ឧកញ៉ា ទៀ វិចិត្រ បានផ្ដល់ជាអូប័រល្បឿនលឿន និងការស្នាក់នៅនៅតំបន់កោះរ៉ុង ដល់សាយ និងក្រុមការងារ RUN WITH SAI

0

ក្រុងកោះរ៉ុង ៖លោក សាយ រួមទាំងក្រុមការងារ RUN WITH SAI បានថ្លែងអំណរគុណដល់លោកឧកញ៉ា ទៀ វិចិត្រ ដែលបានបរិច្ចាគទៅកាន់មន្ទីរពេទ្យកុមារអង្គរ ទាំងកម្មវិធីលើកទី ០១ និងលើកទី០២នេះ ព្រមទាំងបាន ផ្ដល់ជា អូប័រល្បឿនលឿន GTVC Speedboat Cambodia និងការស្នាក់នៅ Mafiya’s Resort Cambodia និងសេវាកម្មការ ស្ទូចត្រីជាក្រុមធំ នៅតំបន់កោះរ៉ុង នៅខេត្តព្រះសីហនុដល់ កម្មវិធីដំណើរកំសាន្តអរគុណដល់ក្រុមការងារ របស់ពួកយើងបន្ទាប់ពីបានបញ្ចប់បេសកកម្ម “រត់ជាមួយសាយ ៤សែនជំហាន”។

ពិតជាមានអនុស្សាវរីយ៍ដល់សប្បាយរីករាយ ទាំងបទពិសោធន៍ថ្មី នៃការស្នាក់នៅកោះរ៉ុង ឆ្នេរឋានសួគ៌ ការច្រមុជទឹកមើលផ្កាថ្ម ទទួលទានគ្រឿងសមុទ្រឆ្ងាញ់ៗ ពីresort Mafiya។ ពួកយើងសូមថ្លែងអំណរគុណ ដល់ការផ្ដល់ឱ្យនូវបទពិសោធន៍ថ្មីមួយនេះ ពួកយើងនឹងត្រឡប់ទៅកំសាន្តនៅទីនោះនាពេលអនាគត៕

(ដោយនាគសមុទ្រ)