កងរាជអាវុធហត្ថខេត្តសីហនុបញ្ជូនជនសង្ស័យចំនួន១០នាក់ជាមួយនិងវត្តុតាងគ្រឿងញៀនជិត ៩០០គីឡូក្រាមទៅសាលាដំបូខេត្តព្រះសីហនុ

0

ខេត្តព្រះសីហនុ៖កងរាជអាវុធហត្ថខេត្តនៅរសៀលថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០២២ បានបញ្ជូនជនសង្សយ័ ពាក់ព័ន្ធ ជួញដូរថ្នាំញៀនចំនួន ១០នាក់ក្នុងនោះជនជាតិចិន ចំនួន០៦នាក់ ជនជាតិចិនតែវ៉ាន់ចំនួន ០១ នាក់ និងជន ជាតិខ្មែរ ចំនួន០៣នាក់រួម នឹងវត្តុតាងគ្រឿងញៀនជិត៩០០គីឡូក្រាម ទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បី ផ្តន្ទាទោសតាមផ្លូវច្បាប់បន្ទាប់ពី បញ្ចប់ការសាកសួរ។

ជនជាប់សង្ស័យចំនួន១០នាក់ខាងលើមានឈ្មោះ១/ ឈ្មោះZHOU JING BINភេទប្រុស អាយុ៤៣ឆនាំ ជនជាតិចិន មុខរបមិនពិតប្រាកដ ស្នាក់នៅសណ្ឋាគា ក្នុងភូមិ០១សង្កាត់លេខ ០១ក្រុងព្រះសីហនុ។២ឈ្មោះ CAI JIAN FONGភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិនតែវ៉ាន់ កាន់លិខិតឆ្លងដែនលេខ 353141470  ស្នាក់នៅមិន ពិត ប្រាកដ។៣ឈ្មោះYE LICHIភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន ។៤ឈ្មោះ WANG JIANWAN ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន ។៥ឈ្មោះព្រឹម រាជ ភេទប្រុស អាយុ ៣១ឆ្នាំ  មានមុខ របររត់តាក់ស៊ី ។៦ឈ្មោះចាន់ រតនា ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅ ក្រុងបាវិត ខេត្តស្វាយរៀង ។ ៧ឈ្មោះ LI PENG FEI ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិចិន កាន់លិខិត ឆ្លងដែនលេខ  EE 26558 74 ស្នាក់នៅក្រុងបាវិត ខេត្តស្វាយរៀង។៨ឈ្មោះ LIU YANG ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន ។៩ឈ្មោះ ZHAO BING FEI ភេទ ប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន ។១០ឈ្មោះ ពោធិ បញ្ញា ហៅចៅភេទប្រុស អាយុ៣១ ស្នាក់នៅតំបន់ (អិលវី) សង្កាត់លេខ ០៤ ក្រុងព្រះសីហនុ ។

ជុំវិញករណីបង្រាបគ្រឿងញៀន ទ្រុងទ្រាយធំខាងលើ នេះលោកឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជា ការកងរាជ អាវុធហត្ថខេត្តព្រះសីហនុ បានមានប្រសាសន៏ ប្រាប់ឲ្យដឹងថាប្រតិបត្តិការ នៃការចុះ បង្ក្រាប ករណី ជួញដូរគ្រឿងញៀននេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តម នាយ ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជា ការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះ សី ហនុ ដោយមានការសម្របសម្រួលពីលោក ចន្ទ ដារិទ្ធ ព្រះរាជអាជ្ញារងអយ្យការអម សាលា ដំបូង ខេត្តព្រះសីហនុ លើទីតាំងចំណុចឃ្លាំងជួលមួយកន្លែង ស្ថិតនៅក្រុម៩ ភូមិ២ សង្កាត់ លេខ ១ ក្រុងព្រះសីហនុ នាសៀល ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ ជាលទ្ធល បានរកឃើញថ្នាំញៀនចំនួន៣៤បាវ ដែលមានទម្ងន់រហូតដល់ ៨៨៤គីឡូ ក្រាមនិងធ្វើឃាត់ខ្លួនជនជាប់ពាក់ព័ន្ធជាបន្តបន្ទាប់បានចំនួន១០នាក់៕

(ដោយ នាគសមុទ្រ)