​គ្រាប់បែក​B52 មួយ​គ្រាប់ នៅ​គុណ​ភា​ភ​ផ្ទុះ​នៅឡើយ ត្រូវបាន​គេ​ប្រទះឃើញ​ ​ក្នុងភូមិ​ពលរដ្ឋ ខណ​គ្រឿងចក្រ​ឈូក​ដី​គ្រប់​បែក បេ​៥២ មួយ​គ្រាប់ ត្រូវបាន​គ្រឿងចក្រ​ឈូក​ឆាយដី ប្រទះឃើញ

0

​ ​ ​ខេត្តកំពង់ឆ្នាំង​: ស្ថិត​ភូមិ​ប្រជាពលរដ្ឋ បង្ករ​ឲ្យ​មានការ​ភិតភ័យ​ជាពិសេស​ប្រជាពលរដ្ឋ​ដែលមាន​លំនៅដ្ឋាន​នៅក្បែរ នោះ​។​ ​លោក ម៉ែន សំអាត មេបញ្ជាការ​កងរាជអាវុធហត្ថ ស្រុក​ជល​គី​រី បាន​ឲ្យ​អ្នកសារព័ត៌មាន​ដឹង តាម​ទូរស័ព្ទ​ថា គ្រាប់បែក​នេះ នៅមាន​គុណភាព​ផ្ទុះ នៅឡើយ ដោយមាន​រំសេវ តេ​អិន​តេ នៅ​ថ្មី​និង ពេញ​ណេ​ន នៅឡើយ​។​IMG-20140918-WA0006 (1)

​លោក​មេបញ្ជាការ​បន្តថា គ្រាប់​នេះ ជា​គ្រាប់បែក​បេ​៥២ ទម្លាក់​ពីលើ​យន្តហោះ ជា​កាក​សំ ណ​ល់ពី​សង្គ្រាម​សម័យ​លន់ ណុល និង​ប៉ុលពត ចំពោះ​គ្រាប់បែក​នេះ គឺ​សមត្ថកិច្ច​អាជ្ញាធរ បាន រាយការណ៍​ទៅ​ថ្នាក់លើ​និង​លោក​អភិបាលខេត្ត​រូ​ច​ហើយ ហើយ​ខាង​ខេត្ត​បាន​ឆ្លើយថា នឹង​ឲ្យ​ខាង ស៊ីម៉ាក់​មក​ចំណាត់ការ រហូតមកទល់​ថ្ងៃទី​១៩​នេះ គឺ​មិនទាន់​ឃើញ ខាង​ស៊ីម៉ាក់​មក​និង​មាន​ចំណាត់ ការ​នៅឡើយ​ទេ បន្ទាប់ពី​គ្រាប់​១​គ្រាប់​នេះ ត្រូវបាន​គ្រឿងចក្រ​ឈូក​ឆាយ ប្រទះឃើញ​កាលពី​វេលា ម៉ោង​៤​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៤ នៅ​ខ​ណះ​ពង្រាបដី​លំនៅដ្ឋាន ស្ថិតនៅក្នុង ភូមិ​ព្រៃ​គ្រី​ជើង ឃុំ​ព្រៃ​គ្រី ស្រុក​ជល​គី​រី ខេត្តកំពង់ឆ្នាំង​។​ ​

លោក​ម៉ែន សំអាត បាន​បន្តថា សមត្ថកិច្ច​អាជ្ញាធរ​ស្រុក​ជល​គី​រី បានធ្វើ​របង​និង​ស្រះ​មែក ឈើ​ហុំ​ព័ទ្ធ​គ្រាប់​នោះ​ហើយ ព្រមទាំង​ដាក់​សញ្ញា​គ្រោះថ្នាក់ ឲ្យ​ប្រជាពលរដ្ឋ​ដឹង​ទៀតផង​។​ ​ចំណែក​ប្រជាពលរដ្ឋ វិញ​សុំ​ឲ្យ​អាជ្ញាធរ ស៊ីម៉ាក់ មេត្តា​រួសរាន់ ចំណាត់ការ​រឿងនេះ​ផង ព្រោះ នៅ​ស្រុក​នេះ គឺមាន​គោក្របី​ច្រើនណាស់ ជាពិសេស​នៅ​រដូវវស្សា គឺ​សត្វ​ពា​ហ​នះ​ទាំងនោះ ត្រូវគេ ព្រលែង​ទាំង​ហ្វូងៗ​ដើរ រកស៊ី​តាម​ជើងភ្នំ នៅ​កន្លែង​គ្រាប់​នេះ ហេតុនេះ​ខ្លាច​សត្វ​ទាំងនេះ ដេញ​គ្នា ដេញ​គ្នា​ពពាក់ ពពូន​គៀរ​និង​ធ្លាយ​របង ដែល​គ្រាន់តែ​ជាហេតុៗ​នោះ វា​នាំ​គ្រោះថ្នាក់​ដល់​អាយុជីវិត​ ​មនុស្ស​៕  ចាន នី IMG-20140918-WA0002