ខេត្តព្រះសីហនុ៖ថ្លែងក្នុងកិច្ចសម្ភាសន៏ជាមួយបណ្តាញសារព័ត៏មាន ប្អូនស្រី យ៉ង់ ប៉េង អាយុ២២ឆ្នាំ បាន អះអាងថាខ្លួនកំពុងរងភាពអយុត្តិធម៏យ៉ាងធ្ងន់ធ្ងរដែលបានចំណាយទឹកប្រាក់យ៉ាងច្រើនក្នុងការជួលហាងមួយកន្លែង នៅក្បែររង្វង់មូលតោពីរ ស្ថិតក្នុង សង្កាត់លេខ ០៤ ក្រុងព្រះសីហនុ ដើម្បីប្រកបអាជីវកម្មជាមួយមិត្តភ័ក្រ ដោយបាន ចុះកិច្ចកុងត្រាជាមួយលោក ស្រី ខាត់ សុខនជា ម្ចាស់ ទីតាំង ព្រមព្រៀងគ្នាក្នុង តម្លៃ ៣៥០០ ដុល្លា (បីពាន់ប្រាំរយដុល្លា)ក្នុងមួយខែ គឺជួលក្នុងរយៈពេល២ឆ្នាំ។ ប៉ុន្តែពួកគាត់ ទើប តែធ្វើអាជីវកម្មបានរយះពេលជាង ០៥ខែ ស្រាប់ តែ លោក ស្រី ខាត់ សុខន បានទៅពឹងពាក់លោក លាង ឃីម ជា មេធាវី ធ្វើលិខិតរំលាយកិច្ច សន្យា ដោយឯកតោភាគី រំលោភលើប្រការដែលបានចែងក្នុងកិច្ចកុងត្រាជួល ទាំង បំពាន ដោយចោទថា ប្អូនស្រី យ៉ង់ ប៉េង ខកខានបង់ប្រាស់ថ្លៃជួល ចំនួន០២ខែ ហើយក៏យកទីតាំង និងសម្ភារៈ ក្នុងហាងរបស់គាត់ ទៅជួល បន្ត ទៅអោយភាគីផ្សេងមួយទៀត យ៉ាងរំភើយ សូម្បីតែច្បាប់អាជីវកម្ម នឹងស្លាកយី ហោដែលជាកម្ម សិទ្ធិ បញ្ញាររបស់ពួគាត់ក៏ត្រូវលោក ស្រី ខាត់ សុខន អនុញ្ញាត ឲ្យអ្នកជួលថ្មីយកទៅប្រើប្រាស់ជាផ្លូវការ យ៉ាង រលួនផងដែរ។
ប្អូនស្រី យ៉ង់ ប៉េង បានបន្តទៀតថា អ្វីដែល លោក ស្រី ខាត់ សុខន ចោទថា ខកខានមិនបានបង់ថ្លៃជួល ផ្ទះចំនួន០២ខែនោះ វាជារឿងមិនពិត ទេគឺ ប្អូនស្រីបានបង់លុយគ្រប់ចំនួនមិនដែលខកខាននោះឡើយ ហើយ ឯកសារ បង់ប្រាក់ ក៏ប្អូនស្រីបានរក្សាទុកជាភស្តុតាងយ៉ាងត្រឹមត្រូវងដែរ។ជាមួយនិងភាពអយុត្តិធម៏នេះ ប្អូនស្រី យ៉ង់ ប៉េង ក្នុងនាមជាអាជីវករស្របច្បាប់ ក៏បានអំពាវនាវយ៉ាងទទួចដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលស្ថិត ក្នុងសមត្ថកិច្ចមេត្តាជួយរកយុត្តិធម៏ដល់ពួកគាត់ផង ដោយស្នើអោយលោកមេធាវី និង ភាគីម្ចាស់ទីតាំងចេញមក បំភ្លឺ ជុំវិញករណីរំលាយកិច្ចកុងត្រាហើយយកច្បាប់អាជីវកម្ម និងស្លាកយីហោរបស់គាត់ទៅជួលអោយភាគីផ្សេង ជាពិសេសសុំអោយភាគីលោកស្រីខាត់សុខនគោរពទៅតាមប្រការដែលបានចែងក្នុងកិច្ចកុងត្រាដែលបានព្រមព្រៀងគ្នា។
លោក លាង ឃីម មេធាវីលោកស្រី ខាត់ សុខន បានពុំបានបំភ្លឺ លំអិតជុំវិញការរំលាយកិច្ច សន្យានេះទេ គ្រាន់លោកអះអាងថា ការរំលាយកិច្ចកុងត្រានេះ គឺលោកធ្វើឡើងតាម ការសម្រេចរបស់លោក ស្រីខាត់សុខន ឯរឿងអ្វីក្រៅពីនោះលោកពុំបានដឹងនោះទេ។បើភាគីប្អូនស្រី យ៉ង់ ប៉េង មិនសុខចិត្តទៅ សាកសួរ លោកស្រីខាត់ សុខន ឬ ប្តឹងទៅតាមផ្លូវច្បាប់ទៅ។ដោយឡែក ភាគីដែលទទួលបានសិទ្ឋ ក្នុងការជួលបន្ត ពីលោក ស្រី ខាត សុខន បានឆ្លើយថា ជុំវិញ រឿងរ៉ាវនេះ ពួកគាត់ក៏ពុំបាន ដឹងច្បាស់ដែរ ឯ រឿងដែលប្អូនស្រី យ៉ង់ ប៉េងអះអាងថាជាភាគីជួលពីមុន មិន សុខចិត្តយ៉ាងម៉េចយ៉ាងម៉ា អាចនិយាយគ្នាទៅតាមផ្លូវច្បាប់។
ជុំវិញបញ្ហារនេះ លោកស្រី ខាត់សុខ ពុំអាចសុំការបំភ្លឺបានទេ តាមរយះលេខទូរស័ព្ទ០១៦៩៩៧៤១០ ដោយទូរស័ព្ទចូលហើយពុំមានអ្នកលើក៕(ដោយនាគសមុទ្រ)