រដ្ឋមន្ត្រីក្រសួងបរិស្ថាន.រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបើកកិច្ចពិភាក្សាបញ្ហាវិវាទដីធ្លីនៅក្នុងដែនគម្របព្រៃឈើ ឆ្នាំ២០០២ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ

0

ខេត្តព្រះសីហនុ៖យោងតាមរបាយការណ៍ដែលឯកឧត្តម គួច ចំរើន បានលើកឡើងឱ្យដឹងថា គិតចាប់ពីដើម ឆ្នាំ២០២០ រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២២ រដ្ឋបាលខេត្តព្រះសីហនុ បានទទួលសំណុំរឿងវិវាទដីធ្លី និងសំណើ ផ្សេងៗ ពាក់ព័ន្ធដីធ្លីរបស់ប្រជាពលរដ្ឋសរុបចំនួន ២២៩០ករណី។ ក្នុងចំនួនសំណុំរឿងវិវាទដីធ្លី និងសំណើ ផ្សេងៗនេះ រដ្ឋបាលខេត្តព្រះសីហនុ បានពិនិត្យដោះស្រាយ និងឆ្លើយតប សរុបចំនួន១៥៨៧ករណី ក្នុងនោះរួម មាន៖  វិវាទដីធ្លីរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ ចំនួន៨១ករណី ធ្វើរបាយការណ៍ឆ្លើយតបទៅក្រសួង ស្ថាប័ នពាក់ព័ន្ធ ចំនួន ៤៤៨ករណី ធ្វើលិខិតឆ្លើយតបជូនម្ចាស់សំណើ ចំនួន២៨៧ករណី សំណុំរឿងដែលទុកជា ឯកសារ  (បណ្តឹងតែមួយទៅច្រើនស្ថាប័ន) ចំនួន៧៧១ករណី និងសំណុំរឿងវិវាទដីធ្លី និងសំណើផ្សេងៗ ដែលកំពុងពិនិត្យដោះស្រាយបន្ត។

មានប្រសាសន៏ ក្នុងកិច្ចប្រជុំពិភាក្សានាព្រឹក ថ្ងៃទី ២៥ ខែ វិច្ឆិកាឆ្នាំ២ ០២២ ឯកឧត្តម សាយ សំអាល់ បានគូសបញ្ជាក់ថាកិច្ចការដោះស្រាយបញ្ហាដីធ្លី ជាកិច្ចការអាទិភាពមួយ ដែលត្រូវជម្រះដោះស្រាយឱ្យបាន ត្រឹមត្រូវ។ដោយឡែកនៅខេត្តព្រះសីហនុបើយើងចង់ប្រែក្លាយទៅជាខេត្តសេដ្ឋកិច្ចគំរូពហុបំណងរបស់ព្រះរាជាណាចក្រកម្ពុជា យើងត្រូវតែជម្រះកិច្ចការដីធ្លីឱ្យអស់ និងច្បាស់លាស់។ សម្រាប់ថ្ងៃនេះ យើងមានឱកាសដើម្បី ដោះស្រាយបញ្ហាដីធ្លីដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយនឹង ការស្តាប់របាយការណ៍អាជ្ញាធរដែនដីទាក់ទងនឹងបញ្ហាដីធ្លី ដើម្បីពិភាក្សា ដោះស្រាយឱ្យបានទាន់ពេលវេលា៕

(ដោយនាគសមុទ្រ)