ប្រជាពលរដ្ឋ៨០គ្រូសារ ដែលស្នើសុំចេញប័ណ្ណកម្មសិទ្ធិស្របច្បាប់លើទីតាំងដីកំពង់រស់នៅនោះត្រូវបានលោក ប៊ួ វឌ្ឍនា បញ្ជាក់ថាដីនោះជាពាក់ព័ន្ធជាមួយក្រុមហ៊ុនឯកជន

0

ខេត្តព្រះសីហនុ៖ក្នុងសាលាប្រជុំនៅឯសាលាស្រុកស្ទឹងហាវ នារសៀល ថ្ងៃទី២៦ ខែ តុលា ឆ្នាំ​២០២២ខណៈបើ កកិច្ចពិភាក្សាសម្របសម្រួលរកដំណោះស្រាយជួនប្រជាប្រជាពលរដ្ឋ ចំនួន៨០គ្រូសារ រស់នៅ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ពាក់ព័ន្ធការ ស្នើរសុំ ឲ្យមន្រ្តីជំនាញចុះពិនិត្យជាក់ស្តែងដើម្បីទទូលបានប័ណ្ណកម្មសិទ្ធិ ដីធ្លី ស្រប ច្បាប់នោះ លោក ប៊ួ វឌ្ឍនា នាកយអន្តរវិស័យ ដែលជាតំណាងយ៉ាងសំខាន់រដ្ឋបាលខេត្តព្រះសីហនុ បាន និយាយយ៉ាងច្បាប់ថា ទីតាំងដីដែល បងប្អូនប្រជាពលរដ្ឋកំពង់រស់នៅនោះគឺជាដីរបស់ក្រុមហ៊ុន ឯកជន មានប័ណ្ណកម្មសិទ្ធិស្របច្បាប់។

លោក ប៊ួ វឌ្ឍនា បានបញ្ជាក់បន្ថែមទៀតថា បើបងប្អូនចង់រកដំណោះស្រាយ លើបញ្ហារដីនាស់នេះ លុះត្រាតែបងប្អូនទទួលស្គាល់ថា បងប្អូនពិតជាបានរស់នៅលើដីមានកម្មសិទ្ធិរបស់ក្រុមហ៊ុនពិតប្រាកដមែន ទើបរដ្ឋបាលខេត្តរកដំណោះស្រាយជួន ក្នុងករណីបងប្អូនមិនព្រម រដ្ឋបាលខេត្តមានតែប្រើប្រាស់វិធានការ តាមផ្លូវច្បាប់ ប៉ុណ្ណោះ។

ដោយឡែកសំរាប់ក្រុមតំណាងប្រជាពលរដ្ឋ(ដែលបានចូលរួមក្នុងកិច្ចពិភាក្សាសម្របសម្រួលដោះស្រាយផងដែរនោះ) បានបញ្ជាក់ថា ពួកគាត់ ពិបាកទទួលយកណាស់ នៅពេល ចោទថា ពួកគាត់រស់នៅលើដី មាន កម្មសិទ្ធិស្របច្បាប់ របស់ ក្រុមហ៊ុន ឯកជននោះ ពិព្រោះថា ពួកគាត់បានមកតាំងទីលំ នៅក្នុងតំបន់នេះខ្លះ ជិត២០ឆ្នាំ មកហើយ ពួកគាត់មិនដែលបានជួបមុខម្ចាស់ក្រុមហ៊ុន ឬតំណាងក្រុមហ៊ុន (ព្រីន សសេ) ម្តងណា នោះទេ គឺពួកគាត់ឮតែមន្រ្តីថ្នាក់អាជ្ញាធរភូមិ. ឃុំ.ស្រុកស្ទឹងហាវនិយាយប៉ុណ្ណោះជាពិសេស  រាល់ឯកសារ ពាក់ពន្ធរបស់ក្រុមហ៊ុន (ព្រីនសេស)ក៏ពួកគាត់មិនដែលបានឃើញម្តងណានោះដែរ។ ហើយ អ្វីដែលគួរកត់ សម្គាល់បំផុតនោះគឺ ដីតំបន់ដែលអះអាងថា ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន(ព្រីនសេស)នោះគឺដីតំបន់ ព្រៃលិច ទឹកទាំងស្រុងតែម្តង ។ចំណុចនេះសរបញ្ជាក់ថា ក្រុមហ៊ុន (ព្រីនសេស)មិនមែនធ្មតានោះទេ អាច ធ្វើប្លង់ កម្មសិទ្ធិស្របច្បាប់លើទីតាំងដីព្រែលិចទឹកបានផ្ទុយពីច្បាប់ភូមិបាលដែលបាន ចែងយ៉ាងច្បាប់ថា ដីភ្នំ .ដីព្រែក .ដីឆ្នេរសមុទ្រក៏ដូចជាដិព្រៃលិចជាដើមមិនអាចឲ្យបុគ្គល់ណាម្នាក់យកធ្វើជាកម្មសិទ្ធិបានឡើយ។

សរុបសេចក្តីមករាល់ការចោទប្រកាន់ថា ពួកគាត់រស់នៅលើដីកម្មសិទ្ធិក្រុមហ៊ុន (ព្រីនសេស) នោះគឺមិន អាចទទួលយកបានទេ ដោយបញ្ហារនេះបើថ្នាក់ដឹកនាំស្រុកស្ទឹងហាវ ជាពិសេសថ្នាក់ដឹកនាំខេត្តព្រះសីហនុដែល ជា ឱពុកម្តាយរាស្រ្ត មិនអាចដោះស្រាយជួនពួកគាត់បានទេនោះពួកគាត់និងបន្តដាក់ញត្តិនៅ ទីស្តីការគណៈ រដ្ឋ មន្រ្តីដើម្បីសុំក្តីសន្តោសពីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនដែលសម្តេចតែងតែគិតគូរដល់ប្រជាពលរដ្ឋខ្វះខាតដូចពួកគាត់ ពីព្រោះពួកគាត់រស់នៅលើដីរដ្ឋមិនមែនរស់នៅលើដីក្រុមហ៊ុន (ព្រីនសេស)ដូចការចោទ ប្រកាន់ នោះឡើយ ។ហើយដីដែលពួកគាត់រស់នៅអាស្រ័យជាក់ស្តែង សព្វថ្ងៃ ក្នុងមួយគ្រូសារ មានទំហ៊ំខ្លះ ទទឹង១៥ម៉ែត្រ បណ្តោយ៨០ម៉ែត្រ និងខ្លះទទឹង២០ម៉ែត្របណ្តោយ៧០ម៉ែត្រប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា បើតាមការអះអាងរបស់ ប្រជាពលរដ្ឋ បានឱ្យដឹងថាទីតាំងនេះ ដើមឡើយដីនេះ ស្ថិតនៅ ក្នុងដែនដីឃុំជើងគោគ្រប់គ្រងដោយរដ្ឋបាលស្រុកព្រៃនប់។ក្នុងកំឡុងឆ្នាំ១៩៩៦ដល់ត្រឹមឆ្នាំ២០១២ ពួគគាត់មានការទទួលស្គាល់ពីអាជ្ញាធរឃុំជើងគោរស់នៅស្របច្បាប់។ក្រោយមកក្នុងអំឡុងចុងឆ្នាំ ២០១២ ដីដែលពួកគាត់កំពង់រស់នៅនេះត្រូវបានកាត់ចេញពីឃុំជើងគោស្រុកព្រៃនប់បញ្ជូលមកក្នុងភូមិ១ឃុំទំនប់រលកស្រុកស្ទឹងហាវវិញ។ហើយនៅក្រោយឆ្នាំ២០១៤រាល់ពេលមានការបោះឆ្នោតពួកគាត់បានមកចុះឈ្មោះបោះឆ្នោតនៅក្នុងឃុំទំនប់ ស្រុកស្ទឹងហាវ មិនដែលខក ខាននោះឡើយរហូតបច្ចុប្បន្ន៕

(ដោយនាគសមុទ្រ)