បុណ្យអុំទូក រយៈពេល ៣ថ្ងៃ មានភ្ញៀវទេសចរណ៏មកលេងកម្សាន្តខេត្តព្រះសីហនុចំនួនជិត៥០ម៉ឺននាក់

0

ខេត្តព្រះសីហនុ៖បើតាមកាបញ្ជាក់របស់ មន្រ្តីមន្ទីរទេសចរណ៏ខេត្តព្រះសីហនុ បានឱ្យដឹងថាក្នុងរយៈពេល០៣ ថ្ងៃ ចាប់ពីថ្ងៃទី៧-៩ ខែវិច្ឆិកា ឆ្នាំ២០២២ ខេត្តព្រះសីហនុទទួលបាន មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេង កម្សាន្ត សរុបចំនួន ៤៩៤ ៩១៩​នាក់​។

កំណើនភ្ញៀវទេសចរណ៏ មកលេងកម្សាន្តច្រើនបែបនេះ​ ត្រូវបានមន្រ្តីមន្ទីរទេសចរណ៍បញ្ជាក់ថា ខេត្ត ព្រះសីហនុបច្ចុប្បន្នការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធច្រើនរូមផ្សំនែស្ថានភាពនែការរៀបចំសន្តិសុខសណ្តាប់ធ្នាប់និងការរៀបចំសេវាកម្មជូនអ្នកទេសចរណ៍មានដំណើរការល្អប្រសើរដូចជាការការពារសន្តិសុខសណ្តាប់ធ្នាប់អនាម័យបរិស្ថាន បានយ៉ាងល្អប្រសើរ ពិសេស ការធ្វើដំណើរតាម ​ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុប្រើពេល វេលា ត្រឹមតែ មួយម៉ោង កន្លះប៉ុណ្ណោះ និងបានមកដល់ខេត្តព្រះសីហនុហើយ។ទាំងនេះហើយដែលជាមួយលហេតុ ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជាចង់មកកំសាន្តក្នុងខេត្តព្រះសីហនុ។

គួរបញ្ជាក់ផងដែរថាតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ នៅថ្ងៃទី១ នៃព្រះរាជពិធីបុ ណ្យអុំទូ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅលេងកម្សាន្តខេត្តព្រះសីហនុ​ សរុបចំនួន​ ១០៧.៣៧១នាក់។ ចំណែក​ថ្ងៃទី២ នៃពិធីបុណ្យអុំទូក ត្រូវនឹង​ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ មានភ្ញៀវទេសចរ សរុបចំនួន ២១៥.៥៥២នាក់។ រីឯថ្ងៃទី៣ ត្រូវនឹងថ្ងៃទី៩វិច្ឆិកា នៅខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរ ចំនួន ១៧១.៩៩៦នាក់៕

(ដោយនាគសមុទ្រ)