោគបរិភោគ និងថវិកា១លានរៀលជូនលោកយាយម៉ុក ងយ អាយុ ៨១ឆ្នាំជំងឺប្រចាំកាយដើរមិនរួច រស់នៅក្នុងបន្ទប់ជួល

0

ខេត្តព្រះសីហនុ៖លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សប្រជាជនកម្ពុជាភ្នាក់ងារដឹកជញ្ជូនទេស ចរណ៍ជលយាន ខេត្ត ព្រះសីហនុ នៅរសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញសាកសួរសុខទុក្ខ និងនាំយករទេះរុញថ្មីចំនួនមួយគ្រឿង រួមនិងគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាចំនួន១លានរៀលជូន លោកយាយចាស់ជរាមួយរូប ដើរមិនរួច រស់នៅបន្ទប់ជួលជាមួយកូនប្រុស នៅក្រុម១៦ ភូមិ២ សង្កាត់លេខ១ ក្រុងព្តះសីហនុ ខេត្តព្រះសីហនុ។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៏ថា លោកយាយមានឈ្មោះ ម៉ុក ងយ អាយុ ៨១ឆ្នាំ មាន ជំងឺប្រចាំកាយដើរមិនរួច រស់នៅជាមួយកូនប្រុសមួយរូប មានជីវភាពក្រីក្រ ជួលបន្ទប់គេស្នាក់នៅ ហើយ កូន ប្រុសរបស់លោកយាយ ប្រកបរបរដើរលក់បបរ ដើម្បីរកប្រាក់ទិញអាហារប្រចាំថ្ងៃ ចិញ្ចឹមម្តាយ ទិញថ្នាំពេទ្យ និងបង់ថ្លៃបន្ទប់ប្រចាំខែ។

លោកឧកញ៉ា ទៀ វិចិត្រ ដោយមើលឃើញស្ថានភាពរស់នៅជាក់ស្តែងរបស់ក្រុមគ្រួសារលោក យាយ កំពុងជួបការលំបាក ហើយលោកយាយគាត់មានបណង់ ចង់បានរទេះរុញមួយគ្រឿង ដើម្បីទុកធ្វើដំណើរឬទៅ ធ្វើ បុណ្យទាន ផងដែរនោះ។ លោកឧកញ៉ាក៏បានទិញ រទេះរុញថ្មីមួយគ្រឿង ព្រមទាំង គ្រឿងឧបភោគ បរិភោគ មានដូចជា អង្ករ .មី. ទឹកត្រី. ទឹកស៊ីអ៊ីវ .ស្កសរ . ប៊ីចេង .ប្រេងឆារ និងថវិកាចំនួន ១លានរៀន មកជូនមកជូន លោកយាយ។

លោកយាយ ម៉ុក ងយ រួមទាំងកូនប្រុស បានថ្លែងអំណរគុណ ចំពោះទឹកចិត្តសប្បុរសធម៌ របស់ លោក ឧកញ៉ា ទៀ វិចិត្រ និង និងលោកជំទាវ ដែលបានផ្តល់ជំនួយឧបត្ថម្ភ ដល់លោកយាយពេលនេះដើម្បីដោះស្រាយ ជីវិភាពប្រចាំថ្ងៃ និងសំរាប់លោកយាយយកទៅធ្វើបុណ្យទានផងដែរ៕(ដោយនាគសមុទ្រ)