ខេត្តព្រះសីហនុ៖លោកឧត្តមសេនីយ៍ឯក យិន ឆៃលី សកលវិទ្យាធិការរង នាយកមហាវិទ្យាល័យការពារជាតិ នៃសកលវិទ្យាល័យការពារជាតិនាព្រឹក ថ្ងៃទី ២០ខែ តុលា ឆ្នាំ ២០២២បាន ដឹកនាំនិស្សិតវគ្គ បណ្តុះបណ្តាល ការពារជាតិជំនាន់ទី១៦ចំនួន១១៤នាក់ ជួបសំណេះសំណាលជាមួយឯកឧត្តមគួច ចំរើន អភិបាលនៃគណៈ អិបាលខេត្តព្រះ សីហនុ ដើម្បីសិក្សាស្វែងយល់នូវបទពិសោធន៍ការងារដឹកនាំគណៈបញ្ជាការឯកភាពខេត្ត និងការគ្រប់ គ្រង រដ្ឋបាលខេត្តព្រះសីហនុ។ដោយកម្មវិធីនេះបានរៀបចំឡើង នៅទីបញ្ជាការតំបន់ ប្រតិបត្តិ ការសឹករងខេត្ត ព្រះសីហនុ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ៖បានមានប្រសាសន៏ថា តួនាទីរបស់គណៈបញ្ជាការឯក ភាពខេត្ត ដែលមានស្នងការនគរបាលខេត្ត. កងរាជអាវុធហត្ថខេត្ត. តំបន់ប្រតិបត្តិការសឹករងខេត្ត .កងទ័ពជើង ទឹក .និងវរៈនគរបាលការពារព្រំដែនទឹកដែលជាសេនាធិការឱ្យគណៈបញ្ជាកាឯកភាពខេត្ត ក្នុងប្រតិបត្តិការរួមគ្នា រៀបចំផែនការ ដោះស្រាយតាមស្ថានភាពជាក់ស្តែង យើងក៏បានធ្វើការប្រជុំរៀបចំផែនការការពារប្រតិភូជាតិ អន្តរជាតិ និងរៀបចំផែនការការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ហើយថ្មីៗនេះ វរអន្តាគមន៍នគរបាល ព្រំដែនទឹកបានជួយសង្គ្រោះជនរងគ្រោះលិចទូកនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ កាលពីខែកញ្ញាកន្លងមក នេះជាក្របខ័ណ្ឌ គណៈឯកភាពខេត្តបានរួមគ្នាធ្វើការដោះស្រាយបានទាន់ពេលវេលា។
ឯកឧត្តម អភិបាលខេត្តបានបន្តថា រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយ ឈ្នះឈ្នះធ្វើឱ្យ កម្ពុជា ទទួលបានសុខសន្តិភាព ទន្ទឹមនឹងបានសន្តិភាពយើងបានលះបង់ធនធានមនុស្សយ៉ាងច្រើន ការធ្វើ ពលីកម្មដើម្បីសុខសន្តិភាពយើងត្រូវបន្តថែរក្សាសន្តិភាពរបស់យើងឱ្យនៅគង់វង្ស។ផ្តើមចេញពីការអភិវឌ្ឍខេត្តព្រះសីហនុអភិវឌ្ឍលឿនឆាប់មានអគារធំស្កឹមស្កៃជាច្រើនដែលរាជរដ្ឋាភិបាលបានដកកញ្ចប់ថវិកាសន្សំរបស់ជាតិ ១០០ លានដុល្លា និងគោលនយោបាយ (ស្លឹកត្នោតខ្ចប់ស្កត្នោត) ក្នុងការអភិវឌ្ឍខេត្តព្រះសីហនុមានដូចជា ផ្លូវ៣៧ខ្សែ បន្ទប់ទឹកសាធារណៈ លំហរឆ្នេរសាធារណៈ ការដាំដើមឈើនៅអមសងខាងផ្លូវក្នុងក្រុង អាងប្រព្រឹត្ត កម្មទឹកកខ្វក់ និងសក្តានុពលតំបន់ឆ្នេរជាច្រើនផ្សេងទៀត។
ឯកឧត្តម អភិបាលខេត្តបានបញ្ជាក់ថា រាជរដ្ឋាភិបាលបង្កើតក្រុមប្រឹក្សារៀបចំផែនការមេអភិវឌ្ឍ ខេត្ត ព្រះ សីហនុ និងបង្កើតគណៈកម្មាធិការអន្តរក្រសួង២ រៀបចំធ្វើផែនការមេ ដោយបានសហការជាមួយ វិទ្យាស្ថានស៊ិនជិន (ប្រទេសចិន) រៀបចំផែនការមេខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាប៉ូលសេដ្ឋកិច្ចមួយសំខាន់ប្រកបដោយចិរភាព ដែលមានសោភ័ណភាព អនាម័យ បរិស្ថាន ទន្ទឹមនោះ យើងត្រូវរួមគ្នាប្រមូលព័ត៌មាន ដើម្បីរៀបចំខេត្តព្រះសីហនុផ្តោតលើសក្តានុពលដែលមានស្រាប់ដូចជា កំពង់ផែទឹកជ្រៅ រាជរដ្ឋាភិបាលកម្ពុជាបានសហការជាមួយអង្គការ JICA ជប៉ុន សាងសង់កំពង់ផែជំហាន ទី១ និងទី២ ត្រូវបញ្ចប់នៅឆ្នាំ២០២៥ ខាងមុខ និងឈានទៅការអភិវឌ្ឍជំហាន ទី៣ (២០២៥-២០២៨)មានជម្រៅ ទឹករហូត ១៦.៥០ម៉ែត្រ អាចឱ្យនាវា ៩៧ ភាគរយ ។អាកាសយានដ្ឋានអន្តរជាតិធ្វើការអភិវឌ្ឍពង្រីកផ្លូវរត់ ៣៤០០ម៉ែត្រ និងជំរុញការសាងសង់ស្ថានីយចេញដំណើរ។ ផ្លូវល្បឿនលឿន ភ្នំពេញ ខេត្តព្រះសីហនុ បើកប្រើប្រាស់បណ្តោះអាសន្នរយៈពេលមួយខែ។ តាមការចង្អុលបង្ហាញរបស់សម្តេចតេជោ និងគណៈ កម្មការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ធ្វើឱ្យខេត្តព្រះសីហនុប្រែមុខមាត់ថ្មីបង្កើនជីវភាពរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចសង្គម។ នៅចុងឆ្នាំនេះខេត្តព្រះសីហនុទទួលរៀបចំព្រឹត្តិការណ៍ជាច្រើនមានដូចជា បុណ្យសមុទ្រ មហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេលើសកលលោក និងការរៀបចំព្រឹត្កិការណ៍ប្រកួតកីឡាម៉ូតូទឹក និងកីឡាទូកក្តោងនៅចុងឆ្នាំ២០២២ខាងមុខនេះ ឈានទៅការប្រកួតកីឡាស៊ីហ្គេមនៅឆ្នាំ២០២៣។
ឯកឧត្តម អភិបាលខេត្តបានបញ្ជាក់ថា តាមប្រសាសន៍ណែនាំរបស់សម្តេចតេជោ ការបង្ក្រាបល្បែង ស៊ីសងគ្រប់ទម្រង់ ការជួញដូរមនុស្ស ជួញដូរពលកម្ម ការជួញដូរផ្លូវភេទ និងការត្រួតពិនិត្យអត្តពលករបរទេស ខុសច្បាប់ នៅក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ។ តាមរយៈបណ្តឹងប្តឹងចូលតាមផេកសម្តេចក្រឡា ហោម ស ខេង មានរហូត ២៥៧ករណី យើងរកឃើញ ១៤ករណី មានពិរុទ្ធភាព ដើម្បីរួមចំណែកកាត់បន្ថយអំពើល្មើ សនៅខេត្ត ព្រះសីហនុ៕
(ដោយនាគសមុទ្រ)