ខេត្តព្រះសីហនុ៖ អាជ្ញាសាលានៃសាលាដំបូងខេត្តព្រះសីហនុដឹកនាំដោយ លោក ឡា ប៊ុនហួន នាព្រឹក ថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០២២នេះ បាន ចុះជួនដំណឹងស្តីពីការអនុវត្តសាលដីកាលេខៈ ៥១ “ឆ” ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០ ២២ របស់តុលាការកំពូល ដែលតម្រូវឲ្យ ឈោ្មះ លឹម កាយ (លឹម ) អាយុ៤១ឆ្នាំ សញ្ជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ស្ថិត នៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់និងតតិយជនទាំងអស់រុះរើសំណង់លើដីទំហ៊ំ ៦៦៧ ម៉ែត្រការ៉េ ជាកម្មសិទ្ធិរបស់រដ្ឋគ្រប់គ្រងដោយអង្គភាពកសិដ្ឋានម្រេចវាលរេញ ចេញឲ្យអស់ក្នុងរយៈពេល ៣០ថ្ងៃជា កំណត់។
ក្នុងខ្លឹមសារនៃសាលដីកាលេខៈ ៥១ “ឆ” ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០ ២២ របស់តុលាការកំពូល បានបញ្ជាក់ថា(ឈ្មោះ លឹម កាយ (លឹម ) បានរំលោភនិងកាន់កាប់ ប្រើប្រាស់ អាស្រ័យផល និងទាញយក ផលប្រយោជន៍ ដោយខុសច្បាប់នូវដីរដ្ឋកសិដ្ឋានម្រេចវាលរេញនេះ អស់រយៈពេលជាង២២ឆ្នាំមកហើយ ដែលធ្វើឲ្យរដ្ឋ(ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ)បាត់បង់នូវលទ្ឋភាព បំពេញសេចក្ដីត្រូវ ការ ជូនជាតិ ក៍ដូចជាសាធារណជន ចេញពីកសិដ្ឋានម្រេចវាលរេញនេះ។ក្នុងនោះតម្រូវឲ្យលោក លឹម កាយ ជាចុងចម្លើយ រុះរើសំយ៉ាបផ្ទះដែលសង់ចូលដីកសិដ្ឋានម្រេចវាលរេញ ជ្រុងខាងកើតទិសខាងជើង ០,៥០ម ខាងត្បូង ០២ម បណ្ដោយ ២,៥០ម និងរុះរើតួបចេញពីលើផ្លូវចូលពីផ្លូវជាតិលេខ៤ ទំហំ ៤m x ១៥៣ គិតពីព្រំដីលោក សេង ដើម្បីប្រគល់សិទ្ធិឲ្យកសិដ្ឋានម្រេចប្រើប្រាស់ជាផ្លូវសំរាប់ចេញចូលកសិដ្ឋានម្រេចវាលរេញ និងឲ្យឈ្មោះ លឹម កាយ សងសំណងរបងដែលរុះរើសង់សំយ៉ាបផ្ទះជាប្រាក់ចំនួន ១.០០០.០០០ ៛ ចាប់ពីថ្ងៃសាលក្រមនេះមានអានុភាពអនុវត្តតទៅ សំណើលើសពីនេះលើកចោល។
អាស្រ័យហេតុនេះ សូមឈ្មោះ លឹម កាយ (លឹម ) និង តតិយជនទាំងអស់ ដែលរស់នៅ ក្នុងទីតាំងដី ស្នាក់ ការកសិដ្ឋានម្រេចវាលរេញខាងលើ ត្រូវរុះរើសំណង់ និងការ្យទាំងឡាយ ព្រមទាំងចាកចេញពីទីតាំង ដីស្នាក់ការដ្ឋានកសិដ្ឋានម្រេចវាលរេញខាងលើ ស្ថិតនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ អោយបានមុន ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ។ គឺមានរយៈពេលចំនួន៣០ថ្ងៃដើម្បីធ្វើការរុះរើសំណង់ និងការ្យ ទាំងឡាយរបស់ខ្លួន ព្រមទាំងចាកចេញពីទីតាំងទីតាំងដីស្នាក់ការកសិដ្ឋានម្រេចវាលរេញខាងលើ មុន ការ អនុវត្តសាលដីកាតុលាការកំពូលឈានចូលកដល់ ។
អាជ្ញាសាលានៃសាលាដំបូងខេត្តព្រះសីហនុសង្ឃឹមនិងជឿជាក់ថាឈ្មោះលឹមកាយ(លឹម)នឹងមានការភ្ញាក់រលឹកខ្ពស់ក្នុងការចូលរួមគោរពច្បាប់នៃព្រះរាជាណាចក្រកម្ពុជានិងស្ម័គ្រចិត្តប្រគល់ដីស្នាក់ការកសិដ្ឋានម្រេចវាលរេញដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ(ក្រសួងកសិកម្ម)ដែលបំរើអោយផលប្រយោជន៍ជាតិក៏ដូចជាសាធារណជនទូទៅ។
ក្នុងករណី លោក/លោកស្រី មិនអនុវត្តតាមលិខិតជូនដំណឹងខាងលើនេះទេ ក្រោយថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣អាជ្ញាសាលានៃសាលាដំបូងខេត្តព្រះសីហនុ នឹងចុះអនុវត្តសាលដីកានេះទៅតាមនីតិវិធីច្បាប់ ដោយមិនជូនដំណឹងជាមុនឡើយ។
គួរបញ្ជាក់ងដែរថាដីទំហំ៦៦៧ម៉ែត្រការរ៉េជាកម្មសិទ្ធិរបស់រដ្ឋគ្រប់គ្រងដោយអង្គភាពកសិដ្ឋានម្រេចវាលរិញ ចំណុះនាយកដ្ឋានក្សេត្រសាស្ត្របានចុះបញ្ជីសារពើភ័ណ្ឌរបស់កសិដ្ឋានម្រេចវាលរេញលេខ ៩២.ក.ស.ប.វ.រ ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ១៩៩២មកម្លេះ។ចំណែគាគីលោក លឹម កាយ មិនមាន ឯកសារពាក់ព័ន្ធផ្លូវច្បាប់ សូម្បី តែបន្តិច ក៏គ្មានដែរក្នុងរយៈពេលគាត់រស់នៅលើទីតាំងដីនេះរយៈជាង២០ឆ្នាំកន្លងមកនេះ ខណៈដីប្រជាពលរដ្ឋជិតខាង គេមានប្លង់កម្មសិទ្ធិ ស្របច្បាប់ អស់ទៅហើយ ចំណុចនេះត្រូវបាន មន្រ្តីអជ្ញាធរមួលដ្ឋាន ក៏ដូចជាមន្រ្តី ជំនាញបញ្ជាក់ថា លោក លឹម កាយ បានព្យាយាមទៅសុំចុះបញ្ជីរលើទីតាំងដីខាងលើនេះដែរ ដើម្បីទទួលបាន បណ័កម្មសិទ្ធិស្របច្បាប់និងគេដែរប៉ុន្តែរ មន្រ្តីជំនាញមិនអាចធ្វើឲ្យបានឡើយពីព្រោះវាជាដីរបស់រដ្ឋ គ្រប់គ្រង ដោយអង្គភាពកសិដ្ឋានម្រេចវាលរិញ ចំណុះនាយកដ្ឋានក្សេត្រសាស្ត្រ នៃក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និង នេសាទ ដែលមានលោក គង់ សុផល ជាតំណាង៕
ដោយនាគសមុទ្រ)