ខេត្តព្រះសីហនុ៖ភ្ញៀវទេសចរណ៏មកកំសាន្ត ក្នុងពិធីបុណ្យសមុទ្រឆ្នាំ២០២២ នៅខេត្តព្រះសីហនុរយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ មានចំនួនសរុប ៧១២.៦១៤នាក់កើន២៩%(ធៀបរយៈពេល ០៣ថ្ងៃ នៃពិធីបុណ្យសមុទ្រកាលពីឆ្នាំ២០១៧)កន្លងទៅ នេះបើតាម ការបញ្ជាក់របស់ លោក ឃាង ភារម្យ អ្នកនាំ ពាក្យរដ្ឋបាលខេត្តព្រះសីហនុ ។
បុណ្យសមុទ្រជាប្រវត្តិសាស្រ្តលើកទី៩ ជុំទី៣ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ ដោយក្រោមប្រធានបទ «ឆ្នេរនៃសន្តិភាពឆ្នេរនៃក្តីសង្ឃឹម»ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនា បតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ភ្ញៀវទេសចរណ៍មកលេងសម្សាន្តដ៍ច្រើនលើសលុបនៅលើទឹកដីខេត្តព្រះសីហនុ។បើតាមការសង្កេតមើលឃើញថានៅតាមដងផ្លូវសាធារណៈជាច្រើនត្រូវបានកកស្ទះចរាចរណ៍ជាអន្លើៗរីឯនៅតាមទីប្រជុំជនផ្សារឬតាមតំបន់កម្សាន្តផ្សេងៗកន្លែងណាក៍ដូចកន្លែងណាដែរសុទ្ឋសឹងមានភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះករជាពីសេសគឺនៅតាមតំបន់ឆ្នេរសមុទ្រតែម្តង។
ជាមួយព្រឹត្តិការណ៍បុណ្យសមុទ្រនេះ មានព្រឹត្តិការណ៍ជា ច្រើន ដូចជាការប្រកួតកីឡា ការបង្ហាញនូវផ្ទាំ ងទស្សនីយភាពសិល្បៈជាច្រើន ដែលសម្តែងដោយតារាល្បីៗ បន្ថែមពីលើនោះ ក៏មាន ការតាំងពិព័រណ៍ ផលិត ប្រើប្រាស់ ម្ហូបអាហារ ភេសជ្ជៈ និងសេវាកម្មជាច្រើនផ្សេងគឺត្រូវបាន រៀបចំរយៈពេលចំនួន០៣យប់ ០៣ថ្ងៃ លើទីតាំងជាច្រើន កន្លែង នៅតាម បណ្តោយឆ្នេរ សមុទ្រ គឺ ចាប់ ពីថ្ងៃទី ០៩ .១១ ខែ ធ្នូឆ្នាំ ២០២២៕
(ដោយនាគសមុទ្រ)