ជនជាតិចិនចំនួន០៨នាក់ ដេញកាប់គ្នាផ្អើលហាង(ស៊ី កាង) ត្រូវបានកម្លាំង សមត្តកិច្ចស្នងការនគរបាលខេត្តព្រះសីហនុ ចាប់ខ្លួន

0

ខេត្តព្រះសីហនុ៖ជនជាតិចិនចំនួន០២ក្រុម​បានផឹកស៊ីតុជិតគ្នាក្នុងហាង(ស៊ី កាង)កើតទំទាស់សម្ដីគ្នារហូត ឈានដល់ការប្រើហិង្សាដេញកាប់គ្នា ហើយភ្លាមៗត្រូវ សមត្ថកិច្ចព្រហ្មទណ្ឌកម្រិត ស្រាលចុះ អន្តរាគមន៍ឃាត់ខ្លួនបានចំនួន០៨នាក់ ។ហេតុនេះបាននាយប់ថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០២២ នៅត្រង់ចំណុច នៅម្ដុំឆ្នេរអូរឈើទាល ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ករណីហឹង្សាខាងលើនេះ បើតាមប្រភពព័ត៌មានពីពលរដ្ឋបានឲ្យដឹងថា នៅមុនពេលកើត ហេតុ គេឃើញជនជាតិចំនួន០២ក្រុម មានគ្នាចំនួន ០៨បានអង្គុយផឹកស៊ីក្នុងភោជនីយដ្ឋាន(យីហោស៊ីកាង ) ប៉ុន្តែរក្រោយក៏ស្រាប់តែពួកគេកើតមានទំនាស់ពាក្យសម្តីគ្នា ស្រែកឡូឡាពេញក្នុងហាងរហូតឈានដល់ ប្រើហិង្សា យកកាំបិតដេញកាប់គ្នា ទៅវិញទៅមក បណ្ដាលឲ្យបែកកញ្ចក់ នៅក្នុងហាងអស់មួយផ្ទាំង ប៉ុន្តែរក្នុងហេតុនោះ មិនបណ្តាលឱ្យអ្នកណាម្នាក់រងរបួស អ្វីនោះទេ។ក្រោយពេលកើត ហេតុភ្លាមៗសមត្ថកិច្ច ប៉ូលិសទេសចរដែលឈរជើងការពារនៅគោលដៅនោះក៏បានរាយការណ៍បន្តឲ្យសមត្ថកិច្ចខាងព្រហ្មទណ្ឌកម្រិតស្រាលរបស់ស្នងការនគរបាលខេត្តព្រះសីហនុ ចុះអន្តរាគមន៍ ដោយមានការដឹកនាំផ្ទាល់ពី លោកឧត្តមសេនី យ៍ត្រី ណុប បញ្ញា ស្នងការរងខេត្ត បានដឹកនាំកម្លាំងចុះបង្ក្រាប់ក្រុមជនជាតិចិនទាំងអស់នោះ សរុប២ក្រុម ឃាត់បាន០៨នាក់និងដកហូតបានវត្ថុតាងកាំបិតចំនួន០១។ក្រុមជនសង្ស័យក្រោយពេលចាប់ខ្លួនត្រូវបានបញ្ជូនភ្លាមៗទៅស្នងការនគរបាលខេត្តព្រះសីហនុដើម្បីសួរនាំនិងចាត់ការតាមនីតិវិធីច្បាប់៕

(ដោយនាគសមុទ្រ)