កសិដ្ឋានចិញ្ចឹមសត្វជៀមនិងសត្វអូទ្រីសក្នុងស្រុកព្រៃនប់កំពុងក្លាយជាទីកន្លៃងដ៏ទាក់ទាញភ្ញៀវទេសចរណ៏ទៅលេងកម្សាន្ត

0

ខេត្តព្រះសីហនុ ៖កសិដ្ឋាន ចិញ្ចឹមសត្វចៀម និងសត្វអូទ្រីសផ្សារភ្ជាប់ជាមួយតំបន់  ទឹកធ្លាក់កាកាវអូរធំ  មានទីតាំងនៅចំណុច(ខ)៣ ស្ថិតភូមិអូរត្រជាក់ចិត្ត ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កំពង់ក្លាយ ជាកន្លែងទេសចរណ៍ថ្មីមួយ ដែលជាទីចាប់អារម្មណ៍ ។

កសិដ្ឋានចិញ្ចឹមសត្វជៀមនិងសត្វអូទ្រីសនេះគឺបង្កើតឡើងដោយក្រុមយុវនិស្សិតខេត្តបន្ទាយមានជ័យដែលអាចនិយាយបានថា ជាកន្លែងមួយប្លែក ដែលមានសត្វជៀមជាង៥០០ក្បាល និងសត្វអូទ្រីស រហូតដល់ ទៅជាង៣០០ក្បាលបន្ថែមទៀត ។ បច្ចុប្បន្នសត្វទាំងនេះកំពង់មានភាពទាកទាញដល់ អ្នកចូលទស្សនា ដែល មាន ចំនួនច្រើន។អ្នកទេចរណ៏អាចដាក់ចំណីឲ្យសត្វអូទ្រីសឬចាប់បីកូនជៀមលេងថតរូបអនុស្សវរីយ៏ក៏បាន រូមនិងដើរ លេងកម្សាន្តក្នុង ហ្វូងជៀម តាមបែប ធម្មជាតិផងដែរ។

ប៉ុន្តែរទោះជាយ៉ាងនេះក៏ដោយបច្ចុប្បន្ន កសិដ្ឋាននេះ នៅមិនទាន់បានបើកដំណើរការទាំង ស្រុងនៅ ឡើយទេ ព្រោះមិនទាន់រួចរាល់តែដោយសារការស្រលាញ់ចូលចិត្តចង់ចូលទស្សនាពីសំណាក់ភ្ញៀវគ្រប់មជ្ឈដ្ឋាន  លោកចង់មកលេងកំសាន្ត តាមបែបធម្មជាតិ ខាងកសិដ្ឋានចេះតែអោយចូលទស្សនា ដោយពុំគិតកំរ៉ៃនោះទេ។

ភ្ញៀវទេសចរណ៏អាចចូលទៅកាន់សិដ្ឋាននេះតាមផ្លូវជាតិលេខ៤ ត្រង់ចំណុច ផ្លូវ សម្តេចសង្ឈ (ផ្លូវបំ បែកថ្មដា វាលរេញ-ស្ទឹងហាវ)ស្ពានទី១៣ ចន្លោះគីឡូម៉ែត្រ លេខ៧-៨បត់ឆ្វេង នោះនិងដល់ កសិដ្ឋានហើយ ហើយក្រៅតែពីគយគុណសត្វ និងមុចទឹកលេង ក៍នៅមានរីសតចន្ទន៍ក្រស្នា ដែលនៅក្បែរគ្នា ម្ខាងឆ្លងផ្លូវកៅស៊ូ ស្ថិតក្នុងភូមិត្រពាំងមូល ឃុំជើងគោស្រុកព្រៃនប់ ដែលរីសតចន្ទន៍ក្រស្នា មានលក្ខណៈធម្មជាតិ កាស្នាក់នៅតាម បែបធម្មជាតិ  អាំងសាច់ជួបជុំកំសាន្តសប្បាយ ។លោក អ៊ី ធារីន អភិបាលស្រុកព្រៃនប់ បានសំណ្តែងកាសប្បាយចិត្ត និងមានមោទនភាពសម្រាប់ស្រុក ព្រៃនប់ ដែលមានកសិដ្ឋានចិញ្ចឹមសត្វ ជៀម និងអូទ្រីស កើតមាននៅក្នុងស្រុកព្រៃនប់យើងនេះ មិនត្រឹមប៉ុណ្ណោះ សត្វទាំងនោះកំពុងក្លាយជាទស្សនីយភាព បង្កើតអោយមានលក្ខណៈទេសចរណ៍ មកលេងកំសាន្តច្រើនកុះករ ពីសំណាក់មជ្ឈដ្ឋានផ្សេងៗ ក្នុងនាមអាជ្ញាធរពិតជាសប្បាយចិត្ត និងពេញចិត្ត ។គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ ក្រុមយុវនិស្សិតខេត្តបន្ទាយមានជ័យបាននិងកំពុង បង្កាត់ពូជ ចៀម ខ្មែរ និងបរទេស ហើយតម្លៃវិញគឺទៅតាមប្រភេទពូជនីមួយៗតែបច្ចុប្បន្នគឺបង្កាត់ពូជ យកសាច់ និង យកកូន លក់តែប៉ុណ្ណោះហើយជំហ៊ានបន្ទាប់ក្រុមយុវនិស្សិតនឹងចិញ្ចឹមពូជចៀមយករោមបន្ថែមទៀតផងដែ។កសិដ្ឋាននេះអាចដំណើរការទៅបានដោយសារមានការជួយជ្រោមជ្រែងពីឯកឧត្តមឧប កែ គឹមយ៉ាន ប្រធានក្រុមការ ងារចុះ ជួយខេត្តបន្ទាយមានជ័យ ផ្ដល់កន្លែង ចិញ្ចឹម សម្រាប់ដល់ក្រុមយុវ និស្សិតខេត្តបន្ទាយមានជ័យ ដើម្បីបង្កើន ប្រាក់ចំណូលនៅក្នុង សហគមន៍របស់ខ្លួន ហើយការចិញ្ចឹមនេះនៅលើផ្ទៃ ដីចំនួន ២ ហិកតា សម្រាប់ធ្វើរោង និងផ្ទៃដីសម្រាប់ ឲ្យចៀមដើរ ស៊ីស្មៅតាមធម្មជាតិលើផ្ទៃដី ជាង ៣៤ ហិកតា៕(ដោយនាគសមុទ្រ)