អាជ្ញាធរក្រុងព្រះសីហនុ ចុះបិទកាដ្ឋាន សំណង់គ្មានច្បាប់អនុញាត្តិ សាងសង់រំលោភលើដី ឆ្នេរសមុទ្រ តំបន់ទំនប់រលក ចំនួន០១ទីតាំង

0

ខេត្តព្រះសីហនុ៖ កាដ្ឋានសំណង់ ដ៏ធំ០១កន្លែង ដែលបាន ធ្វើការសាងសង់បុកគ្រិះលើដី ឆ្នេរសមុទ្រ តំបន់ ទំបន់រលក ស្ថិត ក្នុងភូមិលេខ ០៣ សង្កាត់លេខ ០១ ក្រុងព្រះសីហនុ នារសៀលថ្ងៃទី១០ខែ តុលា ឆ្នាំ ២០២២ នេះ ត្រូវបានក្រុមការងារចម្រុះ របស់រដ្ឋបាលក្រុងព្រះសីហនុ ចុះបិទបញ្ឈប់សកម្មភាព សាងសង់ជាបណ្តោះ អាសន្ន ក្រោយពិនិត្យឃើញថា កាដ្ឋាន សំណង់ទីតាំងខាងលើនេះ មិនមាន ច្បាប់អនុញាត្តិ។

.មន្រ្តីក្រុមការងារ រដ្ឋបាលក្រុងព្រះសីហនុបានបញ្ជាក់ថា ការដ្ឋានសំណង់នេះបានធ្វើការសាងសង់ បានប្រមាណ២០ទៅ៣០ភាគរយៈហើយដោយមិនមានច្បាប់អនុញ្ញាតនោះទេ ។ម្ចាស់ សំណង់ មានឈ្មោះ សួង សុខា (ហៅកៃ) ប្រពន្ធឈ្មោះ ទី ខាន់  ជាអាជីវករ រកស៊ីលក់ដូរ ផលនេសាទ ។បច្ចុប្បន្ន ក្រុមការងារបានសម្រេច ធ្វើការ ផ្អាកមិនអនុញ្ញាតឲ្យធ្វើការសាងសង់បន្តទៀតនោះឡើង។កាដ្ឋាននេះ អាចសាងសង់បន្តទៀតបានលុះត្រា  តែមាន ច្បាប់អនុញាត្តិត្រឹមត្រូវតែមិនទាន់មានច្បាប់ទេនោះគឺមិនអាចសាងសង់បានឡើយ។ក្នុងករណីមិនអនុវត្ត តាម រដ្ឋបាលក្រុងព្រះសីហនុ និងមានវិធានការ តាមផ្លួវច្បាប់។

គួរបញ្ជាក់ផងដែរថា តំបន់ឆ្នេរ សមុទ្រ.តំបន់ទំនប់រលក .តំបនកោះព្រាប.និងតំបន់រំដូលជើងភ្នំ មាន សំណង់បែបនេះជាច្រើនកន្លែង ត្រូវបាន គេឃុប ឃិតគ្នាធ្វើការសាងសង់មិនមានច្បាប់អនុញា្ញតអ្វីនោះទេ ហើយសំរាប់មន្រ្តីពាក់ព័ន្ធដែលចុះអនុវត្តកន្លងមក បានត្រឹមតែ ឲ្យម្ចាស់សំណង់ធ្វើកិច្ចសន្យា បញ្ឈប់ការ សាងសង់នឹងតម្រូវឲ្យម្ចាស់សំណង់សុំ ច្បាប់អនុញាត្តតែប៉ុណ្ណោះ។ ប៉ុន្តែររាស់កិច្ចសន្យាទាំងនោះ ដូចជាមិនមាន ប្រសិទ្ធិភាពអ្វីបន្តិចសោះឡើយ គឺហាក់ធ្វើឲ្យរូចពីដៃតែប៉ុណ្នោះ ។ហើយអ្វីដែលគួរកត់សម្គាល់ ផងដែរនោះ គឺរាល់ សំណង់ដែលបានធ្វើការហាមឃាត់ជាច្រើនកន្លងមក មិនត្រូវបានផ្អាកការសាងសង់ឬរុះរើ តាមកិច្ចសន្យា ក៏ដូចជាសេចក្តីណែនាំរបស់ក្រុមមន្រ្តីអនុវត្តច្បាប់នោះឡើយតែផ្ទុយទៅវិញក្រុមម្ចាស់សំណង់ល្មើសទាំងនោះក្រោយ ពីក្រុមមន្រ្តីអនុវត្តច្បាប់ចេញផុតពួកគេក៏បានធ្វើការសាសង់បន្តភ្លាមៗរហូតរួចរាល់ជាស្ថាពរ ដោយពួកគេ និយាយថាប្រើប្រាស់រូបមន្ត(មានលុយជួលខ្មោចឱ្យកិនម្សៅ)គឺមានប្រសិទ្ធខ្លាំងណាស់។នេះជាទង្វើមួយដែលអាចនិយាយបានថាគឺជាការមិនទទូលខុសត្រូវយ៉ាងពិតប្រាកដរបស់មន្រ្តីអ្នកអនុវត្តច្បាប់។ដូចនេះថ្នាក់ដឹកនាំអជ្ញាធរ ក្រុង .ខេត្តព្រះសីហនុ គួរធ្វើការ ពិនិត្យ ឡើងវិញឱ្យបានម្តងហើយដើម្បី មានវិធានការផ្លួវច្បាប់ចំពោះមន្រ្តី ដែលមានការពាក់ព័ន្ធ។

តាមរយៈការ លើកឡើងនេះ ប្រជាពលរដ្ឋ ខេត្តព្រះសីហនុ សង្ឃឹមថាថ្នាក់ដឹកនាំអាជ្ញាធរក្រុង  .ខេត្ត នឹងអនុវត្តន៏កិច្ចការនេះតាមផ្លូវ ច្បាប់ឲ្យមានប្រសិទ្ធិភាព ដើម្បជាការព្រមានដល់ជនខិលខូចក្រោយៗ ដែលមាន បំណង់ រំលោភ យកដីឆ្នេរ សមុទ្រ ដីចំណីផ្លូវសាធារណៈ របស់រដ្ឋ   តែមិនសិនជាមិនអាចធ្វើបានទេនោះ គឺចប់ ហើយប្រជាពលរដ្ឋ ក៏អស់ជំនឿលើការអនុវត្តន៏ច្បាប់របស់ថ្នាក់ដឹកនាំ រដ្ឋបាល ក្រុង ខេត្ត ព្រះសីហនុ ជាពិសេស ប្រជាពលរដ្ឋ តំបន់រស់នៅតំបន់ទំបន់រលក់.តំបន់កោះព្រាប.និងតំបន់រដូលជើងភ្នំ ពីព្រោះថាបើ យោងតាម ចរាច រណ៏ណាំនាំរបស់ រាជរដ្ឋាភិបាល លេខ ០១ស្តីពីការគ្រប់គ្រង់តំបន់ឆ្នេរ សំណង់ទាំងនោះបើទោះជាសំច្បាប់ ក៏មិនអាចឲ្យបាន ដែរពីព្រោះ វាជាដី ឆ្នេរ សមុទ្រ របស់រដ្ឋ៕

(ដោយនាគសមុទ្រ)