លោកឧកញ៉ា ទៀ វិចិត្រ៖ជនរងគ្រោះ ចំនួន២នាក់រស់នៅក្រុងកោះរ៉ុង ត្រូវបានជួយសង្រ្គោះក្នុងករណី០២ផ្សេងពីគ្នា

0

ក្រុងកោះរ៉ុង ៖លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សប្រជាជនកម្ពុជាភ្នាក់ងារ ដឹកជញ្ជូនទេស ចរណ៍ជល យាន ខេត្តព្រះសីហនុ នាយប់ថ្ងៃទី១៧និងព្រឹក ថ្ងៃទី១៨ខែ តុលា ឆ្នាំ​២០២២បានបញ្ជូនអូប័រ ពេទ្យ របស់ក្រុមហ៊ុន ជី.ធី.វី.ស៊ី ស្ពីដប៊ូតទៅដឹកជនរងគ្រោះ ចំនួន០២ករណីផ្សេងគ្នា បញ្ជូនយកមកកាន់មន្ទីរ ពេទ្យ បង្អែកខេត្តព្រះសីហនុ ដើម្បីជួយសង្គ្រោះ។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍បញ្ជាក់ថាជនរងគ្រោះ ករណី ទាំង២ ខាងលើរួមមាន៖ករណីទី១ ជនរងគ្រោះមានឈ្មោះ សំ ដាវី  ភេទស្រី អាយុ ៥២ ឆ្នាំ ជនជាតិ ខ្មែរ រស់នៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង មានជំងឺពោះវៀនដុះខ្នែង។ ករណីទី២ ជនរងគ្រ្គោះ មាន  ឈ្មោះ ណាង ទក  ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មានជំងឺបេះដូងរស់ នៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុង កោះរ៉ុង ក្នុងនោះក៏ មានភ្ញៀវទេសចរណ៍ ជាជនជាតិបរទេស ម្នាក់មកពីភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម មានអាការៈមិនស្រួលខ្លួន ក៏បានស្នើសុំទៅពេទ្យដើម្បីព្យាបាលជាមួយគ្នាផងដែរ  ។

ជនរងគ្រោះទាំងអស់ ត្រូវបានដឹកបញ្ជូនតាមអូប័រពេទ្យរបស់ក្រុមហ៊ុនជី.ធី.វី.ស៊ី ស្ពីដប៊ូតទៅ ខេត្តព្រះសីហនុ និងបានបញ្ជូនតាមរថយន្តសង្គ្រោះរបស់ក្រុមហ៊ុនផ្ទាល់ ទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត ព្រះសីហនុ ដោយសុវត្ថិភាព៕

(ដោយនាគសមុទ្រ)