ក្រោយពេលទទួលរងការរិះគន់យ៉ាង ខ្លាំងពីសហគមន៍អន្ដរជាតិ ក៏ដូចជា ប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ាពីកង្វះទទួលខុសត្រូវក្នុងនាមជា ប្រទេសមហាអំណាចនៅក្នុងមហាសន្និ បាតអង្គការសហប្រជាជាតិស្ដីពីបម្រែ បម្រួលអាកាសធាតុ ។ តំណាងប្រទេស ចិននៅក្នុងអង្គការសហប្រជាជាតិបាន បញ្ជាក់ថា ចិនគ្រាន់តែជាប្រទេសកំពុង អភិវឌ្ឍន៍ប៉ុណ្ណោះ ដូច្នេះសូមពិភព លោកអធ្យាស្រ័យផង ។
បច្ចុប្បន្នចិនជាប្រទេសដែល បញ្ចេញជាតិពុលឧស្ម័នកាបូនឌីអុកស៊ីត ច្រើនជាងគេបំផុតនៅលើពិភពលោក ដោយមានរហូតដល់២៨ភាគរយ ។ ប្រទេសចិនមានកម្រិតឧស្ម័នពុល គិត មធ្យមច្រើនជាងទាំងប្រទេសតំបន់ អឺរ៉ុបបូកបញ្ចូលគ្នាទៀតផង ។
នៅក្នុងកិច្ចប្រជុំស្ដីពីបម្រែបម្រួល អាកាសធាតុ ប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា បានបញ្ជាក់នៅ ក្នុងកិច្ចប្រជុំថា “គ្មាននរណាម្នាក់ឈរ ក្រៅបញ្ហាបម្រែបម្រួលអាកាសធាតុ នោះឡើយ” ។ លោកអូបាម៉ា ក៏បានស្នើ ដល់ភាគីចិនត្រូវតែមានការទទួលខុស ត្រូវដឹកនាំក្នុងនាមជាប្រទេសមហា អំណាចប្រទេសចម្បងគេដែលត្រូវ
តែធ្វើ ។
តំណាងប្រទេសចិននៅក្នុងអង្គការ សហប្រជាជាតិក៏បានឆ្លើយតបទៅនឹង ប្រធានាធិបតីបារ៉ាក់ អូបាម៉ាថា ចិន គ្រាន់តែជាប្រទេសអភិវឌ្ឍន៍ប៉ុណ្ណោះ មិនអាចទប់ស្កាត់ការបញ្ចេញឧស្ម័នទាំង ស្រុងបាននោះឡើយ ។ ក្នុងនាមជាសមា ជិកអចិន្ដ្រៃយ៍អង្គការសហប្រជាជាតិ ចិនមានកាតព្វកិច្ចចូលរួមជាមួយ ប្រទេសអភិវឌ្ឍន៍ដទៃទៀតទប់ស្កាត់ បម្រែបម្រួលអាកាសធាតុ ។ ចិនបាន សម្រេចផ្ដល់ជំនួយ៦លានដុល្លារសម្រាប់ មូលនិធិទប់ស្កាត់បម្រែបម្រួលអាកាស ធាតុ ។
នេះមិនមែនជាលើកទី១ឡើយដែល ចិនបញ្ជាក់ថា ខ្លួនជាប្រទេសកំពុង អភិវឌ្ឍន៍នៅក្នុងកិច្ចពិភាក្សាថ្នាក់អន្ដរ ជាតិ ។ ប្រធានាធិបតីចិន លោកស៊ី ជីន ពីងក៏ធ្លាប់បានលើកឡើងពាក្យថា ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនលើកនៅ ក្នុងជំនួបពិភាក្សាជាមួយប្រមុខដឹកនាំ ប្រទេសជុំវិញពិភពលោក ។
លោក Nan Zhenzhong អនុ ប្រធានគណៈកម្មការកិច្ចការបរទេស របស់ចិនធ្លាប់បញ្ជាក់ថា ចិនជាប្រទេស មហាអំណាចសេដ្ឋកិច្ចទី២នៅលើពិភព លោកក៏ពិតមែន ប៉ុន្ដែចិនឈរលំដាប់ បន្ទាប់ពីឥណ្ឌាពីចំនួនពលរដ្ឋក្រីក្រ ។ អ្វី ដែលប្រមុខដឹកនាំចិនអាចធ្វើសម្រាប់ បញ្ហាពិភពលោកក្នុងនាមជាប្រទេស កំពុងអភិវឌ្ឍន៍ប៉ុណ្ណោះ មិនមែនជា ប្រទេសមហាអំណាចពិភពលោកនោះ ឡើយ ។
តាមតួលេខរបស់អង្គការសហប្រជា ជាតិ ចិននៅតែជាប្រទេសកំពុងអភិវឌ្ឍ គិតទៅតាមប្រាក់ចំណូលមធ្យមប្រចាំ ថ្ងៃរបស់ពលរដ្ឋនីមួយៗ ។ រយៈពេល កន្លងមក អាមេរិកបានស្នើដល់ភាគីចិន ត្រូវតែមានកាតព្វកិច្ចទទួលខុសត្រូវក្នុង ការដោះស្រាយបញ្ហាពិភពលោក ចាប់ តាំងពីជំងឺឆ្លងរាតត្បាតដល់បញ្ហាសន្ដិ សុខ សណ្ដាប់ធ្នាប់ ក៏ដូចបម្រែបម្រួល អាកាសធាតុ ដោយសារតែចិនជា ប្រទេសមានសេដ្ឋកិច្ចធំទី២ បន្ទាប់ពី អាមេរិក ។
ពាក្យថា ចិនជាប្រទេសកំពុងអភិវឌ្ឍ ត្រូវបានតំណាងការទូតចិននៅអង្គការ សហប្រជាជាតិលើកឡើងធ្វើឱ្យរដ្ឋាភិ បាលអាមេរិកមិនសប្បាយចិត្ដនោះទេ ។ ទស្សនាវដ្ដី Foreign Policy បានចុះ ផ្សាយអត្ថបទថ្កោលទោសដល់ប្រទេស ចិនដោយដាក់សំណួរសួរថា តើចិននៅ តែជាប្រទេសកំពុងអភិវឌ្ឍន៍? ។ ក្រៅពី នេះក៏បានស្នើដល់ភាគីចិនបកស្រាយឱ្យ បានច្បាស់នូវពាក្យថា ចិនជាប្រទេស កំពុងអភិវឌ្ឍន៍នៅក្នុងកិច្ចការបរទេស ប៉ុន្ដែតំណាងភាគីចិនបដិសេធឆ្លើយ សំណួរទាំងប៉ុន្មាននោះ ។
ការប្រើប្រាស់ប្រទេសកំពុងអភិវឌ្ឍន៍ ធ្វើឱ្យចិនមានភាពធូរស្រាលពីកិច្ចការ អន្ដរជាតិសំខាន់ៗ ដោយបញ្ហាទាំងនោះ ធ្លាក់ទៅលើប្រទេសអភិវឌ្ឍន៍ប៉ុណ្ណោះ ដែលជាអ្នកដោះស្រាយ។ ចំណែកប្រទេស កំពុងអភិវឌ្ឍន៍បានត្រឹមតែចូលរួមតាម លទ្ធភាពប៉ុណ្ណោះ ។
តាមតួលេខរបស់ធនាគារពិភព លោកពីតារាងបញ្ជីឈ្មោះប្រទេសដែល មានសេដ្ឋកិច្ចខ្ពស់បំផុតប្រចាំឆ្នាំ ២០១៤ ក្នុងនោះចិននៅតែស្ថិតក្នុងលេខ រៀងទី២ដដែល បន្ទាប់ពីអាមេរិកគិតជា ទឹកប្រាក់មធ្យមរបស់ជាតិរបស់ពលរដ្ឋ ប្រចាំឆ្នាំ ។
ខាងក្រោមនេះជាបញ្ជីឈ្មោះប្រទេស មានសេដ្ឋកិច្ចខ្ពស់បំផុតក្នុងពិភពលោកៈ
១-អាមេរិក ប្រាក់ចំណូលមធ្យម សម្រាប់ផលិតផលក្នុងស្រុក (GDP) មានរហូតដល់១៧,៥ពាន់លានដុល្លារ ។ សម្រាប់ប្រាក់ចំណូលមធ្យមរបស់មនុស្ស ម្នាក់ៗមាន ៥២.៨០០ដុល្លារ ឈរ លំដាប់ទី១៤ក្នុងចំណោម២២៨ប្រទេស លើពិភពលោក ។ ចំនួនពលរដ្ឋរស់នៅ ក្រោមបន្ទាត់ក្រីក្រមាន១៥,១ភាគរយ (តួលេខឆ្នាំ២០១០) ។
២-ប្រទេសចិន ប្រាក់ចំណូលមធ្យម សម្រាប់ផលិតផលក្នុងស្រុក(GDP) មាន១០ពាន់លានដុល្លារ ។ ប្រាក់ចំណូល មធ្យមរបស់ពលរដ្ឋមាន៩ពាន់ដុល្លារ ឈរលំដាប់ទី១២១លើ២២៨ប្រទេស ។ ចំនួនពលរដ្ឋរស់នៅក្រោមបន្ទាត់ក្រីក្រ មាន៦,១ភាគរយ (តួលេខឆ្នាំ២០១៣)។
៣-ប្រទេសជប៉ុន ប្រាក់ចំណូលមធ្យម សម្រាប់ផលិតផលក្នុងស្រុក(GDP) មាន៤,៨ពាន់លានដុល្លារ។ ប្រាក់ចំណូល មធ្យមរបស់ពលរដ្ឋនីមួយៗប្រចាំឆ្នាំ មាន៣៧.១០០ដុល្លារ ឈរលំដាប់ទី៣៦ លើ២២៨ប្រទេស។ ចំនួនពលរដ្ឋរស់នៅ ក្រោមបន្ទាត់ក្រីក្រមាន១៦ភាគរយ (តួលេខឆ្នាំ២០១៣)។
៤-អាល្លឺម៉ង់ GDP ៣,៩ពាន់លាន ដុល្លារ ។ GDP មធ្យមសម្រាប់ពលរដ្ឋ ម្នាក់ៗ៣៩.៥០០ដុល្លារ ។
៥-បារាំង GDP ២,៩ពាន់លាន ដុល្លារ។ GDP មធ្យមសម្រាប់ពលរដ្ឋ ម្នាក់ៗ៣៥.៧០០ដុល្លារ ។
ក្នុងចំណោមប្រទេសមហាអំណាច សេដ្ឋកិច្ចទាំង៥ មានតែចិនប៉ុណ្ណោះ ដែលមានGDP សម្រាប់ពលរដ្ឋនីមួយៗ តិចជាងគេបង្អស់ដោយមានតែ៩ពាន់ ដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំ ។ ដោយសារ តែចិនស្ថិតនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដូច្នេះពេលរដ្ឋចិនមិនទាន់មានប្រាក់ ចំណូលគ្រប់គ្រាន់ដូចប្រទេសអភិវឌ្ឍន៍ នោះឡើយ ។ ទាំងនោះហើយទើបចិនស្នើ ដល់សហគមន៍អន្ដរជាតិអធ្យាស្រ័យដល់ ចិនក្នុងការចូលរួមដោះស្រាយ និងកាតព្វ កិច្ចទទួលខុសត្រូវលើឆាកអន្ដរជាតិ 9