ពិធីបុណ្យសមុទ្រលើកទី០៩នេះ នឹងត្រូវរៀបចំឡើងក្នុងខេត្តព្រះសីហនុចាប់ពីថ្ងៃទី០៩-១១ ខែធ្នូ ឆ្នាំ២០២២នេះហើយ

0

ខេត្តព្រះសីហនុ៖ពិធីបុណ្យសមុទ្រលើកទី៩នេះ នឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី០៩-១១ ខែធ្នូ ឆ្នាំ២០២២ អមជាមួយនឹងការធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាត ក្លិបឆ្នេរសមុទ្រ ដែលស្អាតបំផុត​លើសកលលោក ចាប់ពីថ្ងៃទី០៩-១៤ ខែធ្នូ ក្រោមប្រធានបទ «ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្ដីសង្ឃឹម»។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការ​អន្តរក្រសួង នាល្ងាចថ្ងៃទី០៨ ខែធ្នូឆ្នាំ២០២២នេះបានដឹកនាំប្រារព្ធពិធីក្រុងពាលីនៅទីលានសម្តេចតេជោស្ថិតក្នុងសង្កាត់លេខ០៤ក្រុងព្រះសីហនុ ដើម្បីសុំសេចក្ដីសុខក្នុងការរៀបចំពិធី បុណ្យសមុទ្រ លើកទី០៩ ជុំទី០៣ ដោយមានការចូលរួម ពីឯកឧត្តម គួច ចំរើន អភិបាលខេត្កព្រះសីហនុ និងមន្ត្រីពាក់ព័ន្ធ​ជាច្រើនរូបទៀត ។

ក្នុងឧកាសពិធីបុណ្យសមុទ្រលើកទី០៩នេះ មានព្រឹត្តិការណ៍សំខាន់ៗ រួមមាន៖  នៅថ្ងៃទី៨ ខែធ្នូ មានកម្មវិធី សិក្ខាសាលាស្ដីពីការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ដើម្បីអបអរសាទរ​ពិធីបុណ្យសមុទ្រ នៅសណ្ឋាគារសុខាក្រុងព្រះសីហនុ។នៅថ្ងៃទី៩ ខែធ្នូ មានកម្មវិធី៖ កីឡារត់ប្រណាំងកម្សាន្ត ០៣គីឡូម៉ែត្រ និង ០៥គីឡូម៉ែត្រ នៅឆ្នេរអូរត្រេះ, កីឡាទូកក្ដោង នៅឆ្នេរអូរត្រេះ, កីឡាបាល់បោះ នៅឆ្នេរអូរត្រេះ, ការតាំងពិព័ រណ៍សមិទ្ធផលនានា គម្រោងអភិវឌ្ឍន៍តំបន់ឆ្នេរ និងផលិតផលខ្មែរ ផលិតផលសហគ្រាសធុនតូចនិងមធ្យម នៅទីលានតេជោ, ប្រដាល់គុនខ្មែរ (ប្រកួតជើងឯកអាស៉ីអាគ្នេយ៍) នៅឆ្នេរអូរត្រេះ, គណៈប្រតិភូក្លិបឆ្នេរ ធ្វើទស្សនកិច្ច​នៅក្រុងព្រះសីហនុ, កិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃក្លិបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសាកល​លោក នៅសណ្ឋាគារឯករាជ្យ ពិធីលៀងសាយភោជន៍ជូនគណៈប្រតិភូក្លិបឆ្នេរ នៅសណ្ឋាគារឯករាជ្យ។

ថ្ងៃទី១០ ខែធ្នូ មានកម្មវិធី៖ ជិះកង់កម្សាន្ត ២០គីឡូម៉ែត្រ និងប្រណាំងកង់ ៤០គីឡូម៉ែត្រ នៅឆ្នេរអូរត្រេះ, កម្មវិធីធំ គឺ «ពិធីបើកជាផ្លូវការមហាសន្និបាតក្លិបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើ​សាកលលោកលើកទី១៦ ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅសណ្ឋាគារ សុខាក្រុងព្រះសីហនុ», មហាសន្និបាតក្លិបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសាកលលោក នៅសណ្ឋាគារឆ្នេរសុខា, កីឡាទូក្ដោង នៅឆ្នេរអូរត្រេះ, កីឡាបាល់បោះ នៅឆ្នេរអូរត្រេះ, ការតាំងពិព័រណ៍សមិទ្ធផលនានា គម្រោងអភិវឌ្ឍតំបន់ឆ្នេរ និងផលិតផលខ្មែរ ផលិតផលសហគ្រាសធុនតូចនិងមធ្យម, ការតាំងពិព័រណ៍ពាណិជ្ជកម្ម និងផលិតផលបរទេស និងមហោស្រពម្ហូបអាហារនិងភេសជ្ជៈ, កម្មវិធីធំ «ពិធីបើកជាផ្លូវការ​ពិធីបុណ្យ​សមុទ្រឆ្នាំ២០២២ ក្រោមអធិបតី ភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត, កម្មវិធីសម្ដែងសិល្បវប្បធម៌ និងប្រគំតន្ត្រី,ប្រដាល់គុនខ្មែរ (ប្រកួតជើងឯកអាស៊ីអាគ្នេយ៍)។

ថ្ងៃទី១១ ខែធ្នូ មានកម្មវិធី៖ គណៈប្រតិភូក្លិបចូលរួមកម្មវិធីដាំដើមឈើអនុស្សាវរីយ៍ នៅឃុំតានៃ ស្រុកព្រៃនប់, កីឡាទូកក្តោង និងកីឡាបាល់បោះ នៅឆ្នេរអូត្រេះ, ការតាំងពិព័រណ៍សមិទ្ធផលនានា គម្រោងអភិវឌ្ឍតំបន់ឆ្នេរ និងផលិតផលខ្មែរ ផលិតផលសហគ្រាសធុនតូចនិងមធ្យម នៅទីលានតេជោ, ការតាំងពិព័រណ៍ពាណិជ្ជកម្ម និងផលិតផលបរទេស និងមហោស្រពម្ហូបអាហារនិងភេសជ្ជៈ នៅទីលានតេជោ, កម្មវិធីសន្និសីទអន្តរជាតិ​ស្តីពីការអភិវឌ្ឍនិងអភិរក្សតំបន់ឆ្នេរសមុទ នៅសណ្ឋាគារឯករាជ្យ, កម្មវិធីប្រដាល់គុនខ្មែរ (ប្រកួតជើងឯក  អាស៊ីអាគ្នេយ៍) នៅឆ្នេរអូត្រេះ, កម្មវិធីសម្ដែងសិល្បៈវប្បធម៌ជាតិនិងអន្តរជាតិ នៅទីលានតេជោ ។

 ថ្ងៃទី១២ ខែធ្នូ មានកម្មវិធី៖ គណៈប្រតិភូមហាសន្និបាតចេញដំណើរពីខេត្តព្រះសីហនុទៅ​ទស្សនា​ព្រៃកោងកាងពាមក្រសោប ខេត្តកោះកុង, គណៈប្រតិភូចេញដំណើរពីព្រៃកោងកាង​ពាមក្រសោប ទៅទស្សនាកោះឋានសួគ៌ ខេត្តព្រះសីហនុ, កម្មវិធីសិក្ខាសាលាបច្ចេកទេស​ ស្តីពីការលើក​កម្ពស់​ការអភិរក្សព្រៃកោងកាង និងជីវៈចម្រុះសមុទ្រ នៅកោះឋានសួគ៌, ការចេញដំណើរ​ពីកោះឋានសួគ៌ មកក្រុងព្រះសីហនុ។

ថ្ងៃទី១៣ ខែធ្នូ មានក្មវិធី៖ ការបោះឆ្នោតជ្រើសរើសគណៈប្រតិបត្តិក្លឹប សម្រាប់​អាណត្តិ​ឆ្នាំ២០២៣-២០២៥ និងពិធីផ្ទេរតំណែងជូនប្រធានក្លិបអាណត្តិថ្មី, កម្មវិធីបិទមហាសន្និបាត​ក្លិបឆ្នេរសមុទ្រដែលស្អាតបំផុត លើសាកលលោក និងពិធីលៀងសាយភោជន៍បិទមហាសន្និបាត​ក្លឹបឆ្នេរ នៅសណ្ឋាគារឯករាជ្យ៕

(ដោយនាគសមុទ្រ)