លោកឧកញ៉ា ទៀ វិចិត្រ នាំយកសត្វអណ្តើកសមុទ្រមួយក្បាល ទៅព្រលែងក្នុងសមុទ្រធម្មជាតិ

0

ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ ជលយាន ខេត្តព្រះសីហនុ នាថ្ងៃទី ២០ខែ តុលា ឆ្នាំ ២០២២ បាននាំសត្វអណ្តើកសមុទ្រឬហៅថា(ក្រាស់) មួយ ក្បាលដែលបានពីប្រជាពលរដ្ឋ ទៅព្រលែងក្នុងសមុទ្រធម្មជាតិវិញ។

លោកឧកញ៉ា ទៀ វិចិត្រ បានមានប្រសាសន៏ថា នេះគឺជាការព្រលែងសត្វអណ្តើកសមុទ្រ (ក្រាស់)លើក ទី១៣៤ ហើយ។ ដោយអណ្តើកសមុទ្រ ដែលនាំយកទៅព្រលែងម្តងៗ លោក ឧកញ្ញ៉ា តែងតែកឹបសៀល តាម បច្ចេកទេសដើម្បីជាសញ្ញាសម្គាល់ក្នុងគោលការណ៍អភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិហើយសៀលដែលកឹបលើសត្វអណ្តើកសមុទ្រ(ក្រាស់)មួយនេះគឺ KH 0801។

 

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍បញ្ជាក់បន្ថែមទៀតថាសត្វអណ្តើកសមុទ្រ ប្រភេទ ល្មិចឬក្រាស់ ដែលលោក ឧកញ៉ា ទទួលពីអ្នកនេសាទកន្លងមក មិនមានកឹបសៀលនោះទេ ទើបលោកឧកញ៉ារៀបចំធ្វើការ កឹបសៀល មុននិង ព្រលែងចូលក្នុងសមុទ្រឬព្រែកទឹកប្រៃ។ ការកឹបសៀលសម្គាល់បែបនេះមាន សារៈសំខាន់ ណាស់ ក្នុង ការ អភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិ ពីព្រោះប្រសិនបើមានការនេសាទបានសត្វ ល្មិចឬអណ្តើក សមុទ្រ ដែលឃើញមានកឹបសៀលសម្គាល់អ្នកនេសាទនៅក្នុងប្រទេសយើងឬអ្នកនេសាទតាមបណ្តាប្រទេស នានា នឹងព្រលែងចូលក្នុងសមុទ្រវិញមិនសម្លាប់ឬលក់ដូរធ្វើអាជីវកម្មឡើយ។

សូមបញ្ជាក់ផងដែរថា មានអ្នកនេសាទភាគច្រើននៅពេលនេសាទបានសត្វអណ្តើកសមុទ្រ ប្រភេទ ល្មិច ឬក្រាស់ ពួកគេតែងតែ នាំយកមកប្រគល់ជូនលោកឧកញ៉ា ទៀ វិចិត្រ ជាបន្តបន្ទាប់ដើម្បីព្រលែងក្នុង សមុទ្រវិញ។

ជាមួយគ្នានេះលោកឧកញ៉ាទៀវិចិត្រក៍បានថ្លែងអំណរគុណផងដែរទៅដល់ស្មារតីសហការរបស់បងប្អូនអ្នកនេសាទ ដែលចូលរួមជួយការពារអភិរក្សសត្វសមុទ្រកម្រជាសកល ៕(ដោយនាគសមុទ្រ)