ខេត្តព្រះសីហនុ៖លោកអ៊ី ធារិន្ទ អភិបាលស្រុកព្រៃនប់ បានឲ្យដឹងថា គិតត្រឹមរសៀលថ្ងៃ១៩ ធ្នូ ២០២២នេះ មានប្រជាពលរដ្ឋពលរដ្ឋចំនួន២៥២៩គ្រួសាររស់នៅក្នុងឃុំចំនួន១១ក្នុងស្រុកព្រៃនប់ បានទទួល រងការខូចខាតផ្ទះសម្បែង ក្នុងនោះផ្ទះចំនួន២៥០០(របើកដំបូល)និងផ្ទះចំនួន២៩ត្រូវបានរលំទាំងស្រុង និង មានមនុស្សចំនួន០៥នាក់រងរបួស ប៉ុន្តែរមិនមាននណាម្នាក់រងគ្រោះថ្នាក់ដល់ អាយុជីវិត នោះឡើយ។
លោកអភិបាលស្រុកបញ្ជាក់បន្ថែមថា ឃុំដែលប៉ះពាល់ខ្លាំងជាងគេ មានឃុំទឹកថ្លា ទឹកល្អក .សាមគ្គី វាលរេញ.ឃុំជើងគោនិងឃុំសំរុងហើយស្ថានភាពខ្យល់មកដល់ពេលនេះបានធួស្បើយហើយ ។តែទោះជាយ៉ាងណា លោកអ៊ី ធារិន្ទ នៅតែបន្តអំពាវនាវឲ្យពលរដ្ឋបង្កើនការប្រុងប្រយត្ន័ ពីសុវត្ថិភាព ហើយចំពោះមុខអាជ្ញាធរសមត្ថកិច្ចបាននឹងកំពុងជួយសង្គ្រោះដោយយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកដោយសារខ្យល់ព្យុះនេះផងដែរ។
ជាមួយគ្នានេះឯកឧត្តមគួច ចំរើន អភិបាលខេត្តព្រះសីហនុ បញ្ជាក់ថា សាខាកាកបាទក្រហម ខេត្តព្រះ សីហនុនឹងផ្តល់ជំនួយដល់ពលរដ្ឋដែលរងផលប៉ះពាល់ពីខ្យល់កន្ត្រាក់(ព្យុះរដូវរំហើយនេះ)គ្រប់មូលដ្ឋានដែលមានប្រជាពលរដ្ឋចំនួនជាង២ពាន់គ្រួសារ។ក្នុងនោះលោក ឧកញ៉ា ទៀ វិចិត្រ អនុប្រធានកិត្តិយសសាខាកាកបាទ ក្រហមខេត្តព្រះសីហនុ និងលោកជំទាវ ហេង គីមជី ក៏បានចូលរួមថវិការ ចំនួន ១០០០០$ (មួយម៉ឺនដុល្លា)និង លោក ឧកញ៉ា រតន: សម្បត្តិ និងលោកជំទាវ ចូលរួម ថវិការ ចំនួន ១០ ០០០$ (មួយម៉ឺនដុល្លា)សំរាប់ចែក ជូនគ្រួសាររងគ្រោះ ដោយខ្យល់កន្រ្តាក់ នៅស្រុកព្រៃនប់ កាលពីថ្ងៃទី១៨.១៩ ខែធ្នូ ឆ្នាំ២០២២។
ឯកឧត្តម គួច ចំរើន ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានថ្លែងអរគុណឧកញ៉ា ទៀ វិចិត្រនិងលោកជំទាវ ហេង គីមជី ព្រមទាំងលោកឧកញ៉ា រតន: សម្បត្តិ ដែលបាន បរិច្ចាថវិកាផ្ទាល់ខ្លួនចួលរួម ជួយដល់ ជនរងគ្រោះដែលកំពង់ជួបការលំបាកនាពេលនេះ ៕
(ដោយនាគសមុទ្រ)