អភិបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារការិយាល័យអ្នកនាំពាក្យ រដ្ឋបាលខេត្តកំពង់ធំ

0

(កំពង់ធំ)÷ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំអញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំក្រុមការងារការិយាល័យអ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ធំ និងមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត ប្រធាន/អនុប្រធានមន្ទីរជុំវិញខេត្ត លោកអភិបាល/អភិបាលរងក្រុងស្រុកទាំង០៩ និងមន្ត្រីអ្នកនាំពាក្យនៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ នៅសាលាខេត្តកំពង់ធំ។

បន្ទាប់ពីឯកឧត្តម សុក ហៃអភិបាលរងខេត្ត អានដីកា ស្តីពីការបង្កើតការិយាល័យអ្នកនាំពាក្យរដ្ឋបាលខេត្ត របស់ក្រុមប្រឹក្សាខេត្ត និង លិខិតបង្គាប់ការប្រគល់ភារ:កិច្ចជូនមន្ត្រីរាជការរួចមក

ឯកឧត្តម ងួន រតនៈ បានថ្លែងថា របៀបរបបការងារប្រទាក់ក្រឡាគ្នា និងការទទួលខុសត្រូវតាមជំនាញស្ថាប័ន ត្រូវតែមានអ្នកនាំពាក្យ ការផ្តាច់ជ្ញាចិត្ត ដើម្បីស្តាប់ទាញយកព័ត៌មានផ្សេងៗ ដើម្បីឲ្យយន្តការប្រទាក់ក្រឡាគ្នា ត្រូវកំណត់តួនាទីបុគ្គលនោះឲ្យមានការទទួលខុសត្រូវ ដូចជាសំណូមពររបស់ប្រជាពលរដ្ឋ ព័ត៌អសកម្មមួយចំនួនទាក់ទងកិត្តិយសរបស់ថ្នាក់ដឹកនាំ។ ត្រូវមានយន្តការមួយដើម្បីធ្វើការងារអ្នកនាំពាក្យ និងធ្វើការដោះស្រាយ អ្នកត្រួតពិនិត្យខ្លឹមសារ និងបញ្ចេញខ្លឹមសារប្រកបដោយការទទួលខុសត្រូវខ្ពស់។

ឯកឧត្តមអភិបាលខេត្តកំពង់ធំ បានបន្តទៀតថា អ្នកនាំពាក្យតំណាងរបស់រដ្ឋបាលខេត្ត ត្រូវពង្រឹងយន្តការដែលតម្រូវឲ្យរដ្ឋបាលខេត្តរៀបចំសម្ភារៈការគ្រប់គ្រងចាត់ចែងព័ត៌មានក្នុងខេត្តរបស់យើងឲ្យល្អប្រសើរ។ ការចាត់តាំងតួនាទីច្បាស់លាស់ ជាក់លាក់ ជាមួយបទពិសោធន៍ដែលធ្លាប់ជួបកន្លងមក រៀបចំឲ្យត្រូវជាមួយយន្តការអ្នកនាំពាក្យឲ្យល្អប្រសើរ យកព័ត៌មានមកពិចារណ ពិនិត្យខ្លឹមសារ និងធ្វើការសម្របសម្រួលឱ្យបានឆាប់រហ័ស។

ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញឲ្យថ្នាក់ដឹកនាំប្រធានមន្ទីរអង្គភាព ត្រូវចាត់តំណាងអ្នកនាំពាក្យរបស់ខ្លួនឲ្យបានច្បាស់លាស់ ត្រូវបន្តនាំគ្នាផ្សព្វផ្សាយសាធារណៈឲ្យបានទូលំទូលាយ ឥទ្ធិពលព័ត៌មាន ប្រមុខរាជរដ្ឋាភិបាល ។ដើម្បីទប់ស្កាត់ ព័ត៌មានមិនពិត ត្រូវមានជំហរការពារ ការវាយលុក និងគ្រប់គ្រង ការពារការពិត ឆ្លើយតបឲ្យបានឆាប់រហ័ស ទាន់ពេលវេលា និងមានប្រសិទ្ធភាពនៃការឆ្លើយតប។ ជួយបំភ្លឺមហាជន ដើម្បីបង្សាបព័ត៌មានក្លែងក្លាយ។រាល់សមរភូមិព័ត៌មាន មិនដឹងកុំឆ្លើយ មិនមែនតួនាទីកុំឆ្លើយ ជៀសវាងការឆ្លើយខុស។ យុទ្ធសាស្ត្រដើម្បីសម្លាប់ព័ត៌មានក្លែងក្លាយ គឺផ្សព្វផ្សាយព័ត៌មានពិត កុំទុក្ខព័ត៌មានក្លែងក្លាយឲ្យដឹកមុខយើង ទុកកាន់តែយូរ កាន់តែអន្តរាយ ត្រូវប្រញាប់ក្នុងការឆ្លើយតប បកស្រាយការពិត ដោយសារតែមួយ សម្លេងតែមួយ ផ្សព្វផ្សាយព័ត៌មានពិត បានឆាប់រហ័ស និងទាន់ពេលវេលា។

ចុងក្រោយឯកឧត្តមអភិបាលខេត្តកំពង់ធំ ក៏បានលើកឡើងពីព័ត៌មានមួយចំនួន ដើម្បីមានប្រសិទ្ធិភាព យើងនិយាយពីខ្លឹមសារ ការគ្រប់គ្រងមតិសាធារណៈ ត្រូវតែខ្លី ខ្លឹម និងចំគោលដៅចំណុចរសើប នៃបញ្ហា ត្រូវស្គាល់ចរឹកនៃព័ត៌មាន។ សូមពង្រឹង បំពេញការងារនេះបានល្អ ក្នុងរដូវកាលនេះ ផ្តួចផ្តើមសហការគ្នា ប្រឹក្សាយោបល់គ្នា បានញឹកញាប់ តាមដានការប្រជុំ តាមតេឡេក្រាម ត្រូវឆ្លើយតប សម្របសម្រួលជាមួយថ្នាក់ដឹកនាំមានវិន័យក្នុងការបង្កើតគ្រុប ពង្រឹងសម្របសម្រួល ការសរសេរខ្លឹមសារ អ្នកមើលព័ត៌មាន ប្រឹក្សាយោបល់ ទាមទាសហការពីប្រធានមន្ទីរអង្គភាព ដើម្បីទទួលបានភាពជោគជ័យ។ ស្មារតីនៃការជួបជុំសំដៅការគ្រប់គ្រងព័ត៌មានក្នុងខេត្តរបស់យើង កាត់បន្ថយព័ត៌មានក្លែងក្លាយ ថ្នាក់ក្រោមជាតិត្រូវតែមានយន្តការរឹងមាំ និងមានការទទួលខុសត្រូវ យន្តការតាមផ្លូវច្បាប់ និងមានការទទួលខុសត្រូវខ្ពស់។