ខេត្តព្រះសីហនុ៖ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ពន្ធ័មុនីរត្ន័ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋ កិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២បាន អញ្ជើញសម្ពោធសមិទ្ធិផលមួយចំនួនរបស់ អង្គភាព គយនិងរដ្ឋាករក្នុងខេត្តព្រះសីហនុ រួមមាន៖ អាគារស្នាក់នៅការិយាលយ័គយនិងរដ្ឋាករស្ទឹងហាវ, អាគាររដ្ឋបាល អាគារស្នាក់នៅ សាខាគយនិងរដ្ឋាករខេត្តព្រះសីហនុ ,អាគារការរិយាលយ័គយនិង រដ្ឋាករ ទំនប់រលក,អាគារ ម៉ាស៊ីនស្គែននៅសាខាគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុនិងអាគាររដ្ឋបាលការរិយាលយ័គយនិងរដ្ឋាករអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។
ជាមួយគ្នានេះ ក្នុងព្រឹក ថ្ងៃដ៏ដែលនោះ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ពន្ធ័មុនីរត្ន័ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក៏បានអញ្ជើញចុះពិនិត្យហេដ្ឋារចនាសម្ពន្ធ័អភិវឌ្ឍន៌មួយចំនួនទៀតក្នុងខេត្តព្រះសីហនុរួមនិងការចុះពិនិត្យ ដំណើរការផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បន្ទាប់ពីផ្លូវមួយខ្សែនេះ ដាក់ឱ្យធ្វើ ចរាចរណ៍សាកល្បងអស់រយៈពេល៧ថ្ងៃកន្លងមក។ក្នុងនោះក៏មានការចុះអញ្ជើញពិនិត្យកំណាត់ផ្លូវជាតិលេខ៣ វាលរេញ,ត្រពាំងរពៅក្នុងខេត្តព្រះសីហនុ ដែលកំពុងរងការខូចខាត ដើម្បីវាយតម្លៃសម្រាប់ការ ជួសជុលស្ថា បនាឡើងវិញផងដែរ។
ក្នុងឧកាសនោះឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានថ្លែងកោត សរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគយនិងរដ្ឋាករ គ្រប់ជាន់ថ្នាក់ក្នុងខេត្តព្រះសីហនុ ដែលខិតខំបំពេញភារកិច្ចលើការងារប្រមូលពន្ធ។ដើម្បីបង្កើនប្រសិទ្ធភាព ការងារបន្តទៀត ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានណែនាំឱ្យ មន្ត្រីគយទាំងអស់ អនុវត្ត តាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា ព្រមទាំងវិធានការសំខាន់ៗមួយចំនួនទៀតក្នុងការប្រមូលប្រាក់ពន្ធ បង្កើនចំណូលថវិកាជាតិ តាមរយៈការពង្រឹងប្រសិទ្ធភាពការងារប្រមូលពន្ធ និងសហការជាមួយអាជ្ញាធររដ្ឋបាលមូលដ្ឋាន ធ្វើការទប់ ស្កាត់និងបង្ក្រាបអំពើរត់គេចពន្ធនិងបន្លំប្រាក់ពន្ធ ។
(ដោយនាគសមុទ្រ)