នាវាស្វ័យការពារជើងទឹកជប៉ុន ចំនួន ១គ្រឿងបានមកដល់និងចូលចតនៅកំពង់ផែស្វយ័តហើយនាព្រឹក ថ្ងៃទី១៨ ខែ វិច្ឆិកា

0

ខេត្តព្រះសីហនុ ៖នាវាស្វ័យការពារជើងទឹកជប៉ុន ចំនួន ១គ្រឿង បានមកដល់និងចូលចតនៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុតាមការគ្រោងទុក្ខដោយសុវត្ថិភាពហើយនាព្រឹក ថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០២២។

វត្តមានកាចូលចតនែនាវាខាងលើត្រូវបានទទូលស្វាគមន៍យ៉ាងកក់ក្ដៅបំផុតពីសំណាក់នាយទាហាននាយទាហានរងជាច្រើនរូបនែកងពទ័ជើងទឹកមូលដ្ឋានសមុទ្ររាមផងដែរ។ការចូលចតរបស់នាវាស្វ័យការពារជើងទឹកជប៉ុននាពេលនេះដើម្បីចូលជួបសម្ដែងការគួរសម ក្នុងដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយៈពេល ០៣ថ្ងៃ​គឺចាប់ពីថ្ងៃទី២៨ដល់ ថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០២២  និងធ្វើលំហាត់រួមគ្នាជាមួយនាវាកងទ័ពជើងទឹកខេមរភូមិន្ទ លាគ្នាពេលធ្វើដំណើរត្រឡប់ទៅវិញ ផងដែរ(បើមានការយល់ព្រម)។

​​នាវា​ឈ្មោះ JS HARUSAME (DD-102)ប្រភេទ នាវាពិឃាដ មាន​បណ្ដោយ ១៥១ម៉ែត្រ  និង​ទទឹង ១៧,៤ម៉ែត្រ ​ ជម្រៅ​ទឹក ៥,២ម៉ែត្រ ​ទម្ងន់​ផ្ទុក ៤.៥៥០តោន ​ ចំនួន​មនុស្ស ២០៥នាក់ ដឹកនាំដោយ មេបញ្ជាការនាវា គឺលោក វរនាវីឯក KUDO MASANORI៕(ដោយនាគសមុទ្រ)