លោក នួន វត្តនៈ បញ្ជាក់ថាលោក ភិន ផល្លា មានប័ណ្ណកម្មសិទ្ធិ មុនដីត្រូវបានកាត់ចូលអនុក្រឹត្យលេខ ៧៨ អនក្រ.បក ស្ដីពីការបង្កើតតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ

0

ខេត្តព្រះសីហនុ៖ជុំវិញទំនាស់ដីធ្លីមួយកន្លែង ស្ថិតក្នុងភូមិលេខ ០៣ សង្កាត់លេខ ០១ក្រុងព្រះសីហនុដែល មានបុគ្គល់មួយចំនួនធ្វើការ ផ្សព្វផ្សាយ តាមបណ្តាញព័ត៏មាន សង្គម ចោទថាលោក ភិន ផល្លា បានប្រើ កង កម្លាំងបំពានដីគ្រួសារ យោធា វិរៈ៣១ ការពារកោះឆ្នេរ នោះ ត្រូវបាន លោក  នួន វត្តនៈ តំណាងលោក ភិន ផល្លា ធ្វើការបញ្ជាក់ថា ទីតាំងដីទំនាស់ខាងលើ គឺជាដី របស់ លោក ភិន ផល្លា  មានប័ណ្ណកម្មសិទ្ធិ និង ឯកសារ ពាក់ព័ន្ធគ្រប់គ្រាន់តាំងពីមុនដីនោះត្រូវបានកាត់ចូលអនុក្រឹត្យលេខ ៧៨ អនក្រ.បក ស្ដីពីការបង្កើតតំបន់ ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ មកម្ល៉េះ។

ដោយលោក ភិន ផល្លា បានគ្រប់គ្រង កាន់កាប់ និងបានដាំបង្គោលរបង កំណត់ព្រំដីយ៉ាងច្បាស់លាស់ ហើយកន្លង មក ពុំមានលំនៅដ្ឋាន ឬផ្ទះសំបែងនៅលើដីនេះឡើយ។ប៉ុន្តែរ ក្រោយទីតាំងដីនេះត្រូវបានកាត់ចូល អនុក្រឹត្យ ដើម្បីរក្សាទុកជាអាងទឹកស្អាតក្បាលឆាយ ដោយមានក្រុមហ៊ុនអានកូទទួលបានសិទ្ធិវិនិយោគពីរាជរដ្ឋា ភិបាលនោះ ដីរបស់លោក ភិនផល្លា ទំហ៊ំ ប្រមាណ ៧ហិកតា ក្នុងចំណោមផ្ទៃដីសរុបប្រមាណ ១២ ហិកតាត្រូវ បានកាត់បញ្ចូលទៅជាទីតាំងទឹកស្អាតក្រុមហ៊ុនអានកូ ហើយ ដីទំហំជិត ២ ហិតតាទៀត ស្ថិតនៅក្នុង(ស.ជ.ណ) លេខ ៤១៤ ចុះថ្ងៃទី ១១ ខែមិនា ឆ្នាំ២០១៤របស់ យោធាវិរៈ៣១ ការពារកោះឆ្នេរ។ ដូច្នេះដីដែលនៅ សល់ ប្រមាណ ជាង០៣ ហិកតា លោកភិន ផល្លា បានស្នើសុំកាត់ឆ្កៀលដីចេញពីអនុក្រឹត្យទៅតាមទំហំជាក់ស្តែងដើម្បី ចុះបញ្ជីធ្វើប័ណ្ណកម្មសិទ្ធិស្របតាមច្បាប់ប៉ុន្តែថ្មីៗនេះស្រាប់តែមានជនអនាធិបតេយ្យមួយចំនួនដែលមិនមានឯក សារកាន់កាប់ទទួលស្គាល់ ដោយ អាជ្ញាធរភូមិ ឃុំ និងមិនដឹងច្បាស់សូម្បីដីរបស់ខ្លួននៅត្រង់ណាផងនោះ បានមក ទន្ទ្រានលួចចូលមកសាងសង់ផ្ទះទាំង យប់ទាំង ថ្ងៃ អំឡុង ខែកញ្ញា និងខែតុលា ឆ្នាំ២០២២កន្លងទៅ  ហើយពេលនោះ  លោក ភិន ផល្លាក៏បាន ប្តឹងទៅអាជ្ញាធរ មូលដ្ឋានសូមកិច្ចអន្តរាគមន៏ ហើយភ្លាមៗ អាជ្ញាធរ មួលដ្ឋានក៏បាន ចុះ មកពិនិត្យទីតាំងដីជាក់ស្ដែង និងបានធ្វើការ ហាមឃាត់ក្រុមជនទាំងនោះផងដែរនិងតម្រូវឲ្យ យកឯកសារពាក់ ព័ន្ធការកាន់កាប់ដីទំនាស់ខាងលើធ្វើការ ដោះស្រាយតាមផ្លូវច្បាប់​ ចាសវាងការបង្ករ ភាព អនាធិបតេយ្យបន្តទៀត។

ជាមួយគ្នានេះលោកនួន វត្តនៈ ក៏បានបញ្ជាក់ផងដែថា ចំពោះ ករណីដែលបានលើកឡើងថាលោក ភិន ផល្លា បានប្រើកងកម្លាំងបំពានដីគ្រួសារយោធាវិរៈ ៣១ការពារ កោះឆ្នេរ នោះ គឺលោកពុំបានប្រើប្រាស់ កម្លាំងអ្វី នោះទេ ផ្ទុយ ទៅវិញយោធាដែលស្លៀកពាក់ឯកសណ្ឋាន នោះគឺយោធា វិរៈ៣១ការពារ កោះឆ្នេរទេដែលគាត់ មកដកបង្គោលដែលបានដាំលើដីលោកភីនផល្លាចោលអស់ ជាច្រើន ដើម ដោយពួកគាត់សង្ស័យថាបង្គោល ទាំងនោះដាំដីលើដីរបស់អង្គភាព វិរៈ៣១  យោយធាការពារកោះឆ្នេរ។ប៉ុន្តៃរក្រោយ មក រវាងលោក ភិន ផល្លា និងអង្គភាពវិរៈលេខ៣១ការពារកោះឆ្នេរក៏បានធ្វើការផ្ទៀងផ្ទាត់លើនិយាមការកំណត់ព្រំដីច្បាស់លាស់និងបានបញ្ជាក់ថាចំណុចដីនោះមិនមានការជាន់គ្នាឬ ត្រួតស៊ីគ្នាឡើយ ។ចំណែកក្រុមគ្រូសារ យោធាវិរៈ៣១ ការពារ កោះឆ្នេរ ដែល មានការពាក់ព័ន្ធនៅ លើដីទំនាស់ ក៏ត្រូវបានដោះ ស្រាយបញ្ចប់ទាំងស្រុកក្នុងពេលនោះផងដែរ។  ដោយឡែកសំរាប់ក្រុមជនខិលខូចផ្សេងទៀត ដែល តែងតែអនុវត្ត ប្រើប្រាស់ រូបមន្ត ឈ្នះបានដី ចាញ់បានលុយ នោះឆ្លៀត ឱកាស(ដីកាត់ចូលអនុក្រឹត្យលេខ ៧៨) ក៏បាន នាំគ្នាចូល ទៅ រំលោភ បំពានលើ ទីតាំងដីរបស់ លោក ភិន ផល្លា និងបាន ពុះចែក គ្នាអង្កន់ ជាឡូតិ៏ ធ្វើការ សាងសង់ ផ្ទះទាំងយប់ ទាំង ថ្ងៃ យ៉ាង អនា ធិបតេយ្យ ព្រម បានប្តឹងបង្កាច់បង្អួចចោទ លោក ភិន ផល្លា ថាបានប្រើកម្លាំងយោធា ស្លៀកឯក សណ្ឋាន ទៅបំពានដីប្រជាជនឬ គ្រួសារទ័ព ខណៈរឿងរ៉ាវវិវាទ គ្រប់ យ៉ាង ពាក់ពន្ធ និង(យោធាវិរៈ៣១ កោះឆ្នេរ) ត្រូវបាន ឯកភាពព្រមព្រៀង គ្នាដោះ ស្រាយបញ្ចប់ អស់ទៅហើយ។ តែ ទោះជាយ៉ាងណាក៏ដោយ លោក ភិន ផល្លា ក៏បាន បញ្ជាក់យ៉ាងថា បញ្ហារបណ្តឹងខាងលើនេះសុំទុកឲ្យសមត្ថ កិច្ច អាជ្ញាធរជាអ្នកផ្តល់យុត្តិធម៌ ទៅចុះ ដូច្នេះ សូម បណ្តាសារ ព័ត៌មាន លើបណ្តាញសង្គមហ្វេសបុកមួយចំនួន ដែលកន្លងមក តែងតែធ្វើការផ្សព្វ ផ្សាយ ផ្ទុយពីការ ពិត សូមមេត្តាធ្វើការកែតម្រូវ ដោយក្តីអនុគ្រោះផងចុះ៕

(ដោយនាគសមុទ្រ)