អភិបាលខេត្តកំពង់ចាម ចុះពិនិត្យដំណាំស្រូវ និងហេដ្ឋារចនាសម្ព័ន្ធ ដែលរងផលប៉ះពាល់ ខូចខាតដោយទឹកជំនន់នៅស្រុកស្ទឹងត្រង់ ដេីម្បីដោះស្រាយជាបន្ទាន់ជូនពលរដ្ឋ

0

កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អមដំណើរ ដោយ មន្ត្រី ពាក់ព័ន្ធ និងអាជ្ញាធរ មូលដ្ឋាន នារសៀល ថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២២ នេះ បានអញ្ជើញចុះពិនិត្យដំណាំស្រូវ និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ដែលរងផលប៉ះពាល់ ខូចខាតដោយជំនន់ទឹកភ្លៀង និងទឹកទន្លេមេគង្គ ដេីម្បីដោះស្រាយជាបន្ទាន់ជូនបងប្អូនប្រជាពលរដ្ឋ ។

ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា បានសម្តែងនូវការសោកស្តាយជាពន់ពេក ចំពោះផលដំណាំស្រូវ របស់បងប្អូនប្រជាកសិករ ដែល រងផលប៉ះពាល់ និង ខូចខាត ប្រមាណជាង៧០០ហិកតា និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ត្រូវ រងការ ខូចខាត បង្ករឲ្យមានការលំបាក ដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងស្រុក ស្ទឹងត្រង់ ។

ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំ ដល់ មន្ត្រី ជំនាញ ឲ្យ សហការ ជាមួយ អាជ្ញាធរ មូលដ្ឋាន ធ្វេីយ៉ាងណាត្រូវ ស្រង់ ទិន្នន័យ ឲ្យ បាន ច្បាស់លាស់ ចំពោះ ផល ដំណាំ ស្រូវ ដែល រងផលប៉ះពាល់ និង ខូចខាត ឲ្យ បាន ឆាប់រហ័ស ដេីម្បីរាយការណ៍ជូនគណៈកម្មការគ្រោះមហន្តរាយ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដេីម្បីស្នើសុំ ពូជស្រូវយកទៅចែកជូន ប្រជាពលរដ្ឋ ជាបន្ទាន់ ឲ្យ ពួក គាត់ ធ្វើ ការ ដាំដុះ ស្តា ឡើង វិញ ឲ្យ ទាន់ ពេលវេលា ក្នុងពេលឆាប់ៗនេះ ។

តាមមអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ដោយសារជំនន់ទឹក ភ្លៀង និង ទឹកទន្លេមេគង្គ បណ្ដាល ឲ្យ ប៉ះពាល់ និងខូចខាតដំណាំស្រូវ របស់ ប្រជាពលរដ្ឋចំនួន ៧៦១ហិកតា ស្មេីនឹង ១,៤៤៦ គ្រួសារ ក្នុងឃុំទាំង ៦ នៃ ស្រុក ស្ទឹងត្រង់ ដែលត្រូវស្ដារឡើងវិញ ក្នុងនោះមាន៖ *ទី១ ៖ ឃុំពាមកោះស្នា ប៉ះពាល់ ៨ ភូមិ ខូចខាតដំណាំស្រូវប្រជាពលរដ្ឋ ២៧០ ហិចតា
*ទី២ ៖ ឃុំខ្ពបតាង៉ូន ប៉ះពាល់ ៦ ភូមិ ខូចខាតដំណាំស្រូវប្រជាពលរដ្ឋ ១៦៣ ហិចតា
*ទី៣ ៖ ឃុំអារក្សត្នោត ប៉ះពាល់ ២ ភូមិ ខូចខាតដំណាំស្រូវប្រជាពលរដ្ឋ ១១៥ ហិចតា
*ទី៤ ៖ ឃុំព្រែកបាក់ ប៉ះពាល់ ៤ ភូមិ ខូចខាតដំណាំស្រូវប្រជាពលរដ្ឋ ៧៧ ហិចតា
*ទី៥ ៖ ឃុំព្រែកក់ ប៉ះពាល់ ៨ ភូមិ ខូចខាតដំណាំស្រូវប្រជាពលរដ្ឋ ៧១ ហិចតា
*ទី៦ ៖ ឃុំព្រះអណ្ដូង ប៉ះពាល់ ៣ ភូមិ ខូចខាតដំណាំស្រូវប្រជាពលរដ្ឋ ៦៥ ហិចតា ៕