ខេត្តព្រះសីហនុ៖ភ្ញៀវទេសចរណ៍ជាតិនិងអន្តរៈជាតិប្រមាណជាង២០ម៉ឺននាក់មកលេងខេត្តព្រះសីហនុក្នុងថ្ងៃឈប់សម្រាកព្រះរាជពិធីបុណ្យអ៊ុំទូកអកអំបុកសំពះព្រះខែឆ្នាំ២០២២នេះមានការកើនឡើងខ្ពស់បើធ្វើការព្រៀបធៀបនិងឆ្នាំ២០២១។
យោងតាមរបាយការរបស់មន្រ្តីមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានឲ្យដឹងថាក្នុង ព្រះរាជពិធីបុណ្យ អ៊ុំទូកអកអំបុកសំពះព្រះខែ ថ្ងៃទី០២ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ មានដូចខាងក្រោម៖ភ្ញៀវទេស ចរណ៏ ផ្ទៃក្នុងសរុបចំនួន២១៥.៥៥២នាក់កើនឡើង៣៨៧,២១%ក្នុងនោះ ភ្ញៀវជាតិ ២១៣.០៦៣នាក់ កើនឡើង ៤០៩,៦៥%.ភ្ញៀវបរទេស ២,៤៨៩នាក់ កើនឡើង២,១៨%។មានភ្ញៀវចូលតាមព្រលានយន្ត ហោះអន្តរជាតិ ក្រុងព្រះសីហនុ០២ជើង ស្មើនឹងភ្ញៀវសរុប៨៦នាក់កើនឡើង៤០៥,៨៨% ជាតិ០៦នាក់ កើនឡើង១០០% និងអន្តរជាតិ ៨០នាក់កើនឡើង៣៧០,៨៨% (ឆ្នាំ២០២១ មានជើងហោះហើ០១ជើង មានភ្ញៀវសរុប ១៧នាក់ ជាតិ ០០នាក់ អន្តរជាតិ ១៧នាក់)។ ភ្ញៀវទេសចរណ៏ទៅកម្សាន្តតាមកោះនានាមាន៖ភ្ញៀវសរុប ៩១០នាក់ កើនឡើង៥,៨១% .ភ្ញៀវជាតិ ៦៩៤នាក់ ថយចុះ៦,០៩%.ភ្ញៀវបរទេស ២១៦នាក់ កើនឡើង៧៨,៥១% ។ភ្ញៀវទៅកម្សាន្តតាមបណ្តាឆ្នេរនិង រមណីយដ្ឋាននានាក្នុងខេត្ត៖ភ្ញៀវសរុប២១៤,៥៥៦នាក់ កើនឡើង ៣៩៤,៧៧%.ភ្ញៀវជាតិ២១២,៣៦៣នាក់ កើនឡើង៤១៧,២៦%ក្នុងនោះភ្ញៀវបរទេស២,១៩៣នាក់ ថយចុះ៥,០៦%
កំណើនអ្នកទេសចរណ៍ឆ្នាំនេះត្រូវបានគេវាយតំម្លៃថាបណ្តាលមកពីសេដ្ឋកិច្ចជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានស្ថេរភាពប្រទេសជាតិមានសុខសន្តិភាពរូមផ្សំនែស្ថានភាពនែការរៀបចំសន្តិសុខសណ្តាប់ធ្នាប់និងការរៀបចំសេវាកម្មជូនអ្នកទេសចរណ៍មានដំណើរការល្អប្រសើរជាងបណ្តាលឆ្នាំមុនៗដូចជាការលក់ដូរមិនមានការតំឡើងថ្លៃកន្លែងលក់អាហារមានរៀបចំជាសៀវភៅកំណត់តំម្លៃមុខម្ហូបច្បាស់លាស់ទទូលស្គាល់ដោយមន្ទីរទេសចរណ៍ខេត្តហើយនៅតាមសណ្ឋាគារឬផ្ទះសំណាក់ផ្សេងៗក៍ដូចគ្នាដែរគឺមានភ្ញៀវទេសចរណ៍ចូលទៅស្នាក់នៅពេញៗបន្ទប់ហើយរក្សាបាននៅតំម្លៃប្រាកដប្រជាតាមការប្រកាស់របស់អជ្ញាធរខេត្ត។នៅក្នងខណៈពេលដែលមានភ្ញៀវទេសចរណ៍មកលេងកម្សាន្តដូចនេះយើងសង្កេតឃើញថាបណ្តាលសន្តិសុខត្រូវបានគេរឹតបន្តឹងទាំងថ្ងៃទាំងយប់ដើម្បីបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ផងនិងទប់ស្កាត់អំពើចោរកម្មចោរលូចចោរឆក់ពីសំណាក់កងសន្តិសុខប៉ូលីសនិងកងរាជអាវុធហត្ថហើយប្រជាពលរដ្ឋអ្នកប្រកបរបរអជីវកម្មផ្សេងៗក៍សប្បាយរីករាយជាមួយសេវាកម្មរបស់ខ្លូនដោយសហការជាមួយអាជ្ញាធរបានល្អប្រសើរ។ហើយអ្វីដែលគួរឱ្យកត់សម្គាល់ផងដែរនោះភ្ញៀវទេសចរណ៏ដែលមកលេងកម្សាន្ត ខេត្តព្រះសីហនុតែងតែ សម្តែងនូវអារម្ភរីករាយ ដោយនិយាយថា ខេត្តព្រះសីហនុ បច្ចុប្បន្ន មិនដូច ខេត្តព្រះសីហនុកាលពី២.ឬ៣ឆ្នាំមុននោះទេ ពីព្រោះថាធ្វើដំណើរតាមផ្លូវ ល្បឿនលឿន ពីក្រុង ភ្នំពេញមក ខេត្តព្រះសីហនុ ចំណាយពេលត្រឹមតែ ១ម៉ោងកន្លះ ប៉ុណ្ណោះនិងបានដល់ហើយ ចំណាយពេលតិច និងមានសុវត្ថិភាព។
ហើយបើនិយាយពីសោភ័ណភាពក្នុងទីក្រុងវិញគឺមានការអភិវ្ឍនភាពរីកចម្រើនស្ទើរគ្រប់វិស័យក្នុងនោះមានសំណង់អាគាកម្ពស់៤០ជាន់ទៅ៤៥ជាន់ដែលពីមុនមិនធ្លាប់មាន បានផុសឡើងរីកដូច ផ្សិត ត្រូវទឹកសន្សើម អមដោយផ្លូវចាក់អ៊ុតកៅស៊ួ ធំទូលាយខ្វាត់ខ្វែងនិងមាន ឆ្នេរសមុទ្រយ៉ាងស្រស់ស្អាត គួរជា ទីទាក់ទាញបំផុតសំរាប់ភ្ញៀវទេសចរណ៏ជាពិសេសអ្នកវិយោគទុន។ហើយបើនិយាយពីទិដ្ឋភាពពេលរាត្រីវិញក្រុងព្រះសីហនុត្រូវបានរៀបចំដាក់ភ្លើងបំភ្លឺចំរុះពណ៏នៅតាមដងផ្លូវនិងអាគាខ្ពស់ៗយ៉ាងល្អប្រណិតព្រៀបបាននិងឋានសូគ៏ាមិនចាញ់ប្រទេសជិតខាងនោះឡើយ៕
(ដោយនាគសមុទ្រ)