ខេត្តព្រះសីហនុ៖ប្រតិបត្តិការនៃការចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំនេះ លោកឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានប្រាប់ឲ្យដឹងថា នៅរសៀលថ្ងៃទី១១ ខែធ្នូ២០២២កម្លាំងកងរាជអាវុធហត្ថរបស់លោកក្រោមការបញ្ជាផ្ទាល់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និង ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក្រោមការ សម្រប សម្រួលពីលោក ចន្ទ ដារិទ្ធ ព្រះរាជអាជ្ញារង អយ្យាការអមសាលាដំបូងខេត្តព្រះសីហនុ បានបើកការ ស្រាវ ជ្រាវ រហូតឈានទៅដល់ការបង្ក្រាបករណីជួញដូរគ្រឿងញៀន នៅចំណុចឃ្លាំងជួលមួយកន្លែង ស្ថិតនៅក្រុម០៩ ភូមិ០២ សង្កាត់លេខ០១ ក្រុងព្រះសីហនុ រកឃើញថ្នាំញៀនចំនួន៣៤បាវ ស្មើរនិងទម្ងន់ ៨៨៤គីឡូក្រាម។
ជាមួយគ្នានេះ លោកឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី បានបញ្ជាក់ថា បច្ចុប្បន្នវត្ថុតាងត្រូវបាន យកមក រក្យាទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី។ចំពោះជនសង្ស័យ កម្លាំងមន្ទីរ ជំនាញបានពន្លាតដែនដីសមត្ថកិច្ចទៅតាមរាជធានី-ខេត្ត ដើម្បីស្វែងរកមុខ សញ្ញាពាក់ព័ន្ធ៕
(ដោយនាគសមុទ្រ)