ខេត្តព្រះសីហនុ៖លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្ត ព្រះសីហនុ នាព្រឹកថ្ងៃទី០២ខែធ្នូ ឆ្នាំ ២០២២នេះ បានបញ្ចួនក្រុមការងារសង្គ្រោះGTVCនិងអូប័រពេទ្យល្បឿនលឿន ដឹកស្ត្រី ម្នាក់ នៅក្រុងកោះរ៉ុង មានអាការៈចុកពោះ ស្ថិតក្នុង ស្ថានភាពធ្ងន់ធ្ងរ ពី មកកាន់ មន្ទីរ ពេទ្យ បង្អែកខេត្ត ព្រះសីហនុដើម្បីជួយសង្គ្រោះបន្ទាន់។
លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ឲ្យដឹងថា ថា ស្រ្តីខាងលើមានឈ្មោះ វ៉ែន ជីង អាយុ២០ឆ្នាំ រស់នៅ សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ស្រ្តីរងគ្រោះ ត្រូវបានលោកឧញ៉ា ទៀ វិចិត្រ រួមនឹងក្រុមការងារសង្គ្រោះ របស់លោកឧកញ៉ា បញ្ជូនតាមអូប័រពេទ្យល្បឿនលឿន មកកាន់កំពង់ផែនៅ ក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះរបស់ គណៈកម្មាធិការសាខាគណបក្ស ប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្ត យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ។
គួរបញ្ជាក់ផងដែរថាទឹកដីក្រុងកោះរ៉ុងគឺ ជាដែនដីកោះស្ថិតកណ្តាលលំហរសមុទ្រ មានចង្ងាយ ប្រមាណ ជាង៣០គីឡូមែត្រ ពីដែលដីគោក ក្រុងព្រះសីហនុ ។បើធ្វើដំណើរតាមទូកធម្មតាត្រូវចំណាយពេល យ៉ាងតិច ២ម៉ោងកន្លះទៅ៣ម៉ោងទើបដល់ ប៉ុន្តែរបើធ្វើដំណើរតាម អូរប័រល្បឿនលឿន គឺរយៈពេល តែ៣០ទៅ៤០នាទី ប៉ុណ្ណោះនិងដល់ដីគោកក្រុងព្រះសីហនុហើយ។ សរុបសេចក្តីមកប្រជាពលរដ្ឋ រស់នៅតំបន់កោះរ៉ុងដែលជួប គ្រោះ ថ្នាក់ ឬមានជំងឺធ្ងន់ធ្ងរ ដែលត្រូវការជួយសង្រ្គោះបន្ទាន់ សុទ្ធសឹង ត្រូវបាន ក្រុមការងារ សង្គ្រោះGTVC លោក ឧកញ្ញ៉ា ទៀ វិចិត្រ ប្រើប្រាស់រអូប័រពេទ្យល្បឿនលឿន ដឹកជញ្ជូនមកកាន់មន្ទីរពេទ្យជួយសង្រ្គោះទាន់ពេល វេលា ដោយមិនគិត ថ្លៃ និងមានអ្នកជំងឺខ្លះមានជីវភាពក្រីក្រ ត្រូវបាន លោកឧកញ្ញ៉ា ទៀ វិចិត្រ ឧបត្ថម្ភ ថវិកា សំរាប់ទុកប្រើប្រាស់ក្នុងពេលសម្រាកព្យាបាល និងរ៉ាប់រងថ្លៃព្យាបាល បន្ថែមទៀត៕
(ដោយនាគាមុទ្រ)