រដ្ឋបាលខេត្តបើកកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការគ្រប់គ្រងអាជីវកម្មទទួលបញ្ចាំ និងការ គ្រប់គ្រងអាជីវកម្មអភិវឌ្ឍចលនវត្ថុ

0

ខេត្តព្រះសីហនុ៖ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ  ក្នុងកិច្ចប្រជុំនាព្រឹក ថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០២២មានប្រសាសន៏ថា កិច្ចប្រជុំផ្សព្វផ្សាយនេះ មានសារៈសំខាន់ណាស់ក្នុងគោដៅ គ្រប់ គ្រងអា ជីវកម្មទទួលបញ្ចាំ និងទទួលប្រាតិ ភោគដោយអនុប្បទាន និងការគ្រប់គ្រងអាជីវកម្ម អភិវឌ្ឍ ចលន វត្ថុនៅខេត្ត ព្រះសីហនុ ងាយស្រួលដល់ មន្ត្រីរបស់ យើង ដើម្បីធ្វើការស្វែងយល់ ចែករំលែកដល់មន្ទីរ អង្គ ភាពពាក់ព័ន្ធ អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ ដែលមាន ទីតាំងបើកអាជីវកម្មទទួលបញ្ចាំដើម្បីរួម គ្នាធ្វើការ គ្រប់ គ្រងនិងដោះ ស្រាយឱ្យមាននិរន្តរភាព តាមលិខិតបទដ្ឋានគតិយុត្តិ ជាគុណប្រយោជន៍ នៃការប្រមូល ចំណូលពន្ធសម្រាប់ ខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុមានប្រសាសន៏បន្តថា រដ្ឋបាលខេត្តព្រះសីហនុ បានសហការជាមួយនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំបានឯកភាពគ្នារៀបចំផ្សព្វផ្សាយ ទាក់ទងជាមួយ ច្បាប់គ្រងគ្រងអាជីវកម្មបញ្ចាំ ហើយកិច្ចការទាំងអស់នេះក្នុងរយៈពេលកន្លងមក រដ្ឋបាលខេត្តមានសកម្ម ភាពប្រមូលផ្តុំ រួមគ្នាធ្វើការដោះស្រាយឱ្យបានត្រឹមត្រូវ ព្រោះយើងមានច្បាប់រួចហើយ ក៏ប៉ុន្តែការអនុវត្តឱ្យ បានត្រឹមត្រូវទាំងអ្នកគ្រប់គ្រងនិងអ្នកអនុវត្តនៅមានខ្វះចន្លោះទាក់ទងនៃការបញ្ចាំដែលមានផលប៉ះពាល់ច្រើនយ៉ាង។ ប្រទេសកម្ពុជា ជាប្រទេសនីតិរដ្ឋ មានច្បាប់ត្រូវគោរពតាមច្បាប់ព្រះរាជាណាចក្រកម្ពុជា អ្នកដែលត្រូវ បំពេញ កាតព្វកិច្ចទាំងឡាយត្រូវអនុវត្តតាមច្បាប់ ពិសេសអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ មន្ទីរអង្គភាពពាក់ព័ន្ធ ជាដៃគូរសហការជំរុញការអនុវត្ត អ្នកប្រកបផលរបរត្រូវធ្វើការគោរពឱ្យបានត្រឹមត្រូវ ដើម្បីឱ្យអ្នកប្រកប ផល របរធ្វើតាមច្បាប់។ ទន្ទឹមនោះ យើងត្រូវយល់ដឹងពីច្បាប់ ទើបយើងជំរុញឱ្យពួកគាត់អនុវត្តច្បាប់ ជាពិសេស យើងត្រូវដឹងថា នៅខេត្តព្រះសីហនុមានអ្នករកស៊ីទទួលបញ្ចាំប៉ុន្មាននាក់ ក្រុមហ៊ុនអចលនទ្រព្យប៉ុន្មាន ដែលទាក់ទងនឹងច្បាប់ទម្លាប់។

លោក អ៊ិន មាត្រា អគ្គនាយករង នៃនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានមានប្រសាសន៍ បញ្ជាក់ ផងដែរថាបរិបទនៃដំណើរការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរាជរដ្ឋាភិបាលបានដាក់ឱ្យប្រើប្រាស់ឯកសារចក្ខុវិស័យផែនការហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥ ដើម្បីឆ្លើយតបតម្រូវការជាក់ស្តែង និងការអភិវឌ្ឍទីផ្សារ ដើម្បីរក្សាប្រព័ន្ធធនាគារ ហិរញ្ញវត្ថុ ផ្អែកលើឯកសារនេះ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាអ្នកគ្រប់គ្រងវិស័យហិរញ្ញវត្ថុ វិស័យបញ្ចាំ ក្នុង គោល បំណង៖ ១.ធានាប្រសិទ្ធភាព នៃការក្រប់គ្រង និងការត្រួតពិនិត្យអាជីវកម្មអភិវឌ្ឍអចលនវត្ថុ។ ២.ធានា សមធម៌ និងតុល្យភាពនៃផលប្រយោជន៍រវាងអ្នកអភិវឌ្ឍនិងអ្នកប្រើប្រាស់។៣.បង្ការទប់ស្កាត់ហានិភ័យហិរញ្ញវត្ថុ ក្នុងវិស័យអចលនវត្ថុ។៤.ធានាចីរភាពនៃការអភិវឌ្ឍវិស័យអចលនវត្ថុសំដៅបង្កើនជំនឿទុកចិត្តដើម្បីជំរុញកំណើនសេដ្ឋកិច្ច ។៥.រួមចំណែកទប់ស្កាត់សកម្មភាពលាងសម្អាតប្រាក់ ក្នុងវិស័យអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ដោយ មានគោលដៅកំណត់យន្តការវិធាននិងនីតិវិធីនៃការគ្រប់គ្រងនិងការត្រួតពិនិត្យអាជីវកម្មអភិវឌ្ឍអចលនវត្ថុនៅព្រះរាជាណាចក្រកម្ពុជាឱ្យមានវិសាលភាព អនុវត្តលើសកម្មភាពអាជីវកម្ម អភិវឌ្ឍអចលនវត្ថុកាន់ តែមាន ប្រសិទ្ធិភាពខ្ពស់៕

(ដោយនាគសមុទ្រ)