ខេត្តព្រះសីហនុ៖ឯកឧត្តម គួច ចំរើន អភិបាលនៃគណអភិបាលខេត្តព្រះសីហនុ ជាប្រធានគណៈកម្មាធិ ការសាខាកាកបាទក្រហមកម្ពុជានាព្រឹក ថ្ងៃទី២១ខែធ្នូឆ្នាំ ២០២២បានដឹកនាំក្រុមការងារ មន្ត្រីសាខា និងអ្នក ស្ម័គ្រចិត្តសាខាកាកបាទក្រហមនាំយកអំណោយសង្គ្រោះបន្ទាន់ ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់ កន្រ្តាក់នៅក្នុងភូមិសាស្រ្តស្រុកកំពង់សីលា ។
លោក ឆាយ សុគន្ធដា អភិបាលស្រុកព្រៃនប់ បានបពញ្ជាក់ថាគ្រោះធម្មជាតិ ខ្យល់កន្រ្តាក់កាលពីថ្ងៃ ទី១៨ ដល់ថ្ងៃ២០ ខែធ្នូ ឆ្នាំ២០២២នៅស្រុកកពង់សីលា ចំនួន ១១៤គ្រួសារ មកពី ៣ឃុំ ក្នុងនោះមកពីអូរបាក់ រទះចំនួន ១៧គ្រួសារ ឃុំកំពង់សីលា ៥៣គ្រួសារ និងឃុំស្ទឹងឆាយ៤៤គ្រួសារ។
ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន បានមានប្រសាសន៏ថា ដោយសារមានខ្យល់កន្រ្តាក់បានកើតឡើង កាលពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ បានធ្វើឱ្យផ្ទះសំបែងប្រជាពលរដ្ឋនៅក្នុងស្រុកចំនួន២ រងផលប៉ះ ពាល់របើកដំបូល រលំផ្ទះ និងមានអ្នករងរបួស។ ហើយអំណោយជាគ្រឿងឧបភោគ បរិភោគរបស់សម្តេច កតិ្ត ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនចបងប្អូនជនរងគ្រោះដោយខ្យល់កន្រ្តាក់ នាពេលនេះ ដែលជាគ្រោះធម្មជាតិបង្កឡើងដោយ (ខ្យល់កន្រ្តាក់) ។
ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថា ដោយទទួលបានពត៌មានពីគ្រោះធម្មជាតិខ្យល់កន្រ្តាក់ទើបឯកឧត្តម បានដាក់ចេញនូវវិធានការ និងធ្វើការណែនាំដល់កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាន ទន្ទឹមនោះសម្តេច តេជោ បានធ្វើការណែនាំឲ្យគណៈបញ្ជាការឯកភាពខេត្តរកវិធានការ មធ្យោបាយចាំបាច់នានា ដើម្បីជួយសម្រប សម្រួលដល់បងប្អូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។ទន្ទឹមនោះក៏មានក្រុមការងាររាជរដ្ឋាភិបាលបានចុះមកដល់មូលដ្ឋានរងគ្រោះ និងជួយសម្រួលអ្នករងគ្រោះ ព្រោះខ្យល់នេះវាបង្កគ្រោះថ្នាក់ធំធេង ពិសេសនៅស្រុក ព្រៃនប់ បំផ្លាញផ្ទះអស់ ២៥២៩ខ្នង និងរលំផ្ទះទាំងស្រុង ២៩ខ្នង និងធ្វើឱ្យរងរបួសមនុស្សចំនួន ៥នាក់។ ក៏ប៉ុន្តែក្រុមការងារបានបញ្ជូនអ្នករងរបួសទៅកាន់មណ្ឌលសុខភាពបានទាន់ពេលវេលា គ្មាននរណាម្នាក់ ប៉ះពាល់អាយុវីជិត ហើយមិនមានប្រជាពលរដ្ឋរបស់យើងណាម្នាក់អត់បាយនោះដែរ។
ឯកឧត្តម ប្រធាន បានអរគុណនិងកោតសរសើរអាជ្ញាធរ ស្រុក មេឃុំ មេភូមិបានយកចិត្តទុកដាក់ធ្វើ កិច្ចការជួយសង្គ្រោះបងប្អូនបានទាន់ពេលវេលា។ហើយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានធ្វើការណែនាំយកស្បៀងរបស់កាកបាទក្រហមនិងមានការចូលរួមពីសប្បុរសជនក្នុងខេត្តព្រះសីហនុដើម្បីយកចែកជូនប្រជាពលរដ្ឋរងគ្រោះនៅតាមស្រុកទាំងពីរទន្ទឹមនោះយុវជនស្ម័គ្រចិត្តសាខាកាកបាទក្រហមចំនួន១៦៨នាក់បានចួលរួមក្នុងសកម្មភាពដូចជាជួយរៀបចំវេចខ្ចប់សម្ភារៈដឹកយកមកចែកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះនៅក្នុងស្រុកព្រៃនប់ និងស្រុក កំពង់សីលានាពេលនេះ។ក្នុងនោះអ្នកតំណាងរាស្ត្រខេត្តព្រះសីហនុបានខិតខំយកចិត្តទុកដាក់ចុះទៅដល់មូលដ្ឋាន ពិនិត្យ និងដោះស្រាយប្រជាពលរដ្ឋរលំផ្ទះ២៩គ្រួសារនៅស្រុកព្រៃនប់ពិសេសថ្នាក់ដឹកនាំរបស់គណបក្សប្រជា ជនបានគិតគូរពីសុខទុកប្រជាជនរងគ្រោះ និងដោះស្រាយឱ្យមានសុវត្ថិភាព នេះបង្ហាញពីទឹក ចិត្តថ្នាក់ ដឹកនាំ នៅជាមួយបងប្អូនប្រជាពលរដ្ឋនៅតាមក្រុងស្រុកដោយបានផ្តល់ស្បៀងអាហារយកមកចែកជូនបងប្អូនបន្តបន្តាប់នៅក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ។ អំណោយចែកជូនប្រជាពលរដ្ឋចំនួន ១១៤គ្រួសារ មកពី៣ឃុំនៅស្រុកកំពង់សីលាក្នុងមួយគ្រួសារ ទទួលបានអង្ករ ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ត្រីខ១០កំប៉ុង កន្ទេល១ ជែល១ដប ឃីតមួយកញ្ចប់ (មុង១ ភួយ១ សារុង១ ក្រម៉ា១) និងថវិកា ៥០,០០០រៀល ៕(ដោយនាគសមុទ្រ)