លោកឧកញ៉ា ទៀ វិចិត្រទទួលបានលិខិតថ្លែងអំណរគុណ ពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត

0

ខេត្តព្រះសីហនុ៖ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរ ភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោកនាព្រឹកថ្ងៃទី០២ខែវិច្ឆិកាឆ្នាំ២០២២បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារស្នាក់នៅ០២ខ្នងសមិទ្ធផលនានារបស់តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ និងទីបញ្ជាការ ផ្នែកសឹករងក្រុងកោះរ៉ុង។ពីធីនេះឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត ក៏បានបំពាក់ នូវគ្រឿងឥស្សរិយយសជួនដល់មន្រ្តីរាជការជាច្រើនរូប ក្នុងនោះលោកឧកញ៉ា ទៀវិចិត្រប្រធានសាខាគណបក្ស ប្រជាជនកម្ពុជាភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុក៏ទទួលបានលិខិតថ្លែងអំណរគុណផងដែរ។

ថ្លែងក្នុងពិធីសម្ពោធឯកឧត្តម ឧត្តមសេនីយ៍ឯក  ហ៊ុន ម៉ាណែត បានសម្តែងអបអរសាទរ ចំពោះតំបន់ ប្រតិបត្តិការ សឹករងព្រះសីហនុ ទាំងចំពោះការអភិវឌ្ឍរីកចម្រើនលើការកសាងសមិទ្ធផល និងហេដ្ឋារចនាសម្ព័ន្ធ នានា ព្រមទាំងការអនុវត្តបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព នូវរាល់ផែនការ, បទបញ្ជា និងសេចក្តី ណែនាំផ្សេងៗរបស់យោធភូមិភាគទី៣ ក៏ដូចជាគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ដោយធានាបាននូវសន្តិ សុខ សុវត្ថិភាព របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈ នៅក្នុងភូមិសាស្ត្រក្រុង-ស្រុកទាំង ០៥ របស់ខេត្ត ព្រះសីហនុ បានល្អប្រសើរ។ ទន្ទឹមនឹងការកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ តំបន់ប្រតិបត្តិការសឹករង ព្រះសីហនុ បានសហការចូលរួមយ៉ាងសកម្មជាមួយគណៈបញ្ជាការឯកភាពខេត្ត ក្នុងការប្រយុទ្ធប្រឆាំងការឆ្លង រាតត្បាតនៃជំងឺកូវីដ-១៩ រហូតសម្រេចបានលទ្ធផលជោគជ័យគួរជាទីមោទនៈ។

ប្រទេសកម្ពុជា ជាប្រទេសឯករាជ្យ មានអធិបតេយ្យ ប្រកាន់គោលជំហរច្បាស់លាស់ និង ជាសមាជិក ពេញសិទ្ធិរបស់អង្គការសហប្រជាជាតិ។ឈរលើស្មារតីនេះនិងអនុលោមតាមរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ប្រទេស គឺកងយោធពលខេមរភូមិន្ទមានភារកិច្ចបម្រើជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាពលរដ្ឋខ្មែរ ព្រមជាមួយនឹងការរក្សានូវកិច្ចសហប្រតិបត្តិការអន្តរជាតិជិតស្និទ្ធជាមួយគ្រប់បណ្តាប្រទេសជាមិត្តដោយឈរលើផលប្រយោជន៍រួម។ ក្នុងន័យនេះ គោលនយោបាយការពារជាតិរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី គឺផ្តោតលើការការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីសម្រាប់គ្រប់ជំនាន់ តទៅមុខ។ដោយឈរលើមូលដ្ឋាននៃខឿនការពារជាតិរបស់ប្រជាជន សម្ព័ន្ធមេត្រីភាពរវាងអង្គភាព នៃកងយោធ ពលខេមរភូមិន្ទជាមួយស្ថាប័ន-អង្គភាពស៊ីវិល ដែលជាគំនិតផ្តួចផ្តើមប្រកបដោយបញ្ញាញ្ញាណរបស់ សម្តេចតេ ជោ នាយករដ្ឋមន្ត្រី បានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងកងយោធពលខេមរភូមិន្ទ ដែលជាកម្លាំងស្នូលនៃ ខឿនការពារជាតិ ហើយតាមរយៈយន្តការនេះ ស្ថាប័ន-អង្គភាពស៊ីវិលបានជួយឧបត្ថម្ភគាំទ្រទាំងផ្នែកស្មារតី ថវិកា និងសម្ភារ ដល់អង្គភាពកងទ័ព ក្នុងនាមជាសមរភូមិក្រោយដែលគាំទ្រជានិច្ចដល់ការបំពេញភារកិច្ចការពារជាតិ មាតុភូមិរបស់កងទ័ព។ មួយវិញទៀត នេះក៏ជាសក្ខីភាពនៃចំណងសាមគ្គីភាពស្អិតរមួត និងមិនអាចកាត់ផ្តាច់ បានរវាងកងទ័ព និងប្រជាជនតាំងពីដើមរៀងមក៕ដោយ នាគសមុទ្រ)