អភិបាលរងក្រុងព្រះសីហនុចំនួន០៣រូបត្រូវបានប្រកាស់តែងតាំង ឲ្យចូលកាន់តំណែងជាផ្លូវការ

0

ខេត្តព្រះសីហនុ៖ លោក នងឌី ណារ៉ា. លោក សោម សេន. និងលោក យឹម សុខ សំអូន  នារសៀល ថ្ងៃទី០៣ ខែ តុលា ឆ្នាំ ២០២២ នេះ ត្រូវបានប្រកាស់តែងតាំងជាអភិបាលរងក្រុងព្រះសីហនុ ឲ្យចូលកាន់តំណែង ជាផ្លូវ ការ។

នាឱកាសនោះលោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាល ខេត្តព្រះសីហនុ មានប្រសាសន៍ ថា ពិធីប្រកាសជាផ្លូវការចូលកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលក្រុងព្រះសីហនុ ចំនួន៣រូប ខាងលើ ក្នុងនោះ០២រូបត្រូវបានផ្ទេរភារកិច្ចនិង០១រូបត្រូវបានតែងតាំងថ្មី។ លោកអភិបាលរងក្រុងទាំង ៣រូបនេះ សុទ្ធតែ ជាមន្ត្រីដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មានសមត្ថភាពខ្ពស់ និងមានបទពិសោធន៍ក្នុងការងារដឹកនាំ និងការ គ្រប់គ្រងនៅមូលដ្ឋានក្រុងព្រះសីហនុ ។

ជាមួយគ្នានេះ លោកឡង់ ឌីម៉ង់ បានបញ្ជាក់ផងដែរថាទាំងនេះគឺជាការយកចិត្តទុកដាក់ខ្ពស់របស់ក្រសួង មហា  ផ្ទៃ តាមរយៈកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ នាយករដ្ឋមន្ត្រីជាមគ្គុទេសដ៏ឆ្នើមរបស់កម្ពុជាសំដៅជួយសម្រួលពន្លឿននិងពង្រឹងប្រសិទ្ធភាពការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យកាន់តែល្អប្រសើរក្នុងការឆ្លើយតបនិងទាន់ពេលវេលានូវតម្រូវការនានាជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដោយបានបង្កើតឱ្យមានការបំពេញបន្ថែមនូវចំនួនគណៈអភិបាល នាយករងរដ្ឋបាលសាលា រាជធានី ខេត្ត និងក្រុង ស្រុក ខណ្ឌ នៅទូទាំងប្រទេស ដោយអនុលោមតាមមាត្រា ១៤០ថ្មី នៃច្បាប់ស្តីការគ្រប់ គ្រងរដ្ឋបាលរាជធានី ខេត្តក្រុង ស្រុក ខណ្ឌ ស្របតាមស្មារតីអនុក្រឹត្យលេខ ១១៩ អនក្រ.បក របស់រាជរដ្ឋាភិ បាល និងសេចក្ដីណែនាំលេខ ០៤៧.សណន ចុះថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ ស្តីពីការ បែងចែកតួនាទី ភារកិច្ច និងរបៀបរបបធ្វើការងារជូនគណៈអភិបាលខេត្ត គណៈអភិបាលក្រុង គណៈអភិបាល  ស្រុក ដោយក្នុងន័យនេះការបន្ថែមចំនួនគណៈអភិបាលក្រុងនាពេលនេះគឺដើម្បីពង្រឹងប្រសិទ្ធភាពការងារ ដោយត្រូវមានគណនេយ្យភាពចំពោះក្រុមប្រឹក្សាខេត្ត រដ្ឋបាលខេត្ត ក្រុមប្រឹក្សាក្រុង រដ្ឋបាលក្រុង និងចំពោះ ប្រជាជនទូទាំងក្រុងព្រះសីហនុ ឆ្លើយតបទៅនឹងសេចក្តីទុកចិត្តរបស់រាជរដ្ឋាភិបាល ដោយក្នុងការតែងតាំង អភិបាលរងក្រុងថ្មីបន្ថែមនាពេលនេះ៕

(ដោយនាគសមុទ្រ)