កំពង់ចាម : រដ្ឋបាល ខេត្តកំពង់ចាម បានជូនដំណឹងដល់សាធារណៈជនដែល ប្រេីប្រាស យានយន្ត គ្រប់ ប្រភេទ មេត្តាជ្រាបថា កំណាត់ផ្លូវជាតិលេខ៧ ត្រង់ចំណុចឃុំខ្វិតធំ ស្រុកព្រៃឈរ ត្រូវផ្អាកចរាចរណ៍មួយរយៈ សិន ខណៈមន្ត្រីសាធារណការ និងដឹកជញ្ជូន ខេត្ត កំពង់ចាម កាត់ផ្លូវជាតិលេខ៧ ដាក់លូមុខ១ម៉ែត្រ មានពីរជួរ ដេីម្បី រំដោះ ជំនាន់ ទឹកភ្លៀង ចេញពីចំណុចលិចលុងនោះ ។
ទន្ទឹមនឹងនេះដែរ នៅរសៀល ថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២២ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញ នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្ត កំពង់ចាម សហការជាមួយ អាជ្ញាធរ ស្រុកព្រៃឈរ ចុះពិនិត្យ ស្ថានភាពទឹកជំនន់ទឹកភ្លៀងដែលបង្កឲ្យហូរកាត់ ជន់លិចបណ្តោយផ្លូវជាតិលេខ៧ ត្រង់ចំណុចភូមិកប្បាស ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្ត កំពង់ចាម ដែលដឹកនាំដោយ លោក សុខ លឹមហៀង ប្រធានមន្ទីរ ឲ្យក្រុមការងារកាត់ផ្លូវជាតិលេខ៧ ចេញ ដេីម្បីដាក់លូមុខកាត់១ម៉ែត្រ ចំនួន២ជួរ រំដោះទឹកចេញពីផ្លូវ និងមួយចំហៀងផ្លូវទៀត។
បេីតាមការបញ្ជាក់ ពី លោក សុខ លឹមហៀង ប្រធានមន្ទីរ សាធារណការ និង ដឹក ជញ្ជូន ខេត្តកំពង់ចាម បានឲ្យដឹងថា ផ្លូវជា តិលេខ៧នេះ ត្រូវផ្អាកចរាចរណ៍មួយរយៈសិន ហេីយសូមអធ្យាស្រ័យដល់សាធារណជនទាំងអស់ដែលធ្វេីដំណេីរឆ្លងកាត់ផ្លូវនេះ ។ លោកប្រធានមន្ទីរ បញ្ជាក់ ទៀតថា ក្រុមការងារនឹងពន្លឿនការដាក់លូឲ្យរួចរាល់នៅព្រឹកថ្ងៃទី៨ ខែតុលា នេះ ដេីម្បីបេីកចរាចរណ៍ឲ្យបងប្អូនប្រជាពលរដ្ឋអាចធ្វេីដំណេីរឆ្លងកាត់ ឡើងវិញ ៕