ប្រជាពលរដ្ឋក្រីក្រ ក្រុមគ្រួសារអតីតយុទ្ធជន ដែលរងគ្រោះទឹកជំនន់ឃុំបន្ទាយស្ទោងទទួលអំណោយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតនិងលោកជំទាវ

0

ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំសហការីរួមជាមួយអាជ្ញាធរដែនដី នាំយកអំណោយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកនិងលោកជំទាវ ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនប្រជាពលរដ្ឋក្រីក្រ និងក្រុមគ្រួសារអតីតយុទ្ធជន ២០គ្រួសារ នៅភូមិឈើទាល និងភូមិស្រោមដៃក ដែលពិធីនេះប្រព្រឹត្តទៅនៅវត្តបន្ទាយស្ទោង ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គ្រប់បែបយ៉ាងពីសុខទុក្ខនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនិងបងប្អូនអតីតយុទ្ធជន ពិសេសក្នុងកាលៈទេសៈដែលភូមិ.ឃុំយើងកំពុងរកផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងធ្វើឲ្យខូចខាតផលដំណាំ និងលិចលង់ផ្ទះសម្បែងមួយចំនួន និងបានណែនាំដល់បងប្អូនប្រជាពលរដ្ឋ និងក្រុមគ្រួសារអតីតយុទ្ធជនត្រូវខិតខំថែរក្សាសុខភាពឱ្យបានល្អ ដោយត្រូវហូបស្អាត រស់នៅស្អាត បង្ការជំងឺដង្កាត់ផ្សេងៗ នឹងត្រូវយកចិត្តទុកដាក់បង្ករង្កើនផលពិសេសដំណាំស្រូវក្នុងពេលរដូវទឹកសម្រកខាងមុខនេះ ។

ប្រជាពលរដ្ឋក្រីក្រនិងក្រុមគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពខ្វះខាត បានទទួលអំណោយក្នុងមួយគ្រួសារ អង្ករ២៥គីឡូក្រាម .មីជាតិ១កេស .ទឹកពិសារបរិសុទ្ធ១កេស ត្រីខ១យួរ ដោយឡែកប្រជាពលរដ្ឋចំនួន២គ្រួសារ ដែលមានសមាជិកទទួលមរណភាព ក្នុងមួយគ្រួសារទទួលបាននូវអង្ករ៥០គីឡូក្រាម មី២កេស ត្រីខកំប៉ុងចំនួន១យួរ និងថវិកាចំនួន២០ម៉ឺនរៀលផងដែរ៕
ដោយ ប៊ុន រដ្ឋា