ខេត្តព្រះសីហនុ៖ពិធីនេះក្រោមការអញ្ជើញជាគណៈអធិបតីឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការ ក្រសួង រសដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការរង នៃគណៈកម្មាធិការវិនិយោគកម្ពុជា ក្រុម ព្រឹក្សា អភិវឌ្ឍន៍កម្ពុជា .លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាល ខេត្តព្រះសីហនុ. លោកឧកញ៉ា វណ្ណ សុខ ហេង ប្រធានសភាពាណិជ្ជកម្ម ខេត្តព្រះសីហនុ .ឯកឧត្តម ជា កុកហុង នាយកគម្រោងរៀបចំផែនការ ដើម្បី អភិវឌ្ឍខេត្តព្រះសីហនុ។ ដោយពីធីនេះរៀបចំឡើងនាពីព្រឹកថ្ងៃទី២៥ ខេត្តវិច្ឆិកា ឆ្នាំ២០២២ ក្នុងសណ្ឋា គារសុខា ក្រុងព្រះសីហនុ។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានមានប្រសាសន៍ក្នុងនាមលោក តំណាងឲ្យរដ្ឋ បាល ព្រះសីហនុ សូមថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជានិងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានយកចិត្តទុកដាក់ និងទទួល យកនូវកង្វល់របស់ខេត្តព្រះសីហនុ មកដោះ ស្រាយបញ្ហាប្រឈម ដែលខេត្តយើងកំពុងជួបប្រទះ។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត បានបន្តទៀតថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ រួមជា មួយ នឹងសុខសន្តិភាព និងស្ថិរភាពនយោបាយ ខេត្តព្រះសីហនុ បានប្រែក្លាយពីខេត្តដែលមានភាពស្ងៀមស្ងាត់ ទៅជាខេត្តដែលមានសកម្មភាពសេដ្ឋកិច្ចរស់រវើក និងមានការរីកចម្រើនលូតលាស់ខ្លាំង ដែលក្នុងនោះមានការ សាង សង់អគារ និងសំណង់ជាច្រើន បម្រើឱ្យវិស័យទេសចរណ៍ កាស៊ីណូ និងអាជីវកម្មផ្សេងៗ នឹងទុនវិនិយោគ ពីបរទេស ដែលពិតជាបានលើកកម្ពស់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចខេត្ត ទាំងមូល។ ប៉ុន្តែដោយមានការធ្វើវិសោធនកម្មច្បាប់មួយចំនួនគួបផ្សំ នឹងការរីករាលដាលនៃជំងឺកូវីដ១៩ បានធ្វើឱ្យអ្នកវិនិ យោគមួយចំនួនធំនៅក្នុងខេត្តព្រះសីហនុ បានដកថយទៅវិញជាបន្តបន្ទាប់ ទើបបណ្តាលឱ្យមានការរាំងស្ទះ ដល់ការជាប់គាំងអគារវិនិយោគដ៏ច្រើននៅក្នុងភូមិសាស្ត្រទូទាំងក្រុងព្រះសីហនុ ហើយក្នុងនោះរាជរដ្ឋាភិ បាលបានឆ្លៀតយកឱកាសក្នុងអំឡុងវិបត្តិជំងឺកូវីដ១៩ ទៅជាឱកាសនៃការកសាង និងស្តារហេដ្ឋា រចនា សម្ព័ន្ធផ្លូវថ្នល់ខ្វាត់ខ្វែង ដែលប្រទាក់ក្រឡាគ្នាសម្រាប់បម្រើឱ្យវិស័យទេសចរណ៍ និងការដឹកជញ្ជូន សំដៅ ជំរុញកំណើនសេដ្ឋកិច្ចខេត្ត និងប្រែក្លាយខេត្តព្រះសីហនុ ជាប៉ូលសេដ្ឋកិច្ចសំខាន់ទី២របស់កម្ពុជា និងទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងផងដែរ។
ឯកឧត្តម ពេជ្រ សម្បត្តិ បានមានប្រសាសន៍នូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម, លោក ជំទាវ លោកឧកញ៉,លោកលោកស្រី ទាំងអស់ដែលបានចូលរួមជាមតិយោបល់ ក្នុងកិច្ចពិភាក្សាយ៉ាងផុស ផុលព្រមទាំងលើកជាធាតុចូលនិងអនុសាសន៍ល្អៗសំដៅចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាគម្រោងវិនិយោគ និងអគារជាប់តាំងក្នុងខេត្តព្រះសីហនុ ដោយឆ្លៀតក្នុងឱកាសនោះឯកឧត្តម សូមថ្លែងអំណរគុណដ៏ស្មោះ ស្ម័ត្រចំពោះក្រុមការងាររបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដែលបានសហការយ៉ាងជិតជិត ស្និទ្ធជាមួយ រដ្ឋបាលខេត្ត និងសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ដើម្បីរៀបចំកិច្ចពិភាក្សានេះឡើង។
ឆ្លងកាត់កិច្ចប្រជុំពិភាក្សាថ្ងៃនេះ យើងពិតជាអាចមើលឃើញ និងយល់កាន់តែច្បាស់អំពីបញ្ហាប្រឈម និងទិដ្ឋភាពពាក់ព័ន្ធ។ជាយន្តការអន្តរ ក្រសួង ស្ថាប័ននិងគោរពសុំការសម្រេចដ៏ខ្ពង់ ខ្ពស់របស់សម្តេចតជោ នាយករដ្ឋមន្ត្រីប្រមុខរាជរដ្ឋាភិបាលរបស់យើង។ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយចក្ខុវិស័យវែងឆ្ងាយ របស់រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញកម្មវិធីនិងយុទ្ធសាស្ត្រកំណើនសេដ្ឋកិច្ចថ្មីដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការជាក់ស្តែងរបស់កម្ពុជា នៅក្នុងបរិការណ៍ថ្មី នៃការប្រែប្រួលរចនាសម្ព័ន្ធសេដ្ឋកិច្ចក្នុងស្រុក និងនិម្មាបនកម្មសេដ្ឋកិច្ចតំបន់ និងពិភព លោក ហើយលើសពីនេះទៀតរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងបន្តខិតខំរៀបចំដាក់ចេញនូវគោលនយោបាយ និងវិធានការពាក់ព័ន្ធ ដើម្បីដោះស្រាយរាល់បញ្ហាប្រឈមនានាឱ្យមានប្រសិទ្ធភាព និង ទាន់ពេលវេលា សំដៅជំរុញរំហូរវិនិយោគ ពាណិជ្ជកម្ម និងភ្ញៀវទេសចរណ៏៕(ដោយនាគសមុទ្រ)