អំណោយសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតផ្ដល់ជូន ពលរដ្ឋ៦សង្កាត់នៅក្រុងសិរីសោភ័ណ រងគ្រោះដោយទឹកជំនន់

0

បន្ទាយមានជ័យ៖អំណោយសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋចំនួន ៣៨៧គ្រួសារទៀតដែលជាអ្នករងផលប៉ះពាល់ពីទឹកជំនន់ នៅសង្កាត់ទឹកថ្លា អូរំបិល ព្រះពន្លា កោះពងសត្វ ភ្នៀត និងកំពង់ស្វាយ នាថ្ងៃទិ០៩ខែតុលាឆ្នាំ២០២២ បានទទួលស្បៀងអាហារ សម្ភារៈ ថ្នាំពេទ្យជាអំណោយសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

ឯកឧត្ដម អ៊ុ រាត្រី ប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបន្ទាយមានជ័យនិងជាអភិបាលខេត្ត លោកស្រីជ័យ ណារី ជាភរិយា និងលោកអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាព មន្ត្រីក្រុមការងារចុះជួយថ្នាក់ខេត្ត ក្រុង សង្កាត់បានចំណាយពេល១ថ្ងៃពេញចុះសួរសុខទុក្ខ និងនាំនូវអំណោយទាំងនេះទៅចែកជូនផ្ទាល់ដៃនៅទីកន្លែងចែកចំនួន៨ទីតាំងដោយឡែកពីគ្នានៅសង្កាត់ទាំង៦ដូចខាងលើ។

ឯកឧត្ដម អ៊ុ រាត្រី បានមានប្រសាសន៍បន្តថា :សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងជាប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតតែងតែយកចិត្តទុកដាក់អំពីទុក្ខលំបាក និងជីវភាពរស់នៅរបស់ប្រជាពល រដ្ឋ គ្រប់កាល:ទេស: ពិសេសការលំបាកនៃជំងឺកូវីដ-១៩ និងការលំបាកនៃជំនន់ទឹកជំនន់ ពេលនេះ ។

ក្នុងនោះបានដោះស្រាយផ្តល់នូវស្បៀងអាហារ សម្ភារ:ប្រើប្រាសនិងថ្នាំពេទ្យ និងត្រៀមមធ្យោបាយនានាដើម្បីការជួយអន្តរាគមន៍ នាំប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព ណែនាំគាត់ពីវិធានការប្រុងប្រយ័ត្នសង្រ្គោះបឋម និងត្រៀមលក្ខណជួយវិស័យសេដ្ឋកិច្ចគ្រួសារ ពួកគាត់ នៅពេលទឹកស្រកចុះទៅវិញផងទៀត ។
ឯកឧត្ដម បន្តថា : ចំពោះមុខ សូមបងប្អូនមេត្តាខិតខំជម្នះការលំបាកហើយរស់នៅដោយការប្រុងប្រយ័ត្ន ការបង្ការការពារសុវត្ថិភាព សុខភាពនិងជីវភាព ។

សូមបញ្ជាក់ថា :ពលរដ្ឋក្រីក្រ ជនងាយរងគ្រោះ ចាស់ជរានិងស្រ្តីមានផ្ទះពោះ ដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ខ្លាំង អំណោយក្នុងមួយគ្រួសារទទួលបាន ឃីត១ មានសំភារៈដូចជាៈ១-ត្រីខ៥កំប៉ុង ២-មី១កេះ ៣-ទឹកត្រី ៣ដប ៤-ទឹកស៉ីអ៉ីវ៣ដប ៥-អង្ករ១០Kg ៦-ទឹកសុទ្ធ៣ដប ៧-ថ្នាំពេទ្យ១កញ្ចប់ ៨-សារុង០១
៩-ថវិកា២ម៉ឺនរៀល ៕ដោយឃិន គន្ធា