លោកឧកញ៉ា ទៀ វិចិត្រ និង លោកជំទាវ ឧបត្ថម្ភថវិកាចំនួន៤លានរៀលដល់ ប្អូនស្រីម្នាកជួបគ្រោះថ្នាក់ស្លាប់កូនក្នុងពោះកំពុង វះកាត់នៅមន្ទីរពេទ្យ

0

ក្រុងភ្នំពេញ៖លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងលោកជំទាវ ហេង គីមជី នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន   ៤លានរៀលដើម្បីជួយដល់ប្អូនស្រីមួយរូបជួបគ្រោះថ្នាក់កូនស្លាប់ក្នុងពោះកំពុងត្រូវការជំនួនក្នុងការចំណាយលើការ វះកាត់ និងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែតក្រុងភ្នំពេញ។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៏ប្រាប់ឲ្យដឹងថា ប្អូនស្រីរងគ្រោះមានឈ្មោះ សៀង ស្រីអូន មានមុខរបរជាកម្មករកាត់ដេរមានទីលំនៅស្រុកជុំគិរីខេត្តកំពត។ប្អួនស្រីបានជួបគ្រោះថ្នាក់ស្លាប់កូនក្នុងពោះនៅឯខេត្តកំពង់ស្ពឺ ហើយត្រូវបានក្រុមគ្រូពេទ្យឯកជនមួយកន្លែងក្នុងខេត្តកំពង់ស្ពឺ​ធ្វើការ វះកាត់ដើម្បីជួយសង្គ្រោះ ប៉ុន្តែរដោយស្ថាន ភាពជំងឺប្អួនស្រីធ្ងន់ធ្ងរពេក ក៏ត្រូវបាន បញ្ជួនបន្ត មក មន្ទីរពេទ្យកាល់ម៉ែតក្រុង ភ្នំពេញ។

ក្រុមគ្រួសារប្អូនស្រីរងគ្រោះ បានគោរពថ្លែងអំណរអរគុណយ៉ាងជ្រាល ជ្រៅបំផុត ចំពោះ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងលោកជំទាវ ដែល បាន ឧបត្ថម្ភថវិកាចំនួន ៤លានរៀល ឧបត្ថម្ភដល់គ្រូសាររបស់ពួកគាត់ក្នុងពេលកំពង់ជួបការលំបាក។ សូម ជូនពរ ដល់ លោកឧកញ៉ា និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូម មានសុខភាពល្អនិង ប្រកប ដោយពុទ្ធពរ គ្រប់ ប្រការ៕

ដោយនាគសមុទ្រ