គិលានុបដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ប្រជាពលរដ្ឋអាចមកទទួលសេវាពិនិត្យពិគ្រោះជំងឺផ្សេងៗបានគ្រប់ពេលវេលា

0

ខេត្តព្រះសីហនុ៖ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នាព្រឹក ថ្ងៃតី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២២ ខណៈលោក ចុះពិនិត្យទីតាំងសម្រាប់សាងសង់គិលានុបដ្ឋាន និងផ្ទះបាយនៅតំបន់ប្រតិបត្តិការ សឹក រងព្រះសីហនុ ឯកឧត្តមបានមានប្រសាសន៏ថា គិលានុបដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ប្រជាពល រដ្ឋអាចមកទទួលសេវាពិនិត្យពិគ្រោះជំងឺផ្សេងៗបានគ្រប់ពេលវេលា ។

ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំដល់ក្រុមការងារបច្ចេក ទេសសាងសង់ គិលានុបដ្ឋានដោយធ្វើយ៉ាងណារៀបចំសាងសង់ដាក់គ្រែឱ្យបានចំនួន ១២គ្រែ និងមានបន្ទប់ សម្រាប់ពិនិត្យ ពិគ្រោះជំងឺផ្សេងៗ បន្ទប់សម្រាប់ក្រុមគ្រូពេទ្យឱ្យមានលក្ខណៈស្តង់ដារ និងបើករបងខាងក្រោយ សម្រាប់ឱ្យ បងប្អូនប្រជាពលរដ្ឋចេញ-ចូល មកទទួលសេវានៅក្នុងតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ។ ទន្ទឹម នោះការសាងសង់អគារផ្ទះបាយបម្រើឱ្យការផ្គត់ផ្គង់ដល់កងកម្លាំងតំបន់ប្រតិបត្តិការបស់យើងក្នុងការប្រចាំការ និងប្រចាំបញ្ជាផងដែរ។

ជាមួយគ្នានេះឯកឧត្តមអភិបាលខេត្តបានធ្វើការណែនាំផងដែរដល់លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ឱ្យរៀបចំដាំដើមឈើក្នុងបរិវេណតំបន់ប្រតិបត្តិការសឹករងមានដូចជាដើមគគីរ  ឬ ដើមឈើទាល និងដាំស្មៅដើម្បីលើកកម្ពស់បរិស្ថាន សោភ័ណភាពក្នុងបរិវេណតំបន់ប្រតិបត្តិការសឹករង កាន់តែមានភាពស្រស់បំព្រង និងជាការទាក់ទាញថែមទៀតនៅពេលខាងមុខ៕

(ដោយនាគសមុទ្រ)